រី ស្រីនេត អតីតកញ្ញាឯកវាយនភណ្ឌលេខ២ ឥឡូវកំពុងក្លាយជាទីចាប់អារម្មណ៍នៅកម្មវិធី Miss Asia Pacific International នៅហ្វីលីពីន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រី ស្រីនេត អតីតកញ្ញាឯកវាយនភណ្ឌលេខ២ ឥឡូវកំពុងក្លាយជាទីចាប់អារម្មណ៍នៅកម្មវិធី Miss Asia Pacific International នៅហ្វីលីពីន

រី ស្រីនេត អតីតកញ្ញាឯកវាយនភណ្ឌលេខ២ ឥឡូវកំពុងក្លាយជាទីចាប់អារម្មណ៍នៅកម្មវិធី Miss Asia Pacific International នៅហ្វីលីពីន

បវរកញ្ញា​កម្ពុជា រី ស្រីនេត កំពុង​តែ​តំណាង​ជាតិ​នៅ​លើ​វេទិកា​ប្រកួត​បវរកញ្ញា Miss Asia Pacific International នៅ​ប្រទេស​ហ្វីលីពីន។ Miss Asia Pacific International Cambodia 2026 បាន​ធ្វើឲ្យ​មហាជន​ចាប់អារម្មណ៍​នឹង​ការ​ចូលរួម​ប្រកួត​របស់​នាង​ខ្លាំង ព្រោះតែ​ជា​ឆាក​អន្តរជាតិ​ដំបូង ហើយ​កញ្ញា​ធ្វើ​បាន​យ៉ាង​ល្អ ដែល​នាង​គឺជា​បវរកញ្ញា​ដែល​​វិវឌ្ឍន៍​ខ្លួន​ពី​កម្មការិនី​រោងចក្រ។

ស្រីនេត នៅ​វគ្គ​ប្រកួត​ឈុត​តំណាង​ជាតិ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន បាន​នាំ​យក​ឈុត “រាជិនី​មហាអគ្គីទេវៈ​” ពណ៌​ក្រហម​ឆ្អិនឆ្អៅ ទៅ​លើ​ឆាក Miss Asia Pacific International ២០២៦ រហូត​ទទួល​បាន​ពាន​ លំដាប់​រង​ទី២ ឈុតតំណាងជាតិល្អដាច់គេ។

សម្រាប់​អត្ថន័យ “រាជិនី​មហា​អគ្គី​ទេវៈ​“ជា​ឈ្មោះ ទេវៈ​មួយ​អង្គរ​ដែល​គ្រប់គ្រង​ដែន​អគ្គី ដែល​បង្កប់​ដោយ​អំណាច និង​ភាព​ស័ក្ដិសិទ្ធិ​ដ៏​អស្ចារ្យ រក្សា​ពន្លឺ​នៃ​មនុស្ស​ជីវភាព​មនុស្សលោក មានន័យថា ធំធេង ខ្ពង់ខ្ពស់ លើស​លប់ អគ្គី ជា​និមិត្ត​រូប​នៃ​ភ្លើង ថាមពល កម្លាំង និង​ការ​កើត​ថ្មី ទេវៈ​អគ្គី សម្គាល់​ដល់​ទេវតា សុចរិត និង​សិរី​រុងរឿង​លើស​មនុស្ស​ធម្មតា ដែល​យើង​​តែងតែ​ឃើញ ការប្រើប្រាស់ ទៅ​លើ​ពិធី​ធំ​ៗ​សំខាន់ៗ ដូចជា ការ​ថ្វាយ​ព្រះអគ្គី អគ្គី​ភ្លើង​គប់​ជ័យ និង​អគ្គី​បំភ្លឺ​ពី​ភាព​ជោគជ័យ។ “រាជិនី​មហា​អគ្គី​ទេវៈ”​បង្កើត​ឡើង​ក្នុង​ទម្រង់​សហ​សម័យ ទេវតា​ដ៏​អស្ចារ្យ​ដែល​កើត​ពី​ភ្លើង និង​កាន់កាប់​អំណាច​ធំធេង។ ឈុត​នេះ​បញ្ជាក់​ពី​ថាមពល​ខ្លាំង ការ​ផ្ទុះ​នៃ​ពន្លឺ កម្លាំង​ចិត្ត​មិន​ចុះចាញ់ និង​ការ​កើត​ឡើងវិញ​ដូច​ភ្លើង ដែល​មិន​អស់​ពន្លឺ វា​ជា​និមិត្ត​រូប​នៃ​ភាព​រុងរឿង អំណាច និង​ភាព​អស្ចារ្យ។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​របស់ រី ស្រីនេត។

រី ស្រីនេត បាន​ឆ្លងកាត់​ការ​ប្រកួតប្រជែង​កម្មវិធី​បវរកញ្ញា​ក្នុង​ស្រុក​ជាច្រើន ហើយ​កម្មវិធី Miss Asia Pacific International ២០២៦ នៅ​ហ្វីលីពីន ជា​លើក​ដំបូង​របស់​នាង តែ​លទ្ធផល​ពិតជា​មិន​នឹក​ស្មាន​ដល់ ព្រោះ​កញ្ញា​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​ហ្វេន​ផេក​គាំទ្រ​កម្មវិធី​ប្រកួតប្រជែង​សម្រស់​នៅ​ក្រៅ​ស្រុក។

មិនតែ​ប៉ុណ្ណោះ ស្រីនេត មាន​ភាព​លេចធ្លោ​មិន​ថា​សម្បុរ​ស្បែក និង​ទម្រង់​មុខ​សិចស៊ី ថ្ពាល់ខួច​ដ៏​ស្រស់​ស្អាត​ថែមទៀត។ កាន់តែ​ពិសេស​ក្នុង​ការ​បង្ហាញ​ខ្លួន និង​ការ​ដើរ​ម៉ូដ ដ៏​ជំនាញ​ធ្វើឲ្យ​អ្នក​គាំទ្រ​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​កាន់តែ​ស្រលាញ់​ចូលចិត្ត។

គួរ​បញ្ញាក់​ផង​ដែរ​ថា រី ស្រីនេត និង​មាន​ឈ្មោះ រី លីណា ពេល​ប្រកួត​កម្មវិធី​កញ្ញា​ឯក​វាយនភណ្ឌ​ជា​អតីត​កម្មករ និង​បាន​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​ក្នុង​កម្មវិធី​បវរកញ្ញា​វាយនភណ្ឌ​ឆ្នាំ ២០១៧ ដោយ​ទទួល​បាន​លំដាប់​រង​ទី​១។ នាង​ចាប់ផ្ដើម​ប្រឡូក​សិល្បៈ​ពេញលេញ​អំឡុង​ឆ្នាំ២០១៨ ដោយ​មាន​អាជីព​ជា​តារា​សម្ដែង , ជា​តារា​បង្ហាញ​ម៉ូដ, ស៉្បត​ពាណិជ្ជកម្ម ការ​ថត​ប្រម៉ូត​ផ្សព្វផ្សាយ និង​ថត​ម៉ូដ​សម្អាង​ការ​ជាដើម៕

រូបភាព៖ Miss Asia Pacific International,Pageanthology,Ab Studio និង ដាណាមី សំអាងការ

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា