ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែល​រៀបចំឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែសីហានេះ។

នាយកដ្ឋានសិល្បៈភាពយន្តកម្ពុជាបានប្រកាសជាផ្លូវការនូវវត្តមានតារាសម្ដែងស្រីទាំងពីររូប ដោយបានបញ្ជាក់ថាការចូលរួមរបស់អ្នកទាំងពីរ គឺជាការរួមចំណែកដ៏មានតម្លៃក្នុងការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ កិច្ចសហប្រតិបត្តិការផ្នែកភាពយន្ត និងការតភ្ជាប់រវាងយុវជន និងឧស្សាហកម្មភាពយន្តនៅកម្ពុជា និងអាស៊ី។

តាមរយៈវីដេអូផ្សព្វផ្សាយកម្មវិធី តារាសម្ដែង Li Meng បានបង្ហាញអារម្មណ៍រំភើបរីករាយចំពោះការចូលរួមព្រឹត្តការណ៍នេះថា៖ “ខ្ញុំពិតជាមានកិត្តិយសដែលត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈផ្សព្វផ្សាយនៃមហោស្រពភាពយន្តអាស៊ីកម្ពុជាលើកទី៤។ ក្នុងនាមជាវេទិកាផ្លាស់ប្តូរវប្បធម៌ភាពយន្តដ៏សំខាន់មួយនៅអាស៊ី មហោស្រពភាពយន្តនេះនឹងអញ្ជើញអ្នកផលិតភាពយន្តជាច្រើនរូបមកពីអាស៊ី និងទូទាំងពិភពលោកដោយប្រើពន្លឺ និងស្រមោល​ភាពយន្តជាស្ពានដើម្បីរៀបរាប់រឿងរ៉ាវដ៏អស្ចារ្យនៃសម័យកាលនេះ ក្រោមប្រធានបទ “Lift the Screen” ឬ “ការលើកកម្ពស់អេក្រង់ភាពយន្ត”។”

សូមបញ្ជាក់ថា តារាសម្ដែងទាំងពីររូប​នឹងចូលរួមកម្មវិធី «កម្រាលព្រំក្រហម» និង «ពិធីប្រគល់ពានរង្វាន់» របស់មហោស្រពដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៦:៣០ ល្ងាច នៅសាលសន្និសីទចតុម្មុខ ដោយនឹងមានវត្តមានតារាល្បីៗចិន និងអន្តរជាតិជាង ១០០ នាក់ចូលរួម មានជាអាទិ៍ដូចជាតារាក្បាច់គុន Wu Jing, តារាសម្ដែង Theo Zhu, តារាសម្ដែង Yang Chaoyue, តារាសម្ដែង Xiong Ziqi, តារាសម្ដែង Ariel Lin, តារាសម្ដែង Wan Qian, តារាសម្ដែង Janice Man និង តារាសម្ដែង Zhao Yihuan ជាដើម ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា