ក្រសួងធំៗ៣ រួមគ្នាអំពាវនាវឱ្យបញ្ឈប់ផលិតមាតិកាអសីលធម៌ ប៉ះពាល់តម្លៃស្ត្រីខ្មែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងធំៗ៣ រួមគ្នាអំពាវនាវឱ្យបញ្ឈប់ផលិតមាតិកាអសីលធម៌ ប៉ះពាល់តម្លៃស្ត្រីខ្មែរ

ក្រសួងធំៗ៣ រួមគ្នាអំពាវនាវឱ្យបញ្ឈប់ផលិតមាតិកាអសីលធម៌ ប៉ះពាល់តម្លៃស្ត្រីខ្មែរ

ក្រសួង​ធំៗ ៣ របស់​កម្ពុជា រួម​មាន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ, ក្រសួង​ព័ត៌មាន និង​ក្រសួង​កិច្ច​ការី បាន​រួម​គ្នា​ជា​ធ្លុង​មួយ ធ្វើ​ការ​ហាម​ឃាត់​នូវ​ការ​ផលិត ផ្សព្វផ្សាយ និង​ចែក​ចាយ​មាតិកា​នៅ​លើ​គ្រប់​បណ្ដាញ​សង្គម ដែល​បង្ក​ការ​ប៉ះពាល់​ដល់ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ កិត្តិយស និង​សេចក្ដី​ថ្លៃ​ថ្នូរ របស់​ស្ត្រី​ខ្មែរ។

Advertisement

កិច្ចការ​​​លើក​នេះ ផ្ដោត​ជា​សំខាន់​លើ ៦ ចំណុច​ដូច​ខាង​ក្រោម ដែល​មាន​ដូច​ជា៖

១. បញ្ឈប់​រាល់​ការ​ផលិត ផ្សព្វផ្សាយ និង​ចែកចាយ​មាតិកា​ទាំង​ឡាយ​ណា ដែល​ប្រើប្រាស់​សម្ដី​អសុរោះ ឬ​កាយវិការ មិន​សមរម្យ ពោល​គឺ​ផ្ទុយ​សីលធម៌ ប្រពៃណី។

២. បញ្ឈប់​ការ​យក​រូបរាង​កាយ​ស្ត្រី និង​សកម្មភាព​ពាក់ព័ន្ធ​ស្ត្រី មក​ធ្វើ​ជា​ឧបករណ៍​ទាក់ទាញ​ការ Like , share & View ឬ​ក្នុង​ន័យ​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​ណា​មួយ។

៣. ចូល​រួម​ផលិត ផ្សព្វផ្សាយ ចែកចាយ មាតិកា​ល្អៗ ដែល​បង្ហាញ​ពី​គុណ​តម្លៃ​ស្ត្រី វប្បធម៌ ប្រពៃណី ក្នុង​សង្គម និង​លើ​ឆាក​អន្តរជាតិ។

៤. ចៀសវាង​ប្រើ​រូបភាព ឬ​ភាសា​បង្កប់​ការ​រើស​អើង​ភេទ និង​បំពាន​លើ​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស​គ្រប់​រូប​ចំពោះ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិត​ផល ឬ​សេវា​កម្ម​នានា

៥. គ្រប់​តួ​អង្គ​ពាក់​ព័ន្ធ ត្រូវ​ប្រកាន់​ខ្ជាប់​ក្រម​សីលធម៌ ដោយ​មិន​ត្រូវ​ចែក​រំលែក ផលិត ផ្សព្វផ្សាយ មាតិកា​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ស្ត្រី។

៦. ជំរុញ និង​លើក​ទឹក​ចិត្ត​ដល់​ការ​ផលិត​មាតិកា ដែល​មាន​ភាព​ច្នៃ​ប្រឌិត ការ​អប់រំ បំណិន​ជីវិត សិល្បៈ វប្បធម៌ ប្រពៃណី ទំនៀម​ទម្លាប់​ខ្មែរ ជា​ពិសេស​លើក​កម្ពស់​យេនឌ័រ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន និង​អនាគត។

ជាមួយ​គ្នា ក្រសួង​នឹង​ចាត់​វិធាន​យ៉ាង​តឹង​រឹង​ទៅ​ចាប់​ច្បាប់​ចំពោះ​និតិ​បុគ្គល ឬ​រូប​វន្ត​បុគ្គល​ដែល​នៅ​តែ​ផលិត ផ្សព្វផ្សាយ ក៏​ដូច​ជា​ចែក​ចាយ​នូវ​មាតិកា​ដែល​ផ្ទុយ​ខ្លឹម​សារ​នៃ​សេចក្ដី​ណែនាំ​មួយ​នេះ ក្រោយ​ទទួល​វិធាន​អប់​រំ៕

រូបភាព ៖ ក្រសួងទាំង ៣ ខាងលើ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា