CAM-ENGENE រួមដៃគ្នា បញ្ជូនរថយន្តតវ៉ាទៅមុខអាគារ HYBE សុំឱ្យ Heeseung ចូលក្រុម ENHYPEN វិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
CAM-ENGENE រួមដៃគ្នា បញ្ជូនរថយន្តតវ៉ាទៅមុខអាគារ HYBE សុំឱ្យ Heeseung ចូលក្រុម ENHYPEN វិញ

CAM-ENGENE រួមដៃគ្នា បញ្ជូនរថយន្តតវ៉ាទៅមុខអាគារ HYBE សុំឱ្យ Heeseung ចូលក្រុម ENHYPEN វិញ

នៅព្រឹកថ្ងៃទី១២ ខែមីនានេះ គណនីបណ្ដាញសង្គមក្រុមអ្នកគាំទ្រ Enhypen Engene Cambodia បានចែករំលែកថា រថយន្តតវ៉ាដែលក្រុមអ្នកគាំទ្រកម្ពុជា រួមគ្នាបញ្ជូនទៅតវ៉ាសុំឱ្យ Heeseung ចូលក្រុមវិញ បានទៅដល់ទីតាំងមុខអាគារ HYBE លើទឹកដីប្រទេសកូរ៉េខាងត្បូងហើយ។

Advertisement

ភ្ជាប់ជាមួយនឹងរូបភាព ៥ សន្លឹក  CAM-ENGENE បានបញ្ជាក់អត្ថន័យទាមទារទៅកាន់ទីភ្នាក់ងារ BELIFT LAB ថា ​​៖ “ពួកយើងសង្ឃឹមថានឹងមានឱកាសឱ្យ Lee Heeseung អា​ចធ្វើការងារទោល ស្របពេលដែលបន្តឈ្មោះជាសមាជិកក្រុម ENHYPEN”។

បន្ថែមពីនេះ​ ក្រុមអ្នកគាំទ្រជនជាតិខ្មែរក៏បានទាមទារឱ្យទីភ្នាក់ងារខាងលើបញ្ជូលតារាប្រុសវ័យ ២៤ ឆ្នាំជាសមាជិកឡើងវិញ ដោយបញ្ជាក់ថា ក្រុម ENHYPEN ត្រូវតែមានសមាជិក ៧នាក់។

រូបភាព៖ Enhypen Engene Cambodia

សកម្មភាពតវ៉ាខាងលើនេះ បានកើតឡើងក្រោយពី BELIFT LAB បានប្រកាសពីព័ត៌មាននៃការចាកចេញរបស់ Heeseung តាមរយៈកម្មវិធី Weverse កាលពីថ្ងៃទី១០ ខែមីនា កន្លងទៅ ដោយបានពន្យល់ថា ក្រោយមានការពិភាក្សាជាច្រើនទាក់ទងនឹងទិសដៅ និងគោលដៅអនាគតរបស់ក្រុម លទ្ធផលបានបង្ហាញថា Heeseung មានចក្ខុវិស័យចង់បន្តធ្វើតន្ត្រីផ្ទាល់ខ្លួន ជាសិល្បករទោល។

ទន្ទឹមគ្នានេះ តារាប្រុសវ័យ ២៤ឆ្នាំ ក៏បានចែករំលែកសំបុត្រសរសេរដោយដៃ បង្ហាញពីអារម្មណ៍របស់ខ្លួ​នផងដែរថា ក្នុងពេលកន្លងមក លោកបានចំណាយពេលវេលាជាច្រើនក្នុងការធ្វើចម្រៀងផ្ទាល់ខ្លួន និងបានគិតគូរយ៉ាងខ្លាំងពីរបៀបដែលលោកនឹងចែករំលែកវាទៅកាន់អ្នកគាំទ្រ។ ដោយចង់ផ្ដោតលើការងារទោល តែមិនចង់ប៉ះពាល់ដល់ក្រុម Heeseung បានសរសេរថា៖ “ទោះបីជាមានរឿងជាច្រើនដែលខ្ញុំចង់បង្ហាញ ប៉ុន្តែខ្ញុំមិនចង់យកមហិច្ឆតាផ្ទាល់ខ្លួនរបស់ខ្ញុំ មកដាក់នៅពីមុខការងារក្រុមនោះទេ”។

នៅថ្ងៃបន្ទាប់ ENHYPEN ក៏បានបង្ហោះសំណេរមួយបង្ហាញពីអារម្មណ៍ពិបាកចិត្តរបស់សមាជិកទាំង ៦នាក់ ដែលបានធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភ និងឈឺចាប់ចំពោះការចាកចេញនេះ។ យ៉ាងណាមិញ សមាជិកម្នាក់ៗបានគោរពការសម្រេចចិត្តរបស់ Heeseung ខណៈសន្យាថា ពួកគេនឹងខំប្រឹងបន្តការងារក្រុមដើម្បីអ្នកគាំទ្រ៕  

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា