IU បរិច្ចាគប្រាក់ ៣០០ លានវ៉ុននៅថ្ងៃខួបកំណើត ដើម្បីបន្តវប្បធម៌ចែករំលែកដល់សង្គម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
IU បរិច្ចាគប្រាក់ ៣០០ លានវ៉ុននៅថ្ងៃខួបកំណើត ដើម្បីបន្តវប្បធម៌ចែករំលែកដល់សង្គម

IU បរិច្ចាគប្រាក់ ៣០០ លានវ៉ុននៅថ្ងៃខួបកំណើត ដើម្បីបន្តវប្បធម៌ចែករំលែកដល់សង្គម

តារាចម្រៀង និងតារាសម្តែងស្រីលំដាប់ជួរមុខរបស់កូរ៉េខាងត្បូង IU បានបង្ហាញទឹកចិត្តសប្បុរសធម៌ដ៏ធំធេងម្តងទៀតដោយបានបរិច្ចាគថវិការហូតដល់ ៣០០ លានវ៉ុនប្រហែល ២០០ ២៨៣ ដុល្លារអាមេរិក ដើម្បីអបអរសាទរថ្ងៃខួបកំណើតរបស់នាង។ ទង្វើនេះបានបន្តពង្រឹងកេរ្តិ៍ឈ្មោះរបស់នាងក្នុងនាមជា «តារាសប្បុរសធម៌ដ៏មានឥទ្ធិពលបំផុតម្នាក់» នៅក្នុងប្រទេសកូរ៉េខាងត្បូង។

Advertisement

ថ្មីៗនេះនៅថ្ងៃទី ១៦ ខែឧសភា ផលិតកម្ម EDAM Entertainment ដែលជាភ្នាក់ងាររបស់នាងបានប្រកាសថា IU បានធ្វើការបរិច្ចាគនេះក្រោមឈ្មោះរួម “IUAENA” ដែលជាការរួមបញ្ចូលគ្នារវាងឈ្មោះរបស់នាង និងឈ្មោះក្រុមអ្នកគាំទ្រផ្លូវការ UAENA ដើម្បីតំណាងឱ្យទឹកចិត្តរួមគ្នារវាងនាង និងហ្វេន។

យោងតាមការបញ្ជាក់ពីភ្នាក់ងារ ថវិកាសរុប ៣០០ លានវ៉ុននោះ ត្រូវបានបែងចែកទៅកាន់អង្គការ និងមជ្ឈមណ្ឌលសំខាន់ៗដូចជា ១០០ លានវ៉ុន (ប្រហែល ៦៦ ៧៦១ ដុល្លារ) ប្រគល់ជូនមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Asan Medical Center ដើម្បីជួយថ្លៃព្យាបាលដល់អ្នកជំងឺដែល​ជួបការលំបាកផ្នែកហិរញ្ញវត្ថុ។ ៥០ លានវ៉ុន (ប្រហែល ៣៣ ៣៨០ ដុល្លារ) ជូនអង្គការ “Walking With Us” ដើម្បីគាំទ្រឱកាសអប់រំ និងវប្បធម៌សម្រាប់កុមារ និងយុវជន។

៥០ លានវ៉ុន (ប្រហែល ៣៣ ៣៨០ ដុល្លារ) ជូនយុទ្ធនាការ “Milk Delivery to Check on the Elderly” ដើម្បីជួយឧបត្ថម្ភ និងពិនិត្យសុខភាពមនុស្សចាស់ជរាដែលរស់នៅម្នាក់ឯង។ ៥០ លានវ៉ុន (ប្រហែល ៣៣ ៣៨០ ដុល្លារ) ជូនសមាគមគ្រួសារម្តាយទោលកូរ៉េ (Korean Unmarried Mothers’ Families Association)។ ៥០ លានវ៉ុន (ប្រហែល ៣៣ ៣៨០ ដុល្លារ) ជូនអង្គការ “Walk Together” ដើម្បីផ្គត់ផ្គង់ឧបករណ៍ជំនួយទំនើបៗ សម្រាប់ជនពិការ។

គួរឱ្យដឹងផងដែរថា IU តែងតែបង្កើតទម្លាប់បរិច្ចាគសប្បុរសធម៌ក្រោមឈ្មោះ “IUAENA” ក្នុងឱកាសពិសេសៗជាលក្ខណៈប្រពៃណីទៅហើយដូចជាថ្ងៃខួបកំណើ, ថ្ងៃខួបប្រឡូកសិល្បៈ (Debut Anniversary) និងឱកាសដាច់ឆ្នាំ ដើម្បីផ្សព្វផ្សាយឥទ្ធិពលវិជ្ជមានទៅកាន់សង្គម។

ជាក់ស្តែង កាលពីដើមខែឧសភានេះ នាងក៏ទើបតែបានបរិច្ចាគប្រាក់ ១០០ លានវ៉ុន ក្នុងទិវាកុមារផងដែរ។ លើសពីនេះ នាងតែងតែទទួលបានការសរសើរមិនដាច់ពីមាត់ចំពោះការរៀបចំកាដូ និងសរសេរសំបុត្រដោយដៃផ្ទាល់ ជូនដល់តារាសម្តែងវ័យក្មេងៗដែលធ្លាប់រួមការងារជាមួយនាងទៀតផង។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំកន្លងទៅ IU បានបរិច្ចាគថវិការាប់រយលានវ៉ុនជាបន្តបន្ទាប់ រួមមាន ២០០ លានវ៉ុនសម្រាប់ជួយសង្គ្រោះជនរងគ្រោះដោយភ្លើងឆេះព្រៃ និងគាំទ្រក្រុមអ្នកពន្លត់អគ្គិភ័យ, ១៥០ លានវ៉ុននៅទិវាកុមារ, ២០០ លានវ៉ុនក្នុងថ្ងៃខួបកំណើត និងខួបប្រឡូកសិល្បៈ ព្រមទាំង ២០០ លានវ៉ុនបន្ថែមទៀតនៅដាច់ឆ្នាំ ដែលសរុបជាទឹកប្រាក់យ៉ាងសន្ធឹកសន្ធាប់ក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា