ទីក្រុងហូជីមិញត្រៀមបើកការដ្ឋានសាងសង់ខ្សែរថភ្លើងក្រោមដីថ្មីចំនួន ៣ ខ្សែ ក្នុងតម្លៃ ៩.៦ ប៊ីលានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទីក្រុងហូជីមិញត្រៀមបើកការដ្ឋានសាងសង់ខ្សែរថភ្លើងក្រោមដីថ្មីចំនួន ៣ ខ្សែ ក្នុងតម្លៃ ៩.៦ ប៊ីលានដុល្លារ

ទីក្រុងហូជីមិញត្រៀមបើកការដ្ឋានសាងសង់ខ្សែរថភ្លើងក្រោមដីថ្មីចំនួន ៣ ខ្សែ ក្នុងតម្លៃ ៩.៦ ប៊ីលានដុល្លារ

ទីក្រុងហូជីមិញ ប្រទេសវៀតណាម មានផែនការពង្រីកបណ្តាញរថភ្លើងក្រោមដីជាមួយនឹងខ្សែថ្មីចំនួន ៣ ខ្សែ ដោយគ្រោងបើកការដ្ឋានសាងសង់ក្នុងត្រីមាសទី ៤ ឆ្នាំនេះ ជាមួយនឹងកញ្ចប់ថវិកាជាង ២៥៤ ទ្រីលានដុង ឬប្រមាណ ៩.៦ ប៊ីលានដុល្លារអាមេរិក។

គណៈកម្មាធិការគ្រប់គ្រងផ្លូវដែកទីក្រុងហូជីមិញ បានប្រកាសកាលពីថ្ងៃទី ២១ ខែកញ្ញា ថា ខ្លួនកំពុងសហការជាមួយក្រុមទីប្រឹក្សាដើម្បីបញ្ចប់ការសិក្សាពីលទ្ធភាព និងនីតិវិធីសម្រាប់ខ្សែរថភ្លើងថ្មីទាំង ៣ រួមមាន ខ្សែ Thu Dau Mot – Tao Dan ខ្សែ Tan Son Nhat – Phu Huu និងខ្សែ Binh Duong New City – Suoi Tien មុនពេលដាក់ជូនអាជ្ញាធរអនុម័ត។

ដោយរំពឹងថានឹងប្រើប្រាស់កញ្ចប់ថវិកាពីរដ្ឋាភិបាលទាំងស្រុង គម្រោងរថភ្លើងទាំង ៣ ខ្សែនេះ គ្រោងនឹងបញ្ចប់ការសាងសង់ត្រឹមឆ្នាំ ២០៣០ ជាមួយនឹងប្រវែងសរុបប្រមាណ ៩០ គីឡូម៉ែត្រ។ នេះបើផ្អែកតាមការចុះផ្សាយរបស់ VN Express។

បច្ចុប្បន្ន ទីក្រុងហូជីមិញកំពុងដំណើរការផ្លូវរថភ្លើងក្រោមដី Ben Thanh – Suoi Tien ប្រវែងជិត ២០ គីឡូម៉ែត្រ។ ទីក្រុងដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសវៀតណាមមួយនេះ មានគោលបំណងពង្រីកបណ្តាញផ្លូវដែកក្នុងទីក្រុងរបស់ខ្លួនឱ្យបានប្រហែល ២៥៥ គីឡូម៉ែត្រត្រឹមឆ្នាំ ២០៣០។

ក្រៅពីគម្រោងខាងលើ ចាប់តាំងពីដើមឆ្នាំ ២០២៦ មក ទីក្រុងហូជីមិញបានចាប់ផ្តើមការសាងសង់ ឬរៀបចំពិធីបើកការដ្ឋានសម្រាប់គម្រោងចំនួន ៣ រួចមកហើយ គឺខ្សែ Ben Thanh – Tham Luong ខ្សែ Ben Thanh – Thu Thiem និងខ្សែ Ben Thanh – Can Gio៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា