សប្បុរសជនល្បីឈ្មោះ លោកស្រី សុភា បុត្រឈរ ត្រូវព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សប្បុរសជនល្បីឈ្មោះ លោកស្រី សុភា បុត្រឈរ ត្រូវព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា»

សប្បុរសជនល្បីឈ្មោះ លោកស្រី សុភា បុត្រឈរ ត្រូវព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា»

ស្រ្តីខ្មែរដែលបានរៀបការជាមួយបុរសអាល្លឺម៉ង់ ហើយ​មហាជន​តែង​ហៅ​លោកស្រី​ថា សេដ្ឋិនី​ចិត្ត​ធម៌ លោកស្រី សុភា បុត្រឈរ ត្រូវ​បាន​​ ត្រូវព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់​ផ្ដល់​គោរមងារ​ជា «ឧកញ៉ា»។ ដោយ​មើល​ឃើញ​ថា​ស្ត្រី​ខ្មែរ​ដែល​មាន​ស្វាមី​​ជន​ជាតិ​អាល្លឺម៉ង់ ​ជា​ម្ចាស់​ក្រុមហ៊ុន Böttcher AG ដែល​ជា​ក្រុមហ៊ុន​លក់​សម្ភារៈ​ការិយាល័យ​ដ៏​ល្បី។

Advertisement

ណូ សុភា (ឈ្មោះ​កំណើត លោកស្រី សុភា បុត្រឈរ) ត្រូវ​បាន​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​ព្រះ​រាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្ដល់​គោរមងារ​ជា«ឧកញ៉ា» ដោយ​យោង​តាម​សេចក្ដី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សម្រាប់​លោកស្រី សុភា បុត្រឈរ នៅ​ពេល​ទទួល​បាន​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្ដល់​គោរមងារ​ជា «ឧកញ៉ា» ធ្វើ​ឲ្យ​មហាជន​ខ្មែរ បាន​អបអរ​សាទរ ដោយសារ​ស្ត្រី​ខ្មែរ​រូប​នេះ​ពិតជា​ស័ក្ដិសម​ជា​មួយ​ងារ​មួយ​នោះ។ ឧកញ៉ា គឺជា​គោរមងារ សម្រាប់​រូបវន្ត​បុគ្គល ដែល​បាន​បរិច្ចាគ​ធនធាន​ទ្រព្យ​សម្បត្តិ​ផ្ទាល់ខ្លួន ដើម្បី​កសាង​សមិទ្ធផល​ជូន​ជាតិ​មាតុភូមិ ហើយ​បច្ចុប្បន្ន ការ​ផ្ដល់​គោរមងារ​នេះ ក៏​ត្រូវ​បាន​កំណត់​ដោយ​ច្បាប់​ផង​ដែរ។ ចំណុច​នេះ​លោកស្រី សុភា បុត្រឈរ ពិតជា​ត្រូវ​ម៉ាច់​តែ​ម្ដង​ដោយ​កាលពី​ឆ្នាំ ២០២៥ អំឡុង​​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​ថៃ​មក​លើ​ដែន​អធិបតេយ្យភាព​ខ្មែរ លោកស្រី និង​ស្វាមី បរិច្ចាគ​ទឹកប្រាក់​រាប់​លាន​ដុល្លារ តាមរយៈ​សប្បុរសជន​ល្បី​ៗ និង​ស្ថាប័ន​ខ្មែរ​ជាច្រើន។ មិន​មែន​តែ​ពេល​ដែល​ថៃ​ឈ្លានពាន​ខ្មែរ​កាលពី​ឆ្នាំ ២០២៥ នោះ​ទេ ស្រ្តី​ខ្មែរ​ដែល​មាន​ប្រភព​មកពី​ខេត្ត​កំពង់ធំ​នោះ បាន​ជួយ​អ្នកមាន​ពិការភាព ចាស់ជរា អ្នក​គ្មាន​ផ្ទះសម្បែង សូម្បី​តែ​សត្វ​ត្រូវការ​ជំនួយ។

បច្ចុប្បន្ន​នេះ លោកស្រី និង​​ស្វាមី​បាន​បរិច្ចាគ​ប្រាក់លើសពី ១២ លាន​អឺរ៉ូ ទៅ​ដល់​ប្រទេស​កម្ពុជា អាល្លឺម៉ង់ និង​ប្រទេស​ផ្សេងៗ។ អ្នក​ទាំង២ ក៏​បាន​សាងសង់​ផ្ទះ និង​ផ្ដល់​អាហារ ការ​អប់រំ និង​សុវត្ថិភាព​ដល់​មនុស្ស​ក្នុង​តំបន់​ដែល​រង​ការ​ឈឺចាប់ ជាពិសេស​ដោយសារ​សង្គ្រាម​ជាច្រើន។ លោកស្រី​បញ្ជាក់​ថា “ការ​ធ្វើ​សប្បុរសធម៌​សម្រាប់​ខ្ញុំ​មិនមែន​ជា​កាតព្វកិច្ច​ទេ វា​ជា​ស្មារតី ដែល​នាំ​មក​ពី​បេះដូង”។ សុភា បុត្រឈើ ជា​ស្ត្រី​កម្ពុជា​​ដែល​បង្ហាញ​គំរូ​ភាព​សាមញ្ញ ភាព​សប្បុរស និង​ការ​រស់នៅ ដើម្បី​ជួយ​អ្នក​ដទៃ លោកស្រី​ក៏​ជា​ឧត្ដម​ភរិយា​របស់​សេដ្ឋី ហើយ​ក៏​ជា​ម្ដាយ​នៃ​សេចក្ដី​សង្ឃឹម សម្រាប់​មនុស្ស​ជាច្រើន​ជុំវិញ​ពិភពលោក។ស្រ្តី​កម្ពុជា​ដែល​មាន​ស្វាមី​ជា​សេដ្ឋី​អាល្លឺម៉ង់​រូប​នេះ ក៏មាន​មុខមាត់ពាក់ព័ន្ធវិស័យសិល្បៈដែរ ដោយ​ធ្លាប់​បាន​ចូលរួម​ក្នុង​កម្មវិធី​ធំ​ៗ​លំដាប់​ពិភពលោក​ជាច្រើន​រួច​មក​ហើយ៕

រូបភាព៖ Sophea MD

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា