តារាប្រុសស្រីល្បីៗ ចូលរួមកម្មវិធី ការវិវត្តន៍សម្លៀកបំពាក់នៃរបាំព្រះរាជទ្រព្យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តារាប្រុសស្រីល្បីៗ ចូលរួមកម្មវិធី ការវិវត្តន៍សម្លៀកបំពាក់នៃរបាំព្រះរាជទ្រព្យ

តារាប្រុសស្រីល្បីៗ ចូលរួមកម្មវិធី ការវិវត្តន៍សម្លៀកបំពាក់នៃរបាំព្រះរាជទ្រព្យ

ទស្សនីយភាព​សម្ដែង​ ការវិវត្តន៍នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ កាល​ពី​ម្សិល​មិញ មាន​វត្តមាន សិល្បករ​ក្នុង​ស្រុក តារា​ប្រុស​ស្រី​ល្បីៗ ជា​ច្រើន​រូប​ចូល​រួម ក្នុងនោះសូម្បី​តែ​តារា​រ៉េប វណ្ណដា និង​លោក ជី ដេវីត ក៏​មាន​វត្តមាន​ផ្ទាល់​នៅ​ក្នុង​កម្មវិធី​ផង​ដែរ។

Advertisement

នា​ថ្ងៃ​ទី ១៨ ខែ មីនា ឆ្នាំ ២០២៦ ម្សិល​មិញ​នេះ នៅ​សាល​មហោស្រព​ចតុមុខ​មាន​ការ​រៀប​ចំ​កម្មវិធី​សិល្បៈ​នៃ​ការ​សម្ដែង​ទស្សនីយភាព​របាំ ការ​វិវត្តន៍​នៃ​សម្លៀកបំពាក់​របាំ​ព្រះ​រាជ​ទ្រព្យ​ខ្មែរ ដោយ​ក្នុង​នោះ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ថ្នាក់​ដឹក​នាំ អង្គភាព​ពាក់ព័ន្ធ បណ្ដា​ តារា​ប្រុស​ស្រី​ល្បី​ៗ​ជា​ច្រើន​រូប​រួម​មាន តារា​រ៉េប វណ្ណដា , លោក ជី ដេវីត , តារា​ចម្រៀង​ស្រី​ដែល​តែង​លើក​ស្ទួយ​វប្បធម៌ អ្នកនាង ទេព បូព្រឹក្ស និង​អ្នក​ច្នៃ​ម៉ូត​កម្ពុជា អូលីវ៉ា គង់ ព្រមជាមួយសិល្បករ​ក្នុង​ស្រុកជាច្រើននាក់ទៀតផងដែរ។

ជាមួយ​គ្នា សម្រាប់​កម្មវិធី​ប្រពៃណី​ខាង​លើ​ត្រូវ​បាន​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លើក​ឡើង​ផង​ដែរ​ថា ការវិវត្តន៍នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ បានឆ្លុះបញ្ចាំងពីដំណើរប្រវត្តិសាស្ត្រ ភាពរុងរឿង ការរស់រានមានជីវិត និងការលើកកម្ពស់វប្បធម៌ និងអរិយធម៌ខ្មែរ «អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល» ។

គួរឱ្យដឹងថា ការ​ចូល​រួម​របស់​សិល្បករ​ក្នុង​ស្រុក ព្រម​ជាមួយ​សាធារណជន និង​តំណាង​ស្ថាប័ន ក្រសួង​ពាក់ព័ន្ធ​នានា ក្នុង​ឱកាស​នេះ ជា​ការ​បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​មរតក​វប្បធម៌​ប្រពៃណី​បុរាណ​ខ្មែរ និង​បន្ត​លើ​កិច្ច​ការពារ​​នា​ពេល​ខាង​មុខ​៕

រូបភាព ៖ សម្តេច ម៉ែន សំអន , វណ្ណដា , TBP

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា