តារាបង្ហាញម៉ូដ នេត រក្សា រៀបចំមង្គលការនៅលើទឹកដីអាល្លឺម៉ង់ខាងស្វាមី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តារាបង្ហាញម៉ូដ នេត រក្សា រៀបចំមង្គលការនៅលើទឹកដីអាល្លឺម៉ង់ខាងស្វាមី

តារាបង្ហាញម៉ូដ នេត រក្សា រៀបចំមង្គលការនៅលើទឹកដីអាល្លឺម៉ង់ខាងស្វាមី

អតីតលំដាប់រងទី៣ Miss Universe Cambodia 2020 នេត រក្សា ដែល​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន និង​អ្នក​គាំទ្រ​ខ្មែរ ចំពោះ​ជីវិត​ឯកជន​របស់​អ្នកនាង និង​គ្រួសារ។ ដោយ​តារា​បង្ហាញ​ម៉ូដ និង​ជា​អ្នក​ជំនួញ​ស្រី​មួយ​រូប​នេះ បាន​រៀប​មង្គលការ​ នៅ​អឺរ៉ុប និង​នៅ​ហុងកុង និង​មិន​ទាន់​រៀបចំ​របៀប​ខ្មែរ​នៅ​ឡើយ​ទេ។

Advertisement

ស្វាមី​របស់​អ្នកនាង នេត រក្សា ជា​ជន​ជាតិ​អាល្លឺម៉ង់ ឈ្មោះ Marco Ryan Heer ហើយ​មុន​រៀប​មង្គលការ រក្សា និង​ស្វាមី​អាល្លឺម៉ង់​បាន​ថត Pre-wedding ទាំង​បែប​ប្រពៃណី និង​បែប Fashion។ ងាក​ទៅ​មើល​កម្មវិធី civil wedding នៅ​ទីក្រុង​ហុងកុង កាលពី​ដើម​ខែ ៤ កន្លង​ទៅ ម្ចាស់​ប្រេន Clothing by MODE ក៏​បាន​គ្រង​រ៉ូប​ស ដើម្បី​ចុះ​អេតាស៊ីវិល និង​មាន​ពាក្យ​សច្ចាប្រណិធាន​នៅ​ចំពោះ​មុខ​មេធាវី ជា​ភាព​ស្របច្បាប់​របស់​ប្ដី​ប្រពន្ធ។

មក​ដល់​ដើម​ខែ​មិថុនា ឆ្នាំ ២០២៦ នេះ​ដែរ នេត រក្សា បាន​ទៅ​រៀបការ​នៅ​លើ​ទឹកដី​នៃ​ប្រទេស​អាល្លឺម៉ង់ ដោយ​មាន​មិត្តភ័ក្ដិ​ខ្មែរ ដូចជា​កញ្ញា Mélia Constantin និង​អ្នក​បង្កើត​មាតិកា Peachy ដែល​មាន​ស្វាមី​នៅ​អាល្លឺម៉ង់​នោះ​តែម្ដង។ មង្គលការ​របស់ រក្សា តាម​បែប​ប្រពៃណី​អាល្លឺម៉ង់​មាន​ការ​ចូលរួម​ពី​សំណាក់​សាច់ញាតិ​ខាង​ស្វាមី និង​មនុស្ស​ស្និទ្ធស្នាល​គ្នា​តែ​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ថា​គូស្នេហ៍​របស់ នេត រក្សា បាន​លុតជង្គង់​សុំ​អ្នកនាង​រៀបការ​នៅ​ពី​មុខ​ប្រាសាទ​អង្គរវត្ត កាលពី​ចុង​ឆ្នាំ ២០២៥ ដោយ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។ នេត រក្សា បាន​បន្ត​ការ​សិក្សា និង​ប្រកប​អាជីព​នៅ​ហ្វីលីពីន​ច្រើន​ឆ្នាំ​មក​ហើយ​ដែរ៕

រូប Pre-wedding នៅសៀមរាប

រូបមង្គលការនៅហុងកុង

រូបមង្គលការនៅអាល្លឺម៉ង់

រូបភាព Proposal

រូបភាព៖ Mélia Constantin និង Raksa Neth

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា