រំភើបជំនួស! បុរស​ជន​បរទេស​លុត​ជង្គង់​សុំ​គូ​ស្នេហ៍​រៀប​ការ​លើ​ទឹក​ដី​អង្គរជាមួយ​ផ្កា​ស្លា​ខ្មែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រំភើបជំនួស! បុរស​ជន​បរទេស​លុត​ជង្គង់​សុំ​គូ​ស្នេហ៍​រៀប​ការ​លើ​ទឹក​ដី​អង្គរជាមួយ​ផ្កា​ស្លា​ខ្មែរ

រំភើបជំនួស! បុរស​ជន​បរទេស​លុត​ជង្គង់​សុំ​គូ​ស្នេហ៍​រៀប​ការ​លើ​ទឹក​ដី​អង្គរជាមួយ​ផ្កា​ស្លា​ខ្មែរ

ផ្ទុះ​ការ​កោត​សរសើរ បុរស​ជន​បរទេស​ម្នាក់​បាន​យក «ផ្កា​ស្លា» សុំ​នារី​ជា​សង្សារ (ដែល​ជា​ជន​បរទេស​ដូច​គ្នា) រៀប​ការ​នៅ​កណ្ដាល​ហ្វូង​មនុស្ស​ដ៏​ច្រើន លើ​ទឹក​ដី​អង្គរ​នៃ​ខេត្ត​សៀមរាប នាកម្មវិធីប្រគំតន្រ្តីមួយកាល​ពី​ពេល​ថ្មីៗ កន្លង​ទៅ​នេះ។

Advertisement

នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​សៀមរាប ថ្មីៗនេះ មាន​គូ​ស្នេហ៍​ជន​បរទេស​១​គូ​បាន​ជ្រើស​យក «ផ្កា​ស្លា» ដែល​ជា​ផ្កា​ដ៏​មាន​អត្ថន័យ និង​ជា​អត្តសញ្ញាណ​នៃ​ទំនៀម​ពី​បុរាណ​ក្នុង​ពិធី​មង្គលការ​របស់​ជន​ជាតិ​ខ្មែរ មក​បញ្ជាក់​ក្ដី​ស្នេហ៍​របស់​ពួក​គេលើដីខ្មែរតែម្ដង។ ទិដ្ឋភាព​ដ៏​ផ្អែម​ល្ហែម​នៃ​គូ​ស្នេហ៍​ជន​បរទេសទាំង ២ ដែល​បាន​យក​ផ្កា​ស្លា មក​សារភាព​ក្ដី​ស្រលាញ់ បាន​កំពុង​ធ្វើ​ឱ្យ​មហាជន​ក្នុង​ស្រុក​ផ្ទុះ​ការ​កោត​សរសើរ​ជា​ខ្លាំង ​ព្រោះ​ពី​មុនៗ​មក មាន​គូ​ស្នេហ៍​ទាំង​ខ្មែរ និង​បរទេស​ច្រើន​គូ​បាន​ជ្រើស​យក​ប្រទេស​កម្ពុជា ជា​ពិសេស​ទឹក​ដី​អង្គរ​នៃ​ខេត្ត​សៀមរាប ជា​ទី​សារភាព​ក្ដី​ស្រលាញ់ទៅ​កាន់​គូ​ស្នេហ៍​របស់​ពួក​គេ ប៉ុន្តែ​ពុំ​មាន​គូ​ណា​ដែល​ជ្រើស​យក ផ្កា​ស្លា របស់​ខ្មែរ មក​សុំ​រៀប​ការ​បែប​នេះ​ទេ។

ដ្បិតមិន​មែន​ជា​គូ​ស្នេហ៍​ដំបូង ដែល​ជ្រើស​យក​ប្រទេស​កម្ពុជា ជា​គោល​ដៅ​នៃ​ការ​សារភាព​ស្នេហ៍​ទៅ​កាន់​មនុស្ស​ជា​ទី​ស្រលាញ់ ប៉ុន្តែ​គូ​ស្នេហ៍​បរទេស​មួយ​នេះ​បាន​ធ្វើ​ឱ្យ​មហាជន​ក្នុង​ស្រុក នឹក​ស្មាន​មិន​ដល់​ថា​ពួក​គេ​បែរ​ជ្រើស​យក ផ្កា​ស្លា ជំនួស​ឱ្យ​ផ្កា​កុលាប ទៅ​វិញ។

ខាងក្រោម​នេះ​ជា​អត្ថន័យ​នៃ ផ្កា​ស្លា ដែល​ជា​ផ្កា​មាន​អត្ថន័យ​បំផុត​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍៖

តាំងពីបុរាណកាលមក តាមប្រពៃណីរបស់ខ្មែរ បានយកផ្កាស្លា ជាផ្កាដ៏សំខាន់ និងមានតម្លៃ ក្នុងការប្រារព្ធពិធីអាពាហ៍ពិពាហ៍ ហើយក៏ជាផ្កាដែលមនុស្សស្រីគ្រប់រូបប្រាថ្នាចង់បាន។ ផ្កាស្លា ជាប្រភេទផ្កាដែលរឹងមាំ មិនងាយរុះរោយ ហើយក៏មានស្រទាប់ការពាររឹងមាំ មិនអាចឱ្យឃ្មុំ ឬ សត្វល្អិតផ្សេងៗចូលក្រេបលំអងផ្កា និងយាយីផ្កាបានឡើយ។ ទាំងនេះ គឺចង់បង្ហាញពីភាពរឹងមាំ និងបរិសុទ្ធរ​បស់មនុស្សស្រី ទោះបីសម្រាស់មើលទៅហាក់មិនស្រស់ស្អាត ប៉ុន្តែបង្កប់ទៅដោយភាពរឹងមាំ និងតម្លៃរបស់ខ្លួន។ ពោលគឺ បុព្វបុរសជំនាន់មុនចង់បញ្ជាក់ថា កូនស្រីគឺស្អាតបរិសុទ្ធ រឹងមាំ ស្មោះត្រង់ គ្មានសត្រូវណាអាចបៀតបៀនបានឡើយ៕

ចុចទីនេះដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/reel/1574894927577353

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា