ប្លែក ស្អាត ច្នៃប្រតិដ្ឋ! កម្ពុជា ធ្វើកម្រងផ្កាពីក្រដាសប្រាក់រៀលខ្មែរ ជូនបេក្ខភាពបវរកញ្ញា Miss Planet International

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្លែក ស្អាត ច្នៃប្រតិដ្ឋ! កម្ពុជា ធ្វើកម្រងផ្កាពីក្រដាសប្រាក់រៀលខ្មែរ ជូនបេក្ខភាពបវរកញ្ញា Miss Planet International

ប្លែក ស្អាត ច្នៃប្រតិដ្ឋ! កម្ពុជា ធ្វើកម្រងផ្កាពីក្រដាសប្រាក់រៀលខ្មែរ ជូនបេក្ខភាពបវរកញ្ញា Miss Planet International

តំណាង​ស្ថាប័ន Miss Planet Cambodia បាន​ស្វាគមន៍​ការ​មក​ដល់​របស់​បវរ​កញ្ញា​ភព​ផែន​ដី​អន្តរជាតិ​នៅ​ប្រទេស​កម្ពុជា ជាមួយ​កម្រង​ផ្កា​ដែល​ធ្វើ​អំពី​ប្រាក់​រៀល​របស់​ខ្មែរ ដែល​មើល​ទៅ​មិន​ត្រឹម​មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ថែម​ទាំង​ស្រស់​ស្អាត​ទៀត​ផង។

Advertisement

ការ​មកដល់​របស់​បេក្ខភាព​ Miss Planet International 2025 នា​ថ្ងៃ​នេះ​ទទួល​បាន​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ពី​សំណាក់​ម្ចាស់​ស្ថាប័ន Miss Planet នៅ​កម្ពុជា។ ជាមួយ​គ្នា ការ​ទទួល​ស្វាគមន៍​បេក្ខភាព Miss Planet International ដែល​តំណាង​ប្រទេស​នីមួយៗ ក្នុង​ថ្ងៃ​នេះ ក្រុម​ការងារ​កម្ពុជា​បាន​រៀប​ចំ​ជា​កម្រង​ផ្កា​យ៉ាង​ស្រស់​ស្អាត ដែល​ធ្វើ​ឡើង​ពី​ប្រាក់​រៀល​របស់​ខ្មែរ ដែល​មិន​ត្រឹម​តែ​មើល​ទៅ​ស្រស់​ស្អាត និង​ទាក់ទាញ​នោះ​ទេ ថែម​ទាំង​បង្ហាញ​ពី​ភាព​ច្នៃ​ប្រឌិត​របស់​កម្ពុជា​ផង​ដែរ។

ថ្ងៃ​នេះ​ បវរ​កញ្ញា​ដែល​បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា​មាន​ដូច​ជា Miss Planet Iceland , Miss Planet HMONG, Miss Planet France , Miss Planet Indonesia , Miss Planet Russia , Miss Planet Sweden , Miss Planet Ireland , Miss Planet BENIN … ។ ដោយ​ឡែក បវរ​កញ្ញា​តំណាង​ប្រទេស​ផ្សេង​ទៀត​កំពុង​នឹង​ធ្វើ​ដំណើរ​ជា​បន្ត​បន្ទាប់​មក​កាន់​កម្ពុជា។

គួរ​ឱ្យ​ដឹង​ដែរ​ថា ការ​បង្ហាញ​វត្តមាន​របស់ Miss Planet International ទាំង ៤៥ ប្រទេស មក​កាន់​ប្រទេស​កម្ពុជា គឺ​ដើម្បី​ចូល​រួម​ពិធី​បើក​ជា​ផ្លូវ​ការ «បវរកញ្ញាភពផែនដី អន្តរជាតិ លើកទី៥ ឆ្នាំ២០២៥»។ ដោយ​ឡែក កម្ពុជា ដែល​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​រៀប​ចំ​ការ​ប្រកួត Miss Planet International ក្នុង​ឆ្នាំ​នេះ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់ Miss Planet Cambodia ២០២៥ កញ្ញា Sydney Marith ផង​ដែរ៕

រូបភាព ៖ Miss Planet International

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា