ទើបទិញកំពូលឡានស្ព័រ Lamborghini ឥឡូវ នី រតនា បង្ហាញវីឡាធំស្កឹមស្កៃ១ទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទើបទិញកំពូលឡានស្ព័រ Lamborghini ឥឡូវ នី រតនា បង្ហាញវីឡាធំស្កឹមស្កៃ១ទៀត

ទើបទិញកំពូលឡានស្ព័រ Lamborghini ឥឡូវ នី រតនា បង្ហាញវីឡាធំស្កឹមស្កៃ១ទៀត

កាលពី​ដើម​ខែ​ឧសភា ឆ្នាំ ២០២៦ កន្លងទៅនេះ តារា​ចម្រៀង នី រតនា ទើប​បង្ហាញ​រថយន្ត​កំពូល Lamborghini ពណ៌​ទឹកក្រូច​តម្លៃ​រាប់​សែន​ដុល្លារ​ថ្មី​ៗ​ក្ដៅ​ៗ ស្រាប់តែ​ម្សិលមិញ​ ម្ចាស់​បទ «កូនក្រមុំបង​គ្រាន់តែ​ជា​មនុស្ស​ស្រី​ធម្មតា» បាន​បង្ហាញ​វីឡា​ធំ​ស្កឹមស្កៃ១ ​បន្ថែម​ទៀត។

Advertisement

ផ្ទះ​ធំ​​​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារត្រូវសមាជិកគ្រួសារ ៥ នាក់ របស់ នី រតនា ពិតជា​ធ្វើឲ្យ​មហាជន​ស្ញប់ស្ញែង និង​កោតសរសើរ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្ដី​ប្រពន្ធ​អ្នក​ទាំង ២។ ដោយ នីរតនា នៅតែ​មាន​ទីផ្សារ​ការងារ​សិល្បៈ ហើយ​ភរិយា​លោក បន្ត​របរ​រកស៊ី​តាម​អនឡាញ ដែល​ជា​ផលិតផល​ថែរក្សា​សម្រស់ដដែល។

ទាំង​អ្នក​គាំទ្រ ក៏​ដូចជា​មិត្ត​រួម​អាជីព ម្នាក់​ៗ​លាន់​មាត់​លាន់​មាត់​ពី​សមិទ្ធផល​ដែល នី រតនា និង Tessa តាំងពី​ចាប់​ដៃ​គ្នា​មក កាន់តែ​រីក​ចម្រើន និង​កាក់កប​រហូត។ មិន​តែ​ប៉ុណ្ណោះ​គូស្វាមី​ភរិយា​វ័យ​ក្មេង​ទាំង ២ មាន​កូន​ប្រុស​ស្រី​ដល់​ទៅ ៣ នាក់ ទាំង​សុខភាព​ល្អ ស្រស់​ស្អាត ហើយ​ម្នាក់​ៗ​ពិតជា​គួឲ្យ​ស្រលាញ់។

ម្ចាស់​បទ «ម្ចាស់​បេះដូង» ក៏​បាន​សរសេររៀបរាប់ អម​ដោយ​រូបភាព​ក្រុម​គ្រួសារ​ដ៏​កក់ក្ដៅ​ថា “ថ្ងៃលាភ ថ្ងៃជ័យ ថ្ងៃមកទទួលកូនសោរផ្ទះនៃសុភមង្គលរបស់យើង អបអរ​សាទរក្តីស្រមៃធំមួយទៀតរបស់យើងប្រពន្ធសម្លាញ់ Tessa Womea ភាពស្មោះត្រង់ និងអត់ធ្មត់ នាំអោយជីវិតប្តីប្រពន្ធយើងរីកចំរើនជានិច្ច“។

សម្រាប់​តារា​ប្រុស​ម្ចាស់​ពាន​រង្វាន់ Cambodia Idol រដូវកាល​ទី ១ មិន​បាន​បញ្ជាក់​ពី​តម្លៃ​នៃ​អចលនទ្រព្យ​ទាំង ២ ដែល​លោក និង​គ្រួសារ​ទើប​សម្រេច​បាន​នោះ​ទេ។ តែ​អាច​ស្មាន​បាន​ថា Lamborghini គឺជា​ឡាន​កំពូល​ដែល​មាន​តម្លៃ​ខ្ពស់​កប់​ពពក ហើយ​ផ្ទះ​វីឡា​ដែល​តារា​ប្រុស​មាន​ប្រភព​មកពី​ខេត្ត​កំពង់ធំ​នោះ ក៏​ខ្ទង់​សែន​ដុល្លារ​ដែរ។

គួរ​បញ្ជាក់​ផងដែរ​ថា បើ​ទោះ​ជា​មិត្តរួម​ជំនាន់​បាន​ចាកចេញ​ពី​ទ្រនំ​ចាស់​ជា​បន្តបន្ទាប់ តែ នី រតនា នៅតែ​បន្តជ្រកកោន​នៅ​ផលិតកម្ម​រស្មីហង្ស​មាស​ដដែល៕

រូបភាព៖ Ny Ratana

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា