ដ្បិតមានបញ្ហារឿងបងប្រុស Jisoo នៅតែលេចធ្លោ ឈ្នះពាននៅមហោស្រពភាពយន្តភាគទីក្រុង Cannes | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដ្បិតមានបញ្ហារឿងបងប្រុស Jisoo នៅតែលេចធ្លោ ឈ្នះពាននៅមហោស្រពភាពយន្តភាគទីក្រុង Cannes

ដ្បិតមានបញ្ហារឿងបងប្រុស Jisoo នៅតែលេចធ្លោ ឈ្នះពាននៅមហោស្រពភាពយន្តភាគទីក្រុង Cannes

កាលពីថ្ងៃទី ២៣ ខែមេសា នេះ Jisoo បានបង្ហាញខ្លួននៅលើកម្រាលព្រំពណ៌ផ្កាឈូក ក្នុងពិធីបើកមហោស្រព Cannes International Series Festival ឆ្នាំ ២០២៦ បើទោះបីជាបញ្ហារឿងបងប្រុសនៅតែរកាំរកូសនៅឡើយ។

Advertisement

ក្នុងមហាស្រពលើកទី ៩ ធ្វើឡើងនៅប្រទេសបារាំង Jisoo បានឈ្នះពានរង្វាន់ Madame Figaro Rising Star Award ជាការទទួលស្គាល់នូវសមត្ថភាពសម្ដែងដ៏ឆ្នើម និងប្រជាប្រិយភាពជាសកលរបស់តារាស្រីវ័យ ៣១ឆ្នាំ តាមរយៈខ្សែភាពយន្តភាគរឿង Newtopia និងរឿង Boyfriend on Demand។

នៅគ្រាឡើងទទួលពានរង្វាន់ តារាចម្រៀងប្រែខ្លួនជាតារាសម្ដែងរូបនេះបាននិយាយថា៖ “ខ្ញុំចង់បង្ហាញរូបភាពថ្មីៗរបស់ខ្លួនឯងតាមរយៈគម្រោងការងារខុសៗគ្នា ហើយខ្ញុំពិតជាមានសេចក្តីសុខណាស់ដែលបានទទួលពានរង្វាន់ដែលតំណាងឱ្យការគាំទ្ររបស់អ្នកទាំងអស់គ្នា”។  

ខ្ញុំបានរៀនសូត្រអ្វីថ្មីៗពីគម្រោងការងារនីមួយៗ ហើយក៏មានមនុស្សជាច្រើនដែលចាំជួយខ្ញុំ។ រាល់ការលើកទឹកចិត្តទាំងអស់ បានផ្ដល់កម្លាំងចិត្តឱ្យខ្ញុំបន្តបោះជំហានទៅមុខទៀត”។ សមាជិក BLACKPINK រូបនេះបន្ថែមដូច្នេះ។

លោក Richard Gianorio តំណាងទស្សនាវដ្តី Madame Figaro បានសរសើរថា Jisoo មិនមែនគ្រាន់តែជាអ្នកថ្មីថ្មោងក្នុងវិស័យសម្ដែងនោះទេ ប៉ុន្តែនាងគឺជាតារាលំដាប់សកលដែលមានឥទ្ធិពលលើសពីវិស័យតន្ត្រី ហើយនាងមានភាពក្លាហានក្នុងការដើរចេញពីតំបន់សុវត្ថិភាព ដើម្បីមកទទួលជោគជ័យក្នុងវិស័យសម្ដែង។

ស្របពេលជាមួយនឹងភាពជោគជ័យនេះ ក៏មានសេចក្តីរាយការណ៍ជុំវិញរឿងអាស្រូវដែលពាក់ព័ន្ធនឹងបងប្រុសបង្កើតរបស់តារាស្រីដែលត្រូវបានចាប់ខ្លួនពីបទបៀតបៀនផ្លូវភេទ និងរងការចោទប្រកាន់ពីបទហិង្សាក្នុងគ្រួសារពីសំណាក់ភរិយា។ បញ្ហាកាន់តែពាក់ព័ទ្ធនឹងតារាស្រីនៅពេលដែល ឈ្មោះបងប្រុសនាងក៏មានស្ថិតនៅក្នុងបញ្ជីក្រេឌីតរឿង Boyfriend on Demand ផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ ទីភ្នាក់ងារ BLISSOO ដែលជាក្រុមហ៊ុនផ្ទាល់ខ្លួនរបស់ Jisoo បានចេញសេចក្តីថ្លែងការណ៍តាមរយៈក្រុមហ៊ុនមេធាវី Kim & Chang ដើម្បីបញ្ជាក់ថា សមាជិកគ្រួសាររបស់តារាស្រីគ្រាន់តែបានជួយការងារបន្តិចបន្តួចកាលពីដំណាក់កាលបង្កើតក្រុមហ៊ុនដំបូងប៉ុណ្ណោះ ប៉ុន្តែមិនមានសិទ្ធិសម្រេចចិត្ត ឬចូលរួមក្នុងការគ្រប់គ្រងឡើយ។

តំណាងផ្លូវច្បាប់បានបញ្ជាក់បន្ថែមថា Jisoo បានរស់នៅដោយឯករាជ្យតាំងពីសម័យនៅជាតារាហ្វឹកហាត់ ដូច្នេះនាងមិនបានដឹង ឬពាក់ព័ន្ធនឹងរឿងរ៉ាវឯកជនរបស់សមាជិកគ្រួសារឡើយ។

ទាក់ទិននឹងឈ្មោះក្រេឌីតនៅលើរឿង Boyfriend on Demand គឺជាឈ្មោះពីឯកសារចាស់ដែលធ្វើឡើងចន្លោះឆ្នាំ ២០២៤ – ២០២៥។ នៅពេល Jisoo ដឹងថាមានឈ្មោះបងប្រុសនាងក្នុងនោះ នាងបានស្នើសុំឱ្យលុបចេញភ្លាមៗ ដោយបានចំណាយប្រាក់ផ្ទាល់ខ្លួនជាង ១០ លានវ៉ុន ឬប្រហែល ៧ ០០០ ដុល្លារ ដើម្បីកែសម្រួលព័ត៌មាននោះចេញ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា