Anne Hathaway សិក្សាពីការប្រគំតន្ត្រីរបស់ Taylor Swift ដើម្បីសម្ដែងជា អ្នកចម្រៀង ក្នុងរឿង Mother Mary | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Anne Hathaway សិក្សាពីការប្រគំតន្ត្រីរបស់ Taylor Swift ដើម្បីសម្ដែងជា អ្នកចម្រៀង ក្នុងរឿង Mother Mary

Anne Hathaway សិក្សាពីការប្រគំតន្ត្រីរបស់ Taylor Swift ដើម្បីសម្ដែងជា អ្នកចម្រៀង ក្នុងរឿង Mother Mary

អ្នកដឹកនាំរឿងលោក David Lowery បានទម្លាយថា ខ្លួននឹងក្រុមការងារបានសិក្សាពីកម្មវិធីប្រគំតន្ត្រី Reputation របស់ Taylor Swift ដើម្បីផលិតរឿង Mother Mary ខណៈតួឯកស្រី Anne Hathaway ក៏បានសិក្សាពីសកម្មភាពលើឆាករបស់ Taylor Swift នាំយកមកសម្ដែងជាតួអង្គតារាចម្រៀងដូចគ្នា។

Advertisement

កន្លងមក ក្រុមអ្នកផលិតភាពយន្តរឿង Mother Mary ធ្លាប់បានបង្ហើបហើយថា តួអង្គ Mary ដែលជាកំពូលតារាចម្រៀងប៉ុប គឺជាការរួមបញ្ចូលគ្នារវាងតារាចម្រៀងស្រី ២រូប គឺ Lady Gaga និង Taylor Swift ដែលជាសិល្បការិនីលំដាប់ពិភពលោក។

នៅដើមខែ មេសា​ នេះ David Lowery ដែលជាអ្នកដឹកនាំរឿងក៏បានប្រាប់ទស្សនាវដ្ដី Empire ថា តាមពិតទៅ Taylor Swift គឺជាការបំផុសគំនិតចម្បងក្នុងការបង្កើតតួអង្គ Mary តាំងពីដំបូងមកម្ល៉េះ ដោយថា៖ “ខ្ញុំបានដកស្រង់យកភាពជា Taylor Swift មកធ្វើជាឯកសារយោងសម្រាប់ការបង្កើតតួអង្គ Mother Mary។ ខ្ញុំមានចម្ងល់ថា តើ Taylor Swift នឹងទៅជាយ៉ាងណានៅ ១០ ឬ ១៥ ឆ្នាំខាងមុខ តើតួអង្គនេះអាចនឹងក្លាយជាមនុស្សបែបណា?”

ស្របគ្នានឹង​ការបំផុសគំនិតនេះ លោកបានឱ្យដឹងបន្តថា Anne Hathaway ក៏បានសិក្សាពី Taylor Swift ដូចគ្នា ដោយការសម្តែងលើឆាករបស់តារាចម្រៀងរូបនេះ មានឥទ្ធិពលយ៉ាងខ្លាំងដល់ការសម្តែងរបស់តួឯកស្រីក្នុងរឿង Mother Mary។

អ្នកដឹកនាំរឿងបានសរសើរដល់ភាពយន្តស្ដីពីការប្រគំតន្ត្រី Reputation របស់ Taylor Swift ថា៖ “ភាពយន្តស្ដីពីការប្រគំតន្ត្រី Reputation គឺជាភាពយន្តប្រគំតន្ត្រីដ៏អស្ចារ្យបំផុតមួយ។ វាជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ហើយពួកយើងបានមើលរឿងនេះដដែលៗដើម្បីសិក្សាការថតឈុតឆាក concert នៅក្នុងរឿង”។

មិនត្រឹមតែសម្រាប់ការសម្តែងប៉ុណ្ណោះទេ ប៉ុន្តែការសិក្សាពីការប្រគំតន្ត្រីរបស់ Taylor Swift ក៏បានជួយឱ្យ David Lowery និងក្រុមការងារអាចវាយតម្លៃលើការចំណាយសម្រាប់ការថតឈុតឆាកប្រគំតន្ត្រីផងដែរ។ លោកបានបង្ហើបថា៖ “ពួកយើងបានជ្រើសរើសចម្រៀងចំនួន ៣ បទពីការប្រគំតន្ត្រី Reputation ហើយវិភាគវាម្ដងមួយប្លង់ៗដើម្បីប៉ាន់ស្មានថា បើពួកយើងធ្វើបែបនេះ តើត្រូវចំណាយលើ Visual Effects អស់ប៉ុន្មាន?”

គួរឱ្យផងដែរថា ភាពយន្តដែលត្រៀមចាក់ផ្សាយនៅថ្ងៃទី២៤ ខែមេសា នេះ មានសាច់រឿងផ្ដោតទៅលើទំនាក់ទំនងស្នេហាដែលប៉ះពាល់ដល់ផ្លូវចិត្តរវាងតារាចម្រៀងប៉ុប Mother Mary និងអ្នកច្នៃម៉ូដ Sam Anselm ក្រោមការនិពន្ធ និងដឹកនាំដោយ David Lowery៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា