នាយក្រិន អាការបានប្រសើរ និងជិតចេញពីពេទ្យបាន តែអាណិតមិនទាន់ដឹងថាឪពុកចែកឋាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នាយក្រិន អាការបានប្រសើរ និងជិតចេញពីពេទ្យបាន តែអាណិតមិនទាន់ដឹងថាឪពុកចែកឋាន

នាយក្រិន អាការបានប្រសើរ និងជិតចេញពីពេទ្យបាន តែអាណិតមិនទាន់ដឹងថាឪពុកចែកឋាន

អាការ​ជំងឺ​រលាក​ស្រោមខួរ​របស់​តារា​កំប្លែង​រាង​តូច​ល្អិត នាយ ក្រិន ដែល​មាន​ឈ្មោះ​ពិត ទេស សុជន កាន់តែ​ធូរស្រាល និង​ប្រសើរ​ឡើង​ហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក សាវិន ហ្វីលីព ដែល​បាន​នៅ​ជួយ​មើល​ថែរក្សា នាយ ក្រិន អំឡុង​ពេល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នា​ទីក្រុង​ភ្នំពេញ​នេះ។

Advertisement

តាម​ការ​រៀបរាប់​របស់​តារា​ប្រុស សាវិន ហ្វីលីព កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា ស្ថានភាព​ជំងឺ នាយ ក្រិន បាន​ប្រសើរ​ជា​លំដាប់​នឹង​ចេញ​ពី​មន្ទីរពេទ្យ​ក្នុង​រយៈពេល​មួយ​អាទិត្យ​ទៀត ប្រសិនបើ​អស់​មេរោគ​ក្នុង​ឈាម និង​ស្រោមខួរ។ អាការ​ជំងឺ​ធូរស្រាល​ក៏​បាន​ធ្វើឲ្យ នាយក្រិន មាន​ការ​ចងចាំ​ និង​ស្គាល់​មនុស្ស​ជុំវិញ​ខ្លួន​វិញ។

បើ​ទោះ​ជា​ស្ថានភាព​ឪពុក​កូន​ប្រុស​ស្រី ៣ នាក់​ចាប់ផ្ដើម​ប្រសើរ និង​ឈាន​មក​សះស្បើយ​នា​ពេល​ខាង​មុខ​យ៉ាង ក៏​តារា​ប្រុស សាវិន ហ្វីលីព និង​អ្នកនាង ប្រិមប្រិយ មិន​ទាន់​បាន​ប្រាប់​ទៅ​ដល់ នាយ ក្រិន ពី​ដំណឹង​មរណភាព​របស់​ឪពុក​លោក​នៅ​ឡើយ។ អ្វី​ដែល​កាន់តែ​ក្ដុកក្ដួល នាយក្រិន បាន​ពោល​ថា​នឹក​កូន នឹក​ឪ​ដែល​ដេក​ឈឺ​ដាក់​អុកស៊ីហ្សែន ៥ ឆ្នាំ​ហើយ។

ពេល​កំពុង​ព្យាបាល​នេះ​មន្ទីរពេទ្យ​កាល់ម៉ែត តារា​កំប្លែង​ដែល​បម្រើ​អារម្មណ៍​ទស្សនិកជន​រាប់​លាន​នាក់ តាម​រយៈ​ទេពកោសល្យ និង​វោហារ​ស័ព្ទ​មិន​ចេះ​រីងស្ងួត ធ្វើឲ្យ​ម្នាក់​ៗ​ស្រលាញ់​ចូលចិត្ត និង​ជួយ​សម្រាល​ការ​លំបាក​ទាំង​អ្នក​រួម​អាជីព ទាំង​ប្រមុខ​ថ្នាក់​ដឹក​នាំ​ប្រទេស។

គួរ​បញ្ជាក់​ថា នាយ ក្រិន បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​កាលពី​ថ្ងៃ ១០ ខែ​មីនា ឆ្នាំ ២០២៦ និង​បាន​បញ្ជូន​ពី​មន្ទីរ​ពេទ្យ​នៅ​ស្រុក​កំណើត​ខេត្ត​បាត់ដំបង មក​បន្ត​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នា​ក្រុង​ភ្នំពេញ ក្នុង​សភាព​ធ្ងន់ធ្ងរ លុះ​មក​ថ្ងៃ ១៤ មីនា ឪពុក​របស់ នាយក្រិន ដែល​មាន​ជំងឺ​សួត​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​បាន​លាចាក​លោក នៅ​វេលា​ម៉ោង ១០៖ ២០នាទី។ ឪពុក នាយក្រិន ឈ្មោះ ទេស ភឺន អាយុ ៨៥ ឆ្នាំ៕

រូបភាព៖ សាវិន ហ្វីលីព

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា