ទីបំផុត ហុក សារិតុលា Miss Supranational Cambodia 2026 ទទួលបានវីសាចេញទៅប្រកួតនៅប៉ូឡូញហើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទីបំផុត ហុក សារិតុលា Miss Supranational Cambodia 2026 ទទួលបានវីសាចេញទៅប្រកួតនៅប៉ូឡូញហើយ

ទីបំផុត ហុក សារិតុលា Miss Supranational Cambodia 2026 ទទួលបានវីសាចេញទៅប្រកួតនៅប៉ូឡូញហើយ

នៅ​ពេល​ដែល Mister Supranational Cambodia 2026 យូ ថនវណ្ណៈ ទទួល​បាន​វីសា អាច​ចេញ​ទៅ​ប្រកួត​នៅ​ប៉ូឡូញ​ហើយ​នោះ អ្នក​គាំទ្រ​ពិតជា​ញាប់ញ័រ និង​បន់ស្រន់​សូម​ឲ្យ​កញ្ញា ហុក សារីតុលា ទទួល​បាន​វីសា​ចេញ​ទៅ​ប្រកួត​ដែរ។

Advertisement

ទី​បំផុត​កាលពី​ថ្ងៃ ២៩ ខែ​មិថុនា ឆ្នាំ ២០២៦ កញ្ញា តុលា អាច​ទទួល​បាន​វីសា​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ប៉ូឡូញ​ហើយ។ ម្នាក់​ៗ​ពិតជា​សប្បាយ​រីករាយ​នឹង​ដំណឹង​ល្អ​នេះ​ណាស់ ព្រោះ តុលា គឺជា​បវរកញ្ញា​ខ្មែរ​ដែល​មាន​សមត្ថភាព រូប​សម្រស់ និង​បទពិសោធន៍​ពេញ​ខ្លួន​ដែល​អាច​ប្រជែង​លើ​វេទិកា Miss Supranational 2026 បាន។

មិន​ថា​អ្នក​គាំទ្រ និង​ហ្វេន​ផេក​ឡើយ​ម្នាក់​ៗ​ភ័យ​បុកពោះ ព្រោះ​អំឡុង​ពេល​ដាក់​ស្នើ​សុំ​វីសា​មាន​ការ​ប្រែប្រួល​ខ្លះ ធ្វើឲ្យ Miss Supranational Cambodia 2026 មាន​អារម្មណ៍​មិន​ល្អ​បន្តិចបន្តួច។ ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​ការងារ ទីបំផុត ហុក សារិតុលា ក៏​អាច​ទទួល​បាន​វីសា​ដូច​បំណង ដើម្បី​បាន​ចេញ​ទៅ​ប្រកួត​នៅ​ប៉ូឡូញ។

អ្នក​គាំទ្រ​ព្រួយបារម្ភ​ខ្លាច តុលា មិន​បាន​ចេញ​ទៅ​ប្រកួត ព្រោះ​នាង​ខកខាន​ចេញ​ទៅ​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ប៉ុន្មាន​ដង​ហើយ ដោយ​មាន​ត្រូវ​ខកខាន​ចេញ​ទៅ​Miss Intercontinental ឆ្នាំ ២០២៥ នៅ​ប្រទេស​អេហ្ស៊ីប ហើយ​កាលពី​ឆ្នាំ ២០២១ តុលា ខកខាន​មិន​បាន​ចេញ​ទៅ​ប្រកួត Miss Wisdom World 2021 នៅ​វៀតណាម ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩៕

រូបភាព៖ Hok Sarytola និង Miss Supranational Cambodia

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា