Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​ខ្មែរ​សម័យ​ថ្មី​មាន​ឈ្មោះ​ល្បី​លើ​វិស័យ Rap គឺ​ជា​ខ្មែរ​តែ​ម្នាក់​គត់ បាន​លេច​មុខ​នៅ​លើ Billboard Philippines ក្នុង​សកម្មភាព​មួយ ដែល​ជួយ​ជា​មុខ​មាត់​ថ្មី លើ​វិស័យ​រ៉េប​នៅ​អាស៊ីអាគ្នេយ៍។

ម៉ាន់ វណ្ណដា ត្រូវ​បាន Billboard Philippines បាន​ចាត់​ថ្នាក់​ថា​ជា តារា​ក្នុង​ចំណោម​សិល្បករ ១៥រូប មកពី​ប្រទេស ៧ កំពុង​រួមចំណែកកំណត់ទិសដៅថ្មីៗ​របស់​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍។ វណ្ណដា បាន​លេច​មុខ​លើ​គេហទំព័រ​លំដាប់​អន្តរជាតិ​នេះ ពិតជា​រឿង​គួរឲ្យ​សរសើរ និង​មោទនភាព ព្រោះ​នោះ​ចេញ​មកពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​រយៈពេល ១០ លើ​វិថី​មួយ​នេះ ហើយ​អាច​នាំ​ឈ្មោះ​កម្ពុជា​ទៅ​លើ​កាន់​ពិភពលោក​បាន។

Billboard Philippines បាន​ពណ៌នា​ពី​តារា​ទាំង ១៥ នោះ​ថា ចាប់ពីសំឡេងច្រៀង​ដ៏​ស្រទន់ និង​ស្ងប់ស្ងាត់ រហូតដល់បទចម្រៀងដ៏ពីរោះរណ្ដំ អម​ដោយ​ឧបករណ៍​ភ្លេង​ប្រពៃណី សិល្បករ​ហ៊ីបហប​អាស៊ីអាគ្នេយ៍ បាន​ផ្ដល់​ជូន​នូវ​បទចម្រៀង​ប្លែក​ៗ​របស់​ពួកគេ​លើ​ប្រភេទ​តន្ត្រីនេះ។ តារា​ទាំង ១៥ រូប​ដែល​កំណត់​ទិសដៅ​វិស័យ​ហ៊ីបហប​នៅ​អាស៊ាន​រួម​មាន៖ Rich Brian (ឥណ្ឌូណេស៊ី), Dangrangto (វៀតណាម), Flow G (ហ្វីលីពីន), Skusta Clee (ហ្វីលីពីន) ,SURIYA MQT (ថៃ),VannDa (កម្ពុជា), Juan Reza (ឥណ្ឌូណេស៊ី), Hev Abi (ហ្វីលីពីន), Low G (វៀតណាម), ALYPH (សិង្ហបុរី), La Mave (ហ្វីលីពីន), YUNGSTARR (ថៃ), lucidrari (ម៉ាឡេស៊ី), Nateman (ហ្វីលីពីន)។

នៅ​ពេល​និយាយ​ដល់ វណ្ណដា Billboard Philippines បាន​បរិយាយ​ថា «ក្នុង​ឆ្នាំ ២០២២ VannDa ត្រូវបានដាក់ឈ្មោះថាជា “សិល្បករសហសម័យដ៏គួរឲ្យ​រំភើប​បំផុត​មួយ​រូប​របស់​ប្រទេសកម្ពុជា” ដោយ NME លោកទទួលបានការសរសើរជាមួយនឹងការចេញផ្សាយបទចម្រៀង “Time To Rise” ដែល​ចេញ​ផ្សាយ​កាល​ឆ្នាំ ២០២១ បាន​ក្លាយ​ជា​បាតុភូត​វប្បធម៌​មួយ​ជាមួយ​នឹង​ការ​ប្រើប្រាស់​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​ចូល​ទៅ​ក្នុង​តន្ត្រីហ៊ីបហបរបស់តារាចម្រៀងរ៉េបរូបនេះ។ បទ​ចម្រៀង​នេះ​គឺ​ជា​ការ​លាយបញ្ចូលគ្នាដ៏ច្នៃប្រតិដ្ឋ​នៃ​សម័យទំនើប និងប្រពៃណី ដែល​បង្ហាញ​ថា​អ្នក​មិន​តែងតែ​ត្រូវការ​បច្ចេកវិទ្យាចុងក្រោយបំផុតដើម្បីបង្កើតបទចម្រៀងដ៏អស្ចារ្យនោះទេ»។

វណ្ណដា បានសម្រាកពីតន្រីមួយរយៈ និងទើបត្រឡប់មកកាន់វិស័យហ៊ីបហបដោយទម្លាក់បទចម្រៀងទោល ៣ បទ និង collaboration ជាមួយតារាស្រីរួមទ្រនំ ធ្វើឲ្យកក្រើក និង​បទ «TIKI TIKI» មាន​ការគាំទ្រខ្លាំង គ្រប់ platform មិន​ថា Tik Tok មិនថា FB និង YouTube៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា