ADOR បង្កឱ្យមានការសង្ស័យថា Minji អាចនឹងមករួមក្រុម NewJeans វិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ADOR បង្កឱ្យមានការសង្ស័យថា Minji អាចនឹងមករួមក្រុម NewJeans វិញ

ADOR បង្កឱ្យមានការសង្ស័យថា Minji អាចនឹងមករួមក្រុម NewJeans វិញ

នៅថ្ងៃទី៧ ខែឧសភា ADOR បានបង្ហោះរូបភាព និងអបអរដល់ថ្ងៃកំណើតរបស់ Minji រហូតនាំឱ្យផ្ទុះការសង្ស័យថា Minji អាចនឹងវិលត្រឡប់មករួមក្រុមជាមួយ NewJeans វិញ។

Advertisement

ការបង្ហោះនៅលើគណនីបណ្ដាញសង្គមផ្លូវការរបស់ NewJeans នេះ បានភ្ជាប់មកជាមួយនឹងសារ “HAPPY MINJI DAY” រួមជាមួយនំឃុកឃីដែលដុតដោយផ្ទាល់ដៃរបស់តារាស្រីវ័យ ២២ឆ្នាំ សម្រាប់ចែកជូនអ្នកគាំទ្រនៅក្នុងវិធីខួបកំណើតដែលអ្នកគាំទ្របានរៀបចំ​ឱ្យនៅហាងកាហ្វេមួយកន្លែង។

ផ្អែកតាមការចុះផ្សាយរបស់ The Korea Herald ទីភ្នាក់ងារមួយនេះបានប្រាប់សារព័ត៌មានថា ខ្លួន និងតារាស្រីកំពុងស្ថិតនៅក្នុងការចរចា ហើយកំពុងឈានទៅមុខជាមួយនឹងពន្លឺវិជ្ជមាន។  

សូមរំឭកថា កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ សមាជិកទាំង ៥ រូបរបស់ NewJeans បានប្រកាសបញ្ចប់កិច្ចសន្យាផ្ដាច់មុខជាមួយ ADOR ដោយឯកតោភាគី ព្រមទាំងចាប់ផ្តើមសកម្មភាពការងារឯករាជ្យ។ ​យ៉ាងណាមិញ នៅក្នុងខែតុលា ឆ្នាំ ២០២៥ NewJeans បានចាញ់ក្ដីនៅក្នុងបណ្ដឹងបញ្ជាក់សុពលភាពកិច្ចសន្យាផ្ដាច់មុខនេះ​ ដែលដាក់ដោយ ADOR។

ក្រោយមក ADOR បានប្រកាសក្នុងខែធ្នូ ថា Danielle មិនអាចបន្តសកម្មភាពជាផ្នែកមួយនៃក្រោម NewJeans ទៀតបានទេ ហើយទីភ្នាក់ងារបានដាក់ពាក្យបណ្តឹងទាមទារសំណងចំនួន ៤៣.១ ពាន់លានវ៉ុន ឬប្រមាណ ៣១ លានដុល្លារអាមេរិក ប្រឆាំងនឹង Danielle សមាជិកគ្រួសារម្នាក់របស់តារាស្រី និងអតីតនាយកប្រតិបត្តិ Min Hee Jin។

ទន្ទឹមនឹងនេះ មានការរាយការណ៍ថា Haerin Hyein និង Hanni នឹងត្រឡប់ទៅស្ថិតក្រោមការគ្រប់គ្រងរបស់ ADOR វិញ ខណៈដែល Minji នៅតែបន្តពិភាក្សាអំពីលក្ខខណ្ឌជុំវិញការវិលមករួមក្រុម។

ដោយមានព័ត៌មានថា Haerin Hyein និង Hanni កំពុងតែធ្វើការងារលើចម្រៀងថ្មី គួបផ្សំនឹងកាបង្ហោះអំពី Minji នៅគ្រានេះ អ្នកគាំទ្រកំពុងតែដាក់ការសង្ស័យថា NewJeans នឹងត្រឡប់មកវិញជាមួយសមាជិក ៣នាក់ ឬក៏ ៤នាក់៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា