ស្រ្តីអ្នកជំនួញដើមកំណើតខ្មែរ អ៊ុង ពីយ៉ាណេ ទៅមហោស្រពភាពយន្តកាន ត្រូវទស្សនាវដ្ដី Vanity Fair ចាប់អារម្មណ៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្រ្តីអ្នកជំនួញដើមកំណើតខ្មែរ អ៊ុង ពីយ៉ាណេ ទៅមហោស្រពភាពយន្តកាន ត្រូវទស្សនាវដ្ដី Vanity Fair ចាប់អារម្មណ៍

ស្រ្តីអ្នកជំនួញដើមកំណើតខ្មែរ អ៊ុង ពីយ៉ាណេ ទៅមហោស្រពភាពយន្តកាន ត្រូវទស្សនាវដ្ដី Vanity Fair ចាប់អារម្មណ៍

ក្រោយ​បង្ហាញ​វត្តមាន​ជាច្រើន​ថ្ងៃ នៅ​មហោស្រព​ភាពយន្តកាន លើក​ទី ៧៩ លោកស្រី អ៊ុង ពីយ៉ាណេ ដែល​ជា​ស្ត្រី​អ្នក​ជំនួញ​ដើម​កំណើត​ខ្មែរ ត្រូវ​បាន​បង្ហាញ​ខ្លួន​នៅ​លើ ទស្សនាវដ្ដី Vanity Fair របស់​អាមេរិក នា​ថ្ងៃ​បិទ​កម្មវិធី កាលពី​ថ្ងៃ ២៣ ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ​ថ្មី​ៗ​នេះ។

Advertisement

អ្នក​ជំនួញ​ស្ត្រី​ខ្មែរ​រូប​នេះ បានអញ្ជើញឲ្យ​​ចូលរួមសម្ពោធ​កម្មវិធី​ចាក់​បញ្ចាំង​លើក​ដំបូង​នៃ​រឿង Diamond ផលិត​ដោយ​លោក Andy Garcia នៅ​ឆ្នាំ​នេះ នា Cannes film festival 2026 កាលពី​ថ្ងៃ ១៩ ខែ​ឧសភា ឆ្នាំ ២០២៦ និង​បន្ត​ចូលរួម​នា​ថ្ងៃបន្ទាប់មក​ទៀត ហើយ​ក៏​បាន​ប្រើប្រាស់​ឈុត​ឡើង​នៅ​កម្ពុជា​ផងដែរ។

រហូត​មក​ដល់​ថ្ងៃ ២៣ ខែ​ឧសភា ឆ្នាំ ២០២៦ Cannes film festival 2026 បាន​បិទ ដោយមាន​តារា​ល្បី​ៗ​លំដាប់​ពិភពលោក ព្រម​ទាំង​អ្នក​ជំនួញ​ចូលរួម។ ក្នុង​នោះ​ស្ថាបនិក នាយក និង​នាយក​ប្រតិបត្តិ​គ្រឿង​ថែ​រក្សា​សម្រស់ Nalia Skin បាន​ដើរ​លើក​កម្រាល​ព្រំ​ក្រហម ដោយ​គ្រង​ឈុត​ Amit GT របស់អ្នក​រចនា​ជនជាតិ​​ឥណ្ឌា។ ឈុត Couture ពណ៌​ស្វាយ​ខ្ចី របស់ Amit GT សម​គ្នា​ជាមួយ​កាបូប​ដៃ CHRISTIAN DIOR ហើយ​លោកស្រី​ក៏​បន្ថែម​ដោយ​គ្រឿង​អលង្ការ​ពេជ្រ និង​គជ់​ខ្យង។

ទស្សនាវដ្ដី Vanity Fair សរសេរ​ពី “ម៉ូដ​សម្លៀកបំពាក់​ទាំងអស់​ពី​មហោស្រព​ភាព​យន្ត​កាន ឆ្នាំ ២០២៦ តាមដាន​រូបភាព​ទាំងអស់​នៅ​លើ​​កម្រាល​ព្រំ​ក្រហម និង​ការ​ថតរូប​ពី​ការ​ប្រារព្ធ​ពិធី​រយៈពេល ១២ ថ្ងៃ​តាម​បណ្ដោយ French Riviera” ដោយ​មាន​រូបភាព​តារា​ល្បី​ៗ និង​លោកស្រី អ៊ុង ពីយ៉ាណេ ​ដ៏​ឆើតឆាយ។

ក្រៅពី​ទស្សនាវដ្ដី Vanity Fair ស្ថាប័ន Getty Images និង​កាមេរ៉ា Cannes Film Festivalក៏​បាន​ចាប់​អារម្មណ៍​លើ អ៊ុង ពីយ៉ាណេ ដូច​គ្នា​ដែរ។ គួរ​បញ្ជាក់​ផង​ដែរ​ថា Vanity Fair គឺជា​ទស្សនាវដ្តី​ប្រចាំខែ​របស់​អាមេរិក​ស្តីពី​វប្បធម៌​ពេញ​និយម ម៉ូដ និង​ព្រឹត្តិការណ៍​បច្ចុប្បន្ន ដែល​មាន​ទាំង Platform Digital និង​សៀវភៅ។

ស្ត្រី​ខ្មែរ​ដែល​រស់នៅ និង​បញ្ចប់​ការ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី អ៊ុង ពីយ៉ាណេ បាន​ចូលរួម​កម្មវិធី​មហោស្រព​ភាពយន្ត​កាន ឆ្នាំ ២០២៦ រយៈពេល ៤ ថ្ងៃ។ លោកស្រី ពីយ៉ាណេ គឺជា​សហគ្រិន អ្នកនិពន្ធ និង​ជា​អ្នក​តស៊ូ​មតិ​សុខភាព​ផ្លូវចិត្ត​ដ៏​ល្បីល្បាញ​ម្នាក់ ដោយសារ Style ផ្ទាល់ខ្លួន និង​ផល​ប៉ះពាល់​ជា​សកល​របស់​គាត់។

ក្នុង​នាម​ជា​ស្ថាបនិក Nalia Skin និង​ជា​អ្នក​និពន្ធ​សៀវភៅ Good Girl: The Five Foundations លោក​ស្រី​ផ្ដល់​អំណាច​ដល់​ស្ត្រី​តាម​រយៈ​ការ​ព្យាបាល ការ​ផ្ដល់​តម្លៃ​ដល់​ខ្លួនឯង និង​ការ​ច្នៃ​ប្រតិដ្ឋ​ឡើងវិញ៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា