THE BOYZ ឈ្នះក្តីក្នុងបណ្តឹងសុំដីកាបង្គាប់ឱ្យផ្អាកកិច្ចសន្យាជាមួយ One Hundred Label | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
THE BOYZ ឈ្នះក្តីក្នុងបណ្តឹងសុំដីកាបង្គាប់ឱ្យផ្អាកកិច្ចសន្យាជាមួយ One Hundred Label

THE BOYZ ឈ្នះក្តីក្នុងបណ្តឹងសុំដីកាបង្គាប់ឱ្យផ្អាកកិច្ចសន្យាជាមួយ One Hundred Label

នៅថ្ងៃទី២៤ ខែមេសា នេះ តុលាការបានសម្រេចផ្តល់ដីកាបង្គាប់តាមការស្នើសុំរបស់សមាជិកក្រុម THE BOYZ ចំនួន ៩ រូបលើកលែងតែ New ដើម្បីផ្អាកកិច្ចសន្យាផ្តាច់មុខជាមួយទីភ្នាក់ងារ One Hundred Label។ នេះបើផ្អែកតាមការចុះផ្សាយរបស់​ The Korea Times។

Advertisement

មេធាវី Kim Moon Hee តំណាងឱ្យ Sangyeon Jacob Younghoon Hyunjae Juyeon Kevin Q Sunwoo និង Eric បានឱ្យដឹងថា​​ តុលាការបានរកឃើញថា ទីភ្នាក់ងារនេះបានរំលោភលើកាតព្វកិច្ចរបស់ខ្លួនក្នុងការទូទាត់ប្រាក់ចំណូល និងការផ្តល់ទិន្នន័យហិរញ្ញវត្ថុ។ តុលាការក៏បានសម្រេចដែរថា ក្រុមហ៊ុនបានបរាជ័យក្នុងការបំពេញកាតព្វកិច្ចសំខាន់ៗតាមកិច្ចសន្យា រួមមានការគ្រប់គ្រង និងការការពារសិល្បករ។

មេធាវីរូបនេះ បានបញ្ជាក់ថា៖ “តុលាការបានកំណត់ថា ទំនុកចិត្តរវាងភាគីទាំងសងខាងបានបែកបាក់រហូតដល់កម្រិតមួយដែលមិនអាចស្រោចស្រង់បាន ដែលនេះគឺជាកំហុសរបស់ទីភ្នាក់ងារ”។

កន្លងមក One Hundred Label បានអះអាងថា ប្រាក់លើកទឹកចិត្តពេលចុះកិច្ចសន្យា (Signing Bonuses) ដែលបានបង់ឱ្យសមាជិកម្នាក់ៗចំនួន ១.៥ ប៊ីលានវ៉ុន ឬប្រមាណ ១លានដុល្លារអាមេរិក គឺជាប្រាក់ Signing Advances ដែលសិល្បករត្រូវទូទាត់សងវិញ នៅពេលរកចំណូលបានពីសកម្មភាពការងារ។

យ៉ាងណាមិញ តុលាការបានទាត់ចោលការអះអាងនោះ ក្រោមហេតុផលថា ក្នុងកិច្ចសន្យាចែងថា ប្រាក់លើកទឹកចិត្តនេះ គឺដាច់ដោយឡែកពីប្រាក់ Signing Advances ដែលទីភ្នាក់ងារ និងសិល្បករត្រូវបែងចែកប្រាក់ចំណូលគ្នា។

មេធាវី Kim Moon Hee បានឱ្យដឹងបន្ថែមថា ទោះបីជាមានការផ្អាកកិច្ចសន្យាក៏ដោយ សមាជិកទាំងអស់នឹងបន្តបំពេញកាលវិភាគការងារដែលបានកំណត់ទុកជាមុន។ ក្នុងនោះ ក៏មានកម្មវិធីប្រគំតន្រ្តីនៅ KPSO DOME ទីក្រុងសេអ៊ូល ដែលនឹងធ្វើឡើងនៅថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមេសា នេះ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា