ហេង វិសាល ប្រគេនដី ៤ ហិកតាដល់សង្ឃ ដើម្បីកសាងជាកន្លែងបដិបត្តិវិបស្សនា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហេង វិសាល ប្រគេនដី ៤ ហិកតាដល់សង្ឃ ដើម្បីកសាងជាកន្លែងបដិបត្តិវិបស្សនា

ហេង វិសាល ប្រគេនដី ៤ ហិកតាដល់សង្ឃ ដើម្បីកសាងជាកន្លែងបដិបត្តិវិបស្សនា

កន្លង​មក ហេង វិសាល និង​ភរិយា ជា ស្រីនា ព្រម​ទាំង​ម្ដាយ​ក្មេក លោកស្រី ម៉េងងី ចូលចិត្ត​ទៅ​ធ្វើ​វិបស្សនា ដើម្បី​ឲ្យ​ចិត្ត​ស្ងប់ និង​អាច​ស្វែងយល់​ពី​ខ្លួនឯង​ឲ្យ​កាន់តែ​ច្បាស់។ ហេតុតែ​មាន​និស្ស័យ​ស្រាប់តែ​ម្សិលមិញ អ្នក​បង្កើត​មាតិកា​ដ៏​ល្បី​រូប​នេះ ប្រគល់​ដី​រាប់​ហិកតា ប្រគេន​ដល់​លោក​សង្ឃ ដើម្បី​រៀបចំ​កន្លែង​បដិបត្តិ​វិបស្សនា​បាន​ទូលាយ​ថែម​ទៀត។

Advertisement

អ្នក​បង្កើត​មាតិកា និង​ជា​ម្ចាស់​ជំនួញ​ដ៏ skincare ព្រម​ទាំង​ក្រុម​គ្រួសារ​បាន​ប្រគេន​ដី​ចំនួន ៤ ហិកតា​ចំពោះ​សង្ឃ ដើម្បី​កសាង​ជា​កន្លែង​បដិបត្តិ​វិបស្សនា។ ដោយ​លោក​ទើបតែ​បង្ហោះ​រូបភាព និង​ខ្លឹមសារ​នៅ​ម៉ោង ៨៖ ៣៩ មុន​នេះ​បន្តិច​ថ្ងៃ ២៧ ខែ​មីនា ឆ្នាំ ២០២៦។ ទង្វើ​របស់ វិសាល ទទួល​បាន​ការ​កោតសរសើរ ខ្លាំង និង​ជា​ការ​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​សង្គម។

ហេង វិសាល បាន​រៀបរាប់​ថា “ម្សិលមិញ​នេះ​ត្រូវ​ជា​ថ្ងៃ​សីល ខ្ញុំ ក្រុម​គ្រួសារ និង​ក្រុម​ញាតិ​បាន​ប្រគេន​ដី​ចំនួន ៤ ហិកតា​ចំពោះ​សង្ឃ ដើម្បី​កសាង​ជា​កន្លែង​បដិបត្តិ​វិបស្សនា ទ្រព្យ​ដែល​បាន​លះ​ហើយ​នេះ សូម​បាន​ជា​ប្រយោជន៍​ដល់​ជន​ច្រើន សូម​បងប្អូន​ទាំងអស់​អនុមោទនា​នៅ​មហា​កុសល​នេះ ហើយ​សូម​ឲ្យ​អ្នក​គ្រប់គ្នា​ទទួល​បាន​នៅ​ចំណែក​មហា​កុសល​ស្មើ​ៗ​គ្នា​“។

គ្រួសារ ហេង វិសាល និង ស្រីនា តែងតែ​ជ្រះថ្លា​ក្នុង​ពុទ្ធសាសនា ដោយ​បាន​ជួយ​ចូលរួម​ចំណែក​ជាច្រើន​ដល់​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​វត្ត​អារាម។ សម្រាប់​ទីតាំង​វិញ មិនទាន់បានបង្ហាញឲ្យដឹង​ឡើយ៕

រូបភាព៖ Heng Sokvisal

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា