Maddox កូនប្រុសចិញ្ចឹមរបស់ Brad Pitt និង Angelina Jolie សម្រេចចិត្តលុបឈ្មោះឪពុកចេញពីនាមត្រកូល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Maddox កូនប្រុសចិញ្ចឹមរបស់ Brad Pitt និង Angelina Jolie សម្រេចចិត្តលុបឈ្មោះឪពុកចេញពីនាមត្រកូល

Maddox កូនប្រុសចិញ្ចឹមរបស់ Brad Pitt និង Angelina Jolie សម្រេចចិត្តលុបឈ្មោះឪពុកចេញពីនាមត្រកូល

យោងតាមសារព័ត៌មាន Daily Mail កូនប្រុសជនជាតិខ្មែរឈ្មោះ Maddox ដែល Angelina បានទទួលចិញ្ចឹមនៅឆ្នាំ ២០០២ បន្តដោយ Brad Pitt នៅឆ្នាំ ២០០៦ បានដាក់ពាក្យស្នើសុំតាមផ្លូវច្បាប់ដើម្បីលុបពាក្យ “Pitt” ចេញពីនាមត្រកូលរបស់ខ្លួនកាលពីថ្ងៃទី ២៨ ខែឧសភា។

Advertisement

មូលហេតុនៃការផ្លាស់ប្ដូរនាមត្រកូលនេះ សាមីខ្លួនបានដាក់ក្រោមហេតុផល “មូលហេតុផ្ទាល់ខ្លួន” ខណៈបច្ចុប្បន្ន យុវជនវ័យ ២៤ ឆ្នាំរូបនេះ នឹងប្រើប្រាស់ឈ្មោះក្នុងបញ្ជីជាតិថា Maddox Chivan Jolie។

កូនច្បងក្នុងចំណោមបងប្អូនទាំង ៦ នាក់ របស់អតីតស្វាមីភរិយាតារាសម្ដែងហូលីវូដរូបនេះ បានបង្ហាញតម្រុយពីការផ្លាស់ប្តូរនេះតាំងពីខែកុម្ភៈមកម៉្លេះ នៅពេលដែលលោកបានសម្រេចប្រើប្រាស់ឈ្មោះ Maddox Jolie នៅក្នុងបញ្ជីក្រុមការងារនៃខ្សែភាពយន្ត Couture របស់ម្ដាយ។ មុននេះទៅទៀត លោកក៏បានប្រើឈ្មោះ Maddox Jolie-Pitt សម្រាប់ភាពយន្តរឿង Maria កាលពីឆ្នាំ ២០២៤។

Maddox មិនមែនជាកូនដំបូងដែលបានកាត់ឈ្មោះឪពុកចេញពីនាមត្រកូលនោះទេ។ ជាក់ស្ដែង Shiloh ក៏បានលុបឈ្មោះ Pitt ចេញពីនាមត្រកូល នៅពេលឈានដល់វ័យ ១៨ ឆ្នាំ កាលពីឆ្នាំ ២០២៤។ មេធាវីតំណាងរបស់នាងបានប្រាប់ទស្សនាវដ្តី People ថា Shiloh បានធ្វើការសម្រេចចិត្តដោយឯករាជ្យ និងមានសារៈសំខាន់បំផុត បន្ទាប់ពីបានឆ្លងកាត់ព្រឹត្តិការណ៍ដ៏ឈឺចាប់។

បងប្អូនស្រី ២ នាក់ទៀត គឺ Zahara និង Vivienne ក៏បានធ្វើរឿងតែមួយដូចគ្នា ដោយផ្លាស់ប្ដូរមកប្រើឈ្មោះ Zahara Marley Jolie និង Vivienne Jolie ជំនួសវិញ។

យ៉ាងណាមិញ សម្រាប់កូនប្រុស ២ នាក់ទៀតរបស់តារាទាំងគូ គឺ Pax និង Knox នៅមិនទាន់បង្ហាញសញ្ញានៃការលុបឈ្មោះឪពុកចេញពីនាមត្រកូលរបស់ខ្លួននៅឡើយទេ។

សូមរម្លឹកឱ្យដឹងថា Brad Pitt និង Angelina Jolie បានទាក់ទងមើលចិត្តគ្នាតាំងតែពីឆ្នាំ ២០០៥ មុននឹងរៀបអាពាហ៍ពិពាហ៍ក្នុងឆ្នាំ ២០១៤។ លុះមកដល់ឆ្នាំ ២០១៦ Angelina Jolie បានដាក់ពាក្យលែងលះ ដោយមានហេតុផលពាក់ព័ន្ធនឹងជម្លោះមួយក្នុងពេលធ្វើដំណើរជាមួយកូនៗនៅលើយន្តហោះឯកជន ខណៈមិនបញ្ចេញព័ត៌មានលម្អិតផ្សេងទៀត។

ជម្លោះផ្លូវច្បាប់នេះបានអូសបន្លាយអស់ពេល ៨ ឆ្នាំ មុននឹង Brad Pitt និង Angelina Jolie បានលែងលះដាច់ស្រេចនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤ ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា