ដើម្បីកូនៗ Angelina Jolie ជ្រើសរើសមិនមានទំនាក់ទំនងស្នេហាជាមួយអ្នកណាឡើយ ចាប់តាំងពីបែកបាក់ពី Brad Pitt ១០ឆ្នាំមុន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដើម្បីកូនៗ Angelina Jolie ជ្រើសរើសមិនមានទំនាក់ទំនងស្នេហាជាមួយអ្នកណាឡើយ ចាប់តាំងពីបែកបាក់ពី Brad Pitt ១០ឆ្នាំមុន

ដើម្បីកូនៗ Angelina Jolie ជ្រើសរើសមិនមានទំនាក់ទំនងស្នេហាជាមួយអ្នកណាឡើយ ចាប់តាំងពីបែកបាក់ពី Brad Pitt ១០ឆ្នាំមុន

កំពូលតារាស្រីហូលីវូដ Angelina Jolie បានបែកបាក់ជាមួយអតីតស្វាមី គឺតារាសម្ដែង Brad Pitt ចាប់តាំងពីឆ្នាំ ២០១៦ មុនពេលឈានចូលដល់ដំណើរការប្ដឹងផ្ដល់លែងលះដ៏រ៉ាំរ៉ៃ និងបានលែងលះគ្នាជាផ្លូវការតាមផ្លូវច្បាប់នៅក្នុងឆ្នាំ ២០២៤។ ចាប់តាំងពីដើរចេញពីអតីតស្វាមីមក អ្នកស្រីបានចាត់ទុកការចិញ្ចឹមបីបាច់ថែរក្សាកូនៗទាំង ៦ នាក់ ជាអាទិភាពចម្បងបំផុតនៅក្នុងជីវិតដែលខ្លួនត្រូវផ្ដោតអារម្មណ៍ ហើយវាក៏បានក្លាយជាហេតុផលដែលធ្វើឱ្យអ្នកស្រីនៅតែបន្តរក្សាភាពនៅលីវរហូតមកទល់សព្វថ្ងៃនេះ។

Advertisement

តារាសម្ដែងនិងផលិតករស្រីវ័យ ៥១ ឆ្នាំរូបនេះបានបើកចិត្តនិយាយអំពីជីវិតស្នេហារបស់ខ្លួនតាមរយៈសារព័ត៌មាន Yahoo! Entertainment ថា៖

«និយាយតាមត្រង់ទៅ ខ្ញុំមិនដែលទាក់ទងជាមួយនរណាម្នាក់ឡើយ ចាប់តាំងពីលែងលះគ្នាកាលពី ១០ ឆ្នាំមុន។ ខ្ញុំមានគំនិតមួយដក់ជាប់ក្នុងខួរក្បាលថា ការ​ស្នេហាមិនអាចជាមជ្ឈមណ្ឌលនៃជីវិតរបស់ខ្ញុំនាពេលនេះបានឡើយ ដរាបណាខ្ញុំនៅតែបន្តផ្ដោតលើកូនៗ និងក្រុមគ្រួសារជាចម្បង»។

បច្ចុប្បន្ន កូនៗទាំង ៦ នាក់របស់ Angelina Jolie និង Brad Pitt គឺស្ថិតនៅក្រោមការមើលថែរបស់ Angelina ទាំងអស់ ដោយនៅក្នុងនោះ Maddox មានអាយុ ២៤ ឆ្នាំ, Pax មានអាយុ ២២ ឆ្នាំ, Zahara មានអាយុ ២១ ឆ្នាំ, Shiloh មានអាយុ ២០ ឆ្នាំ ឯចំណែកឯកូនភ្លោះ Knox និង Vivienne មានអាយុ ១៧ ឆ្នាំហើយ។

ការដែលអ្នកស្រី​ Angelina Jolie ផ្ដោតអារម្មណ៍លើការចិញ្ចឹមកូនរហូតដល់មិនអាចផ្តល់ការយកចិត្តទុកដាក់លើរឿងស្នេហានេះ គឺមានភាពខុសប្លែកពីតួអង្គរបស់អ្នកស្រីនៅក្នុងភាពយន្តថ្មីមានចំណងជើងថា Couture ដែលជារឿងរ៉ាប់រងអំពីអ្នកដឹកនាំរឿងស្រីម្នាក់ដែលបានត្រឡប់មកស្វែងរកឃើញខ្លួនឯងម្តងទៀត បន្ទាប់ពីត្រូវបានរកឃើញថាមានជំងឺមហារីកសុដន់។ អ្នកស្រីបានបង្ហើបថា៖

«ខ្ញុំបានប្រើពេលមួយរយៈធំ ទម្រាំតែអាចធ្វើការស្វែងយល់បានថា ‘មិនអីទេ នាងអាចស្រឡាញ់ និងលះបង់គ្រប់យ៉ាងដើម្បីកូនស្រីរបស់នាងបាន ប៉ុន្តែនាងក៏មានសេចក្តីត្រូវការចង់ទទួលបានអ្វីមួយ ក្នុងនាមជាមនុស្សស្រីម្នាក់ផងដែរ’»។

នៅក្នុងកិច្ចសម្ភាសន៍លើកនេះ Angelina Jolie បានបង្ហើបផងដែរថា កូនៗបានឆ្លុះបញ្ចាំងឱ្យអ្នកស្រីមើលឃើញពីចំណុចផ្សេងៗ ដូចជាអ្វីដែលអ្នកស្រីចង់ឱ្យកូនៗប្រកាន់ខ្ជាប់ ឬអ្វីដែលអ្នកស្រីមិនចង់ឱ្យពួកគេបាត់បង់ទៅ។

«ខ្ញុំគិតថា ពួកគេបានធ្វើឱ្យខ្ញុំត្រឡប់មកក្លាយជាខ្លួនខ្ញុំពីមុនវិញ។ ខ្ញុំប្រាថ្នាចង់ឱ្យពួកគេមានភាពរឹងមាំ បើកចិត្តទូលាយ ទន់ភ្លន់ មានភាពជឿជាក់ និងថាមពលដ៏ខ្លាំងក្លា ដែលវាបានរម្លឹកខ្ញុំថា ពេលនេះកូនៗខ្លួនឯងក៏មិនបានចង់ឱ្យខ្ញុំធ្វើជាគ្រាន់តែ ‘ម្ដាយ’ តែមួយមុខនោះដែរ ពោលគឺមានឱកាសច្រើនសម្រាប់ឱ្យខ្ញុំត្រឡប់ទៅជាមនុស្សស្រីម្នាក់ពីមុនវិញ ដែលមិនមែនគ្រាន់តែជាម្តាយរបស់កូនៗ» ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា