BTS ចូលជួបប្រធានាធិបតីម៉ិកស៊ិក ខណៈអ្នកគាំទ្រជាង ៥ម៉ឺននាក់រង់ចាំជួបនៅមុខវិមានជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
BTS ចូលជួបប្រធានាធិបតីម៉ិកស៊ិក ខណៈអ្នកគាំទ្រជាង ៥ម៉ឺននាក់រង់ចាំជួបនៅមុខវិមានជាតិ

BTS ចូលជួបប្រធានាធិបតីម៉ិកស៊ិក ខណៈអ្នកគាំទ្រជាង ៥ម៉ឺននាក់រង់ចាំជួបនៅមុខវិមានជាតិ

នៅថ្ងៃទី៦ ខែឧសភា BTS បានចូលជួបជាមួយប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum មុនការប្រគំតន្ត្រីរបស់កំលោះទាំង ៧ រូបក្នុងទីក្រុងម៉ិកស៊ិកូ ដែលនេះសបញ្ជាក់ឱ្យឃើញពីប្រជាប្រិយភាពដ៏ខ្លាំងក្លា និងឥទ្ធិពលវប្បធម៌របស់ក្រុមនៅក្នុងប្រទេសម៉ិកស៊ិក។

Advertisement

នៅក្នុងសន្និសីទសារព័ត៌មានពេលព្រឹក លោកស្រី Claudia Sheinbaum បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា BTS មកបំពេញទស្សនកិច្ចនៅការិយាល័យប្រធានាធិបតីនាថ្ងៃពុធ ទី៦ ខែឧសភា និងចេញមកស្វាគមន៍អ្នកគាំទ្រពីរានហាលនៃវិមានជាតិ។ លោកស្រីបានពណ៌នា BTS ថា ជាក្រុមតន្ត្រីដែលតែងតែនាំមកនូវសារនៃមិត្តភាព សន្តិភាព និងក្ដីស្រឡាញ់។​

ផ្អែកតាមសារព័ត៌មាន The Korea Herald សមាជិកម្នាក់ៗបានចេញមកស្វាគមន៍អ្នកគាំទ្រប្រមាណ ៥ម៉ឺននាក់ ដែលបានមកប្រមូលផ្ដុំគ្នានៅពីមុខវិមានជាតិ ដោយពេលនោះ RM ក៏បានអរគុណដល់អ្នកគាំទ្រម៉ិកស៊ិកសម្រាប់ការស្វាគមន៍ថា៖ “សូមអរគុណខ្លាំងណាស់ដែលបានទទួលស្វាគមន៍ពួកយើង។ យើងកំពុងតែរង់ចាំការប្រគំតន្ត្រីនៅថ្ងៃស្អែកនេះ។ តស់! មកសប្បាយជាមួយគ្នា”។

មេក្រុម BTS រូបនេះបាននិយាយបន្ថែមជាភាសាអេស៉្បាញថា៖ “ខ្ញុំស្រឡាញ់អ្នក។​ ខ្ញុំស្រឡាញ់អ្នកខ្លាំងណាស់”។

ចំណែកឯ V ក៏បាននិយាយទៅកាន់អ្នកគាំទ្រជាភាសាអេស្ប៉ាញផងដែរថា លោក និងសមាជិកក្នុងក្រុមពិតជានឹកប្រទេសម៉ិកស៊ិក មុននឹងបន្ថែមថា៖ “ថាមពលនៅទីនេះពិតជាអស្ចារ្យណាស់។ សូមអរគុណខ្លាំងណាស់ដែលស្រឡាញ់ពួកយើង”។

ជំនួបនេះបានកើតឡើងមុនការប្រគំតន្ត្រីទេសចរណ៍ពិភពលោក Arirang របស់ BTS នៅកីឡដ្ឋាន Estadio GNP Seguros ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៧ ទី៩ និងទី ១០ ខែឧសភានេះ ​ ខណៈសំបុត្រចូលទស្សនាដែលដាក់លក់តាំងពីខែមករា បានលក់ចេញអស់គ្មានសល់។

ការប្រគុំតន្ត្រីវិលត្រឡប់មកវិញនេះ ​ រំពឹងថានឹងជះផលចំណេញដល់សេដ្ឋកិច្ចប្រទេសម៉ិកស៊ិក។ យោងតាមសភាពាណិជ្ជកម្មទីក្រុងម៉ិកស៊ិកូ ការប្រគំតន្ត្រីនេះត្រូវបានប៉ាន់ប្រមាណថា នឹងបង្កើតសកម្មភាពសេដ្ឋកិច្ចដែលមានតម្លៃប្រហែល ១០៧.៥ លានដុល្លារអាមេរិក៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា