ការប្រគំតន្រ្ដីរបស់ BTS នៅទីលាន Gwanghwamun ទទួលបានមតិចម្រុះ ខណៈត្រូវគេយកទៅប្រៀបជាមួយ Lisa | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការប្រគំតន្រ្ដីរបស់ BTS នៅទីលាន Gwanghwamun ទទួលបានមតិចម្រុះ ខណៈត្រូវគេយកទៅប្រៀបជាមួយ Lisa

ការប្រគំតន្រ្ដីរបស់ BTS នៅទីលាន Gwanghwamun ទទួលបានមតិចម្រុះ ខណៈត្រូវគេយកទៅប្រៀបជាមួយ Lisa

ការត្រៀមខ្លួនសម្រាប់ការប្រគំតន្ត្រីវិលត្រឡប់មកវិញរបស់ក្រុម BTS ដែលមានឈ្មោះថា “BTS THE COMEBACK LIVE: ARIRANG” នៅថ្ងៃទី ២១ ខែមីនា ខាងមុខនេះ កំពុងបង្កឱ្យមានការជជែកវែកញែកយ៉ាងក្ដៅគគុកនៅពាសពេញទីក្រុងសេអ៊ូល។

Advertisement

យោងតាមសារព័ត៌មាន Allkpop ដើម្បីជួយសម្រួលដល់កម្មវិធីអាជ្ញាធរនឹងដាក់ពង្រាយប៉ូលីសជិត ៥០០០ នាក់ដើម្បីគ្រប់គ្រងហ្វូងមនុស្សដែលអាចឡើងដល់ ២០ ម៉ឺននាក់។ នៅថ្ងៃនោះចន្លោះម៉ោង ២ រសៀល ដល់ ១០ យប់រថភ្លើងក្រោមដីនឹងមិនឈប់នៅស្ថានីយក្បែរនោះឡើយ ហើយអាជីវកម្មធំៗដូចជា Starbucks និង Paris Baguette ក៏នឹងត្រូវផ្អាកដំណើរការជាបណ្ដោះអាសន្នផងដែរ។ អ្នករស់នៅក្នុងតំបន់នោះ និងម្ចាស់អាជីវកម្មខ្នាតតូចបានសម្តែងការមិនពេញចិត្តចំពោះការកកស្ទះចរាចរណ៍ និងសំឡេងរំខាន។ ជាពិសេសអ្នកដែលមានកម្មវិធីបង្កក់សិរីសួស្តីមង្គលការនៅក្បែរនោះមានការបារម្ភខ្លាំងថាភ្ញៀវរបស់ពួកគេនឹងមិនអាចធ្វើដំណើរមកចូលរួមបាន។

ចំពេលមានភាពចម្រូងចម្រាសនេះ អ្នកលេងអ៊ីនធឺណិតបានលើកយកករណីនេះទៅប្រៀបធៀបជាមួយ Lisa កាលពីឆ្នាំ ២០២៤។ អំឡុងពេល MV នាងបានផ្ដល់ប្រាក់សំណងដល់ម្ចាស់ហាងម្នាក់ៗប្រហែលជាង ៥០០ ដុល្លារ និងអ្នកថ្មើរជើងដែលរងផលប៉ះពាល់ប្រហែលជាង ២០ ដុល្លារក្នុងម្នាក់។ កាយវិការនេះបាននាំឱ្យមានការជជែកថាព្រឹត្តិការណ៍ធំៗដូចជា BTS គួរតែមានវិធានការសំណងបែបនេះដល់អាជីវកម្មដែលត្រូវបង្ខំចិត្តបិទទ្វារ។

ស្របពេលដែលមានមតិតរិះគន់ទៅលើការសម្ដែងរបស់ BTS នាលើកនេះ ក៏មានមតិមួយចំនួនទៀតបានលើកឡើងថាករណី Lisa​ គឺជាការថត MV លក្ខណៈឯកជនដូច្នេះសំណងគឺមានភាពងាយស្រួល។ ប៉ុន្តែករណី BTS គឺព្រឹត្តិការណ៍ជាតិ មុខមាត់របស់ប្រទេសកូរ៉េខាងត្បូងនៅលើឆាកអន្តរជាតិដែលវាមានទំហំធំជាងការថត MV​ ធម្មតា។ ដូច្នេះចំពោះប្រាក់សំណងគឺក្រុមហ៊ុនមិនអាចដើរសងគេគ្រប់គ្នាបានទេ ម្យ៉ាងទៀតព្រឹត្តិការណ៍នេះគឺផ្ដោតទៅលើសន្ដិសុខ និងសណ្ដាប់ធ្នាប់ជាអាទិភាពទីមួយ៕​

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា