ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា ស្ដារ​ឡើង​វិញ និង​រីក​លូត​លាស់​ជាមួយ​គ្នា។

កាល​ពី​រសៀល​ថ្ងៃ​ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៦ នៅ ហ៊ីរ៉ូស៊ីម៉ា ហោស៍ មាន​ការ​រៀប​ចំ​នូវ​កម្មវិធី​ពិព័រណ៍​សិល្បៈ​ដែល​មាន​ការ​ដាក់​បង្ហាញ​ជូន​នូវ​ស្នាដៃរបស់សិល្បករ អ្នកស្រាវជ្រាវ និងអ្នកថតរូបជាង ៥០ នាក់ មកពីតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងៗទៀត។

ស្នាដៃទាំងនេះ​កើតចេញពីកម្មវិធីសិល្បៈចំនួន ៣​ រួមមាន Art Pairing, Art Residency និង Open Call រួមជាមួយស្នាដៃថតរូបពីសិល្បករថតរូបប៉ាឡេស្ទីននៅតំបន់ ហ្គាហ្សា និងវេសបែង។

ក្រៅ​អំពី​ការ​ទស្សនា​ផ្ទាំង​ទស្សនីយភាព​​សិល្បៈ ក៏​មាន​ការ​សម្ដែង​អាយ៉ៃ​សម្រាប់​ដួង​វិញ្ញាណ ដោយ​អ្នក​នាង ស៊ូស៊ូ , តន្ត្រី​សម្រាប់​ព្រលឹង ដោយ Tonle Pulse និង​ការ​ចាក់​បញ្ចាំង​វីដេអូ​សម្រាប់​បេះដូង​ដោយ​និស្សិត DMC ផង​ដែរ។

គួរ​ឱ្យ​ដឹង​ដែរ​ថា ការ​តាំង​ពិព័រណ៍​នេះ​គឺ​ជា​ការ​ប្រមូល​ផ្ដុំ​នៃ​ការ​ស្រមៃ​រួម​គ្នា​នៃ​សិល្បករ​និង​អ្នក​បង្កើត​ស្នាដៃ​ពី​ជំនាន់​ផ្សេងៗ និង​វិស័យ​ផ្សេងៗ ចាប់​ពី​សិល្បៈ​បុរាណ​ដូច​ជា​ផ្ទាំង​គំនូរ​ប្រេង និង​អាគ្រីលីក រហូត​ដល់​សំឡេង ធាតុ​របស់​ធម្មជាតិ និង​វត្ថុ​ដែល​ត្រូវ​បាន​គេ​បោះបង់ចោល ហើយ​ត្រូវ​បាន​ផ្លាស់​ប្ដូរ។ គួរ​បញ្ជាក់​ដែរ​ថា ស្នាដៃ​និមួយៗ មាន​របៀប​ផ្ទាល់​ខ្លួន​ក្នុង​ការ​មើល យល់ និង​មាន​អារម្មណ៍​ចំពោះ​ពិភពលោក៕

រូបភាព ផ្ដល់ជូនដោយ Miguel

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា