ទីបំផុតព្រះនាង អេម៉ា បងស្រីព្រះនាង ជេនណា បង្កើតហ្វេសប៊ុក ទុកទំនាក់ទំនងជាមួយអ្នកគាំទ្រ

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទីបំផុតព្រះនាង អេម៉ា បងស្រីព្រះនាង ជេនណា បង្កើតហ្វេសប៊ុក ទុកទំនាក់ទំនងជាមួយអ្នកគាំទ្រ

ទីបំផុតព្រះនាង អេម៉ា បងស្រីព្រះនាង ជេនណា បង្កើតហ្វេសប៊ុក ទុកទំនាក់ទំនងជាមួយអ្នកគាំទ្រ

ព្រះនាង នរោត្តម អេម៉ា ដែល​ទើប​បើក​បង្ហាញ​ខ្លួន​នៅ​ក្នុង​សែ​រាជវង្ស​ខ្មែរ និង​ត្រូវ​បាន​ព្រះ​កនិដ្ឋភគិនី​ព្រះនាង នរោត្តម ជេនណា ប្រកាស​ប្រាប់​មហាជន​ឲ្យ​ស្គាល់​កាលពី​ចុង​ឆ្នាំ ២០២៥ កន្លង​នោះ ពេលនេះ​ទ្រង់ អេមម៉ា ក៏​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ ដោយ Debut ជា​តារា​សម្ដែង។

Advertisement

រឿង «អាថ៌កំបាំង នៃ​ភាព​ងងឹត» ដែល​ផលិត​ដោយ Kongchak Picturesនិង Two Rivers International Studio បាន​រៀបចំ​ពិធី​ក្រុង​ពាលី​រួចរាល់​ហើយ ដែល​តួអង្គ​ធំ​ៗ​មាន​ដូចជា ព្រះនាង នរោត្តម អេម៉ា, សារ៉ាពេជ្រ ម៉ានីកា និង​តួ stunt លំដាប់​ហូលីវូដ ហ្សង់ ប៉ូលី ព្រម​ទាំង​តារា​កិត្តិយស​ប្រុស​ស្រី​ជាច្រើន​រូប​ទៀត។

មុន​ពេល​បង្ហាញ​ខ្លួន​ជា​តារា​នៅ​ប្រទេស​កំណើត​របស់​មាតា​ទ្រង់​នោះ ព្រះនាង អេម៉ា ក៏​ជា​តារា​ម៉ូដែល​នៅ​បារាំង ដែល​ជា​ទឹកដី​កំណើត​ឪពុក​ផង​ដែរ ហើយ​កនិដ្ឋភគិនី​ព្រះនាង នរោត្តម ជេនណា អង្គ​នេះ ប្រើប្រាស់ Instagram ជា​បណ្ដាញ​ទំនាក់ទំនង​សង្គម​ជាមួយ​អ្នក​គាំទ្រ។ តែ​ថ្មី​ៗ​នេះ ព្រះនាង អេម៉ា បាន​បង្កើត​ហ្វេសប៊ុក​ផេក ដើម្បី​បង្ហាញ​សកម្មភាព​ផ្សេង​ៗ​របស់​ទ្រង់ អំឡុង​ចាប់ផ្ដើម​ការងារ​នៅ​ទឹកដី​ខ្មែរ។

ឃើញ​ដូចនេះ​កនិដ្ឋភគិនី​របស់ ព្រះនាង អេម៉ា គឺ​ព្រះនាង ជេនណា បាន​គាំទ្រ​បងស្រី និង​ចែករំលែក​បន្ត ដើម្បី​ឲ្យ​មហាជន​ស្គាល់​ព្រះនាង អេម៉ា កាន់តែ​ច្រើន​ផង​ដែរ។ សម្រាប់​​ព្រះនាង​ដែល​មាន​ព្រះជន្ម ១៣ ព្រះ​វស្សា ដែល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អង្គ​នេះ តែងតែ​គាំទ្រ​នូវ​ញាតិវង្សានុវង្ស​គ្រប់​អង្គ មិន​ថា​នៅ​ក្នុង​វិស័យ​កីឡា និង​សិល្បៈ​ឡើយ៕

រូបភាព៖ Emma Norodom

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា