ដំណឹង​ល្អ! កម្ពុជា​សម្រេច​បើក​ឱ្យ​ផលិត​ភាពយន្ត​តាមប្រាសាទនា​ពេល​រាត្រី បន្ថែម​លើការ​ចូល​ទស្សនា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដំណឹង​ល្អ! កម្ពុជា​សម្រេច​បើក​ឱ្យ​ផលិត​ភាពយន្ត​តាមប្រាសាទនា​ពេល​រាត្រី បន្ថែម​លើការ​ចូល​ទស្សនា

ដំណឹង​ល្អ! កម្ពុជា​សម្រេច​បើក​ឱ្យ​ផលិត​ភាពយន្ត​តាមប្រាសាទនា​ពេល​រាត្រី បន្ថែម​លើការ​ចូល​ទស្សនា

មិន​យូរ​ទៀត​ទេ កម្ពុជា​នឹង​បើក​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ជាតិ-អន្តរជាតិ ចូល​ទស្សនា​ប្រាង្គ​ប្រាសាទ​បុរាណ​ក្នុង​ពេល​រាត្រី ជាពិសេស​ថែម​ទាំង​អាច​ផលិត​ភាពយន្ត ចម្រៀង និង​ស្បត​ពាណិជ្ជកម្ម បាន​ថែម​ទៀត​ផង។

Advertisement

យោង​តាម​ប្រកាស ចុះ​ថ្ងៃ ១៦ មិថុនា ២០២៦ ដោយ​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​បង្កើត​ក្រុម​ការងារ​អន្តរ​ក្រសួង​ដើម្បី​សម្របសម្រួល​និង​គាំទ្រ​វិស័យ​ទេសចរណ៍​ភាពយន្ត​ និង​ការ​ទស្សនា​ប្រាសាទ​នា​ពេល​រាត្រី នៅកម្ពុជាដែល​នឹង​ត្រូវ​ទទួល​ភារកិច្ច​ដូច​ខាង​ក្រោម៖

ទី១. រៀប​ចំ​ផែន​ការ​យុទ្ធសាស្ត្រ និង​ផែន​ការ​សកម្មភាព គាំទ្រ​វិស័យ​ទេសចរណ៍​ភាពយន្ត និង​ការ​ទស្សនា​ប្រាសាទ​នា​ពេល​រាត្រី នៅ​កម្ពុជា

ទី២. តាម​ដាន ត្រួត​ពិនិត្យ និង​វាយ​តម្លៃ លើ​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ផែន​ការ​ខាង​លើ

ទី៣. ដឹក​នាំ សម្របសម្រួល​ជាមួយ​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ផ្នែក​ឯកជន ដៃ​គូ​សហការ ភាគី​ជាតិ-អន្តរជាតិ ពាក់ព័ន្ធ​ដំណើរការ​ផលិត​ទេសចរណ៍​ភាពយន្ត បទ​ចម្រៀង​ទេសចរណ៍ ស្បត​ពាណិជ្ជកម្ម និង​ការ​រៀប​ចំ​ទស្សនា​ប្រាសាទ​ពេល​រាត្រី

ទី៤. សិក្សា កំណត់ និង​រៀប​ចំ​តំបន់​សក្ដានុពល

ទី​៥. រៀប​ចំ​យន្តការ​លើក​ទឹក​ចិត្ត ដឹក​នាំ សម្របសម្រួល​យុទ្ធសាស្ត្រ ជំរុញ​ការ​ផលិត​ទេសចរណ៍​ភាពយន្ត បទ​ចម្រៀង​ទេសចរណ៍ ស្បត​ពាណិជ្ជកម្ម​នៅ​កម្ពុជា

ទី៦. ជំរុញ​កា​អភិវឌ្ឍ​និង​វិនិយោគ​លើ​ឧស្សាហកម្ម​ទេសចរណ៍​ភាពយន្ត​នៅ​កម្ពុជា

ទី៧. ដឹក​នាំ សម្របសម្រួល ជំរុញ​សកម្មភាព​ទស្សនា​ប្រាសាទ​ពេល​រាត្រី

ទី៨. បង្កើន​ផលិតផល​ទេសចរណ៍​ថ្មីៗ

ទី៩. ជំរុញ​ការ​រៀប​ចំ​ព្រឹត្តិការណ៍​ទេសចរណ៍ វប្បធម៌ សិល្បៈ ជំនឿ សាសនា កម្មវិធី និង​សកម្មភាព​ពេល​រាត្រី

ទី១០. សម្របសម្រួល ត្រួត​ពិនិត្យ គាំទ្រ ប្រតិបត្តិការ​សកម្មភាព​ដល់​ការ​ទស្សនា​ប្រាសាទ​ពេល​រាត្រី

ទី១១. សម្រប​សម្រួល​នីតិវិធី​និង​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​ការ​ស្នើ​សុំ​ផលិតផល​ទេសចរណ៍​ភាពយន្ត បទ​ចម្រៀង​ទេសចរណ៍ ស្បត​ពាណិជ្ជកម្ម និង​ការ​ទស្សនា​ប្រាសាទ​ពេល​រាត្រី

រូបភាព ៖ ក្រសួងទេសចរណ៍ & MEAS

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា