Hailey Bieber ទម្លាយពីសម្ពាធដែលត្រូវក្លាយជាម្ដាយ និងលក់ក្រុមហ៊ុន Rhode ក្នុងពេលប្រកៀកគ្នា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Hailey Bieber ទម្លាយពីសម្ពាធដែលត្រូវក្លាយជាម្ដាយ និងលក់ក្រុមហ៊ុន Rhode ក្នុងពេលប្រកៀកគ្នា

Hailey Bieber ទម្លាយពីសម្ពាធដែលត្រូវក្លាយជាម្ដាយ និងលក់ក្រុមហ៊ុន Rhode ក្នុងពេលប្រកៀកគ្នា

នៅថ្ងៃទី៧ ខែឧសភា កន្លងទៅ ទស្សនាវដ្ដី Time បានបញ្ចេញបទសម្ភាសន៍ជាមួយនឹង Hailey Bieber អំពីជីវិតជាអ្នកម្ដាយថ្មីថ្មោង រួមជាមួយនឹងការលក់ម៉ាកយីហោតម្លៃ ១ ពាន់លានដុល្លារអាមេរិក ដែលហេតុការណ៍ធំៗនៃជីវិតនេះបានកើតឡើងក្នុងពេលប្រកិតគ្នា។

Advertisement

ឆ្នាំកន្លងទៅនេះ គឺជាពេលវេលានៃការផ្លាស់ប្តូរដ៏ធំធេងនៅក្នុងជីវិតរបស់ Hailey Bieber នៅពេលដែលនាងនិងស្វាមី គឺ Justin Bieber បានស្វាគមន៍កូនប្រុសដំបូង ដែលមានឈ្មោះថា Jack Blues Bieber នៅក្នុងខែសីហា ឆ្នាំ២០២៤។

បន្ទាប់មក នាងបានសម្រេចចិត្តលក់អាជីវកម្មក្រុមហ៊ុន Rhode ដែលជាម៉ាកផលិតផលថែរក្សាស្បែក និងសម្រស់ដែលនាងបានបង្កើតឡើង ទៅឱ្យក្រុមហ៊ុន e.l.f. Beauty ក្នុងតម្លៃខ្ពស់រហូតដល់ទៅ ១ ពាន់លានដុល្លារអាមេរិក នៅក្នុងខែឧសភា ឆ្នាំ២០២៥ ដោយរឿងសំខាន់ៗចំនួន ២ នេះបានកើតឡើងក្នុងរយៈពេលមិនដល់ ១ ឆ្នាំ។

នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Time កាលពីខែឧសភា នេះ Hailey Bieber បានបើកចិត្តរៀបរាប់រឿងរ៉ាវពីក្រោយថា៖ “ការលក់ក្រុមហ៊ុនរបស់ខ្ញុំនៅក្នុងឆ្នាំដំបូងនៃការមានកូន វាបានធ្វើឱ្យជីវិតរបស់ខ្ញុំមានការផ្លាស់ប្តូរជាច្រើនក្នុងពេលតែមួយ។ ចាប់ពីមានជីវិតរស់រហូតមកដល់សព្វថ្ងៃនេះ ការដែលបានក្លាយជាម្តាយគេ គឺជាការផ្លាស់ប្តូរដ៏ធំបំផុតដែលខ្ញុំមិនធ្លាប់ជួបប្រទះពីមុនមក”។

“ខ្ញុំគិតថា ស្ត្រីជាច្រើនក៏ប្រហែលជាយល់ស្របដែរថា ការផ្លាស់ប្តូរអត្តសញ្ញាណដ៏ធំបំផុតដែលអ្នកឆ្លងកាត់ក្នុងជីវិត គឺការក្លាយជាអាណាព្យាបាល និងក្លាយជាម្តាយគេ” តារាម៉ូដែលរូបនេះបន្ដដូច្នេះ។

ទំនួលខុសត្រូវលើការងារទាំង ២ នេះ ក្នុងពេលតែមួយជាបន្ទុកដ៏សំខាន់ ដែល Hailey Bieber បានឱ្យដឹងបន្ថែមថា៖ “ការដែលត្រូវឆ្លងកាត់ចំណុចនោះ ជាមួយនឹងដំណើរការអាជីវកម្មដ៏គួរឱ្យឈឺក្បាលទៀតនោះ វាពិតជារឿងមិនធម្មតានោះទេ។ ខ្ញុំមានអារម្មណ៍ថា មានសម្ពាធ និងតានតឹងក្នុងចិត្តលើរឿងច្រើនណាស់កាលពីពេលនោះ”។

ទោះជាយ៉ាងណាក៏ដោយ Hailey Bieber ថា ខ្លួនបានរៀនសូត្រ និងរីកចម្រើនយ៉ាងខ្លាំងនៅក្នុងពេលវេលានោះ។ នាងបានទម្លាយថា៖ “នៅពេលសម្លឹងត្រឡប់ទៅក្រោយវិញ ក្នុងនាមជាមនុស្សម្នាក់ដែលមានវ័យ ២៩ ឆ្នាំ ហើយជិតឈានចូលវ័យ ៣០ ឆ្នាំនៅក្នុងឆ្នាំនេះ ខ្ញុំនឹងមិនផ្លាស់ប្តូរអ្វីទាំងអស់កាលពីពេលនោះ ទោះបីជាវាមានទាំងរឿងល្អ និងរឿងមិនល្អយ៉ាងណាក៏ដោយ។ ដ្បិតវាពិបាកខ្លាំងក្នុងការដែលខ្ញុំត្រូវធ្វើរឿងធំៗទាំងពីរក្នុងពេលតែមួយ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា វាបានធ្វើឱ្យខ្ញុំកាន់តែរឹងមាំជាងមុន”៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា