រូបភាពផ្លូវការរបស់អ្នកអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ចេណ្ណា ក្នុងឈុតទេព្ដាឆ្នាំថ្មី ឆ្នាំមមី « ព្រះនាង «រាក្យសាទេវី» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រូបភាពផ្លូវការរបស់អ្នកអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ចេណ្ណា ក្នុងឈុតទេព្ដាឆ្នាំថ្មី ឆ្នាំមមី « ព្រះនាង «រាក្យសាទេវី»

រូបភាពផ្លូវការរបស់អ្នកអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ចេណ្ណា ក្នុងឈុតទេព្ដាឆ្នាំថ្មី ឆ្នាំមមី « ព្រះនាង «រាក្យសាទេវី»

កាលពី​ម្សិលមិញ ចំពោះ​សែ​រាជវង្ស​មាន​ដំណឹង​ល្អ​ដែល កែវ នរោត្តម​ ចេណ្ណា ដែល​មហជន​ស្គាល់​ថា ព្រះនាង នរោត្តម ជេនណា ត្រូវ​បាន​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​ដំឡើង​ព្រះឋានៈ​ជា​អ្នកអង្គម្ចាស់​ក្សត្រិយ៍​ នរោត្តម ចេណ្ណា។

Advertisement

នៅ​ថ្ងៃ​តែ​មួយ​ទ្រង់ ជេនណា ក៏​បាន​បង្ហាញ​រូបភាព​ផ្លូវការ​នៃ​ការ​គ្រង​ឈុត​ទេព្ដា​ឆ្នាំ​ថ្មី ឆ្នាំ​មមី « ព្រះនាម ព្រះនាង «រាក្យសាទេវី» ដែល​មើល​ទៅ​ពិតជា​ត្រូវ​តាម​ក្បួន​ហោរាសាស្ត្រ​បុរាណ​នៃ​ក្បួន​មហាសង្ក្រាន្ត​ខ្មែរ​តែម្ដង។ សម្រាប់​រូបភាព​ថ្មី​នៃ​ការ​គ្រង​ឈុត​ទេព្ដា​ដែល​ព្រះនាង​តូច​វ័យ ១៤ ព្រះ​វស្សា​គ្រង​នា​ពេល​នេះ ខុស​កាល​ពី​ពេល​ថត TVC ឲ្យ​ធនាគារ​ដ៏​ក្នុង​ស្រុក។ បើ​និយាយ​ពី​រូប​សម្រស់​វិញ សឹង​តែ​គ្មាន​នរណា​អាច​ប្រៀបផ្ទឹម​បាន​ឡើយ ពិត​ជា​ស្អាត​រក​កន្លែង​ទាស់​មិន​បាន​ឡើយ ហើយ​គ្រឿង​ខ្មែរ​ដែល​តែង​លើ​ព្រះ​កាយ​ព្រះនាង បាន​រចនា​ឡើង​យ៉ាង​ប្រណីត ផ្ចិតផ្ចង់ សម​នឹង​រូប​សម​នឹង​រាង។

តាម​ក្បួន​ហោរាសាស្ត្រ​បុរាណ​នៃ​ក្បួន​មហាសង្ក្រាន្ត​ខ្មែរ ទេព្ដា​ត្រូវ​ចុះ​មក​ទទួល​តំណែង ពី​ទេព្ដា​ឆ្នាំ​ចាស់ នឹង​ចុះ​មក​ចំ​ថ្ងៃ​អង្គារ ជា​វេន​ទេព​ធីតា​ព្រះនាម ព្រះនាង «រាក្យសាទេវី» គង់​ចាតុម្ម​ហា​រាជិកា ទ្រង់​អម្ពរ​ពណ៌​ខ្មៅ ព្រះ​កាណ៌​សៀត​ផ្កា​បុទុម ( ផ្កាឈូក ) អាភរណៈ​ទ្រង់ម៉ោរា ព្រះហស្ត​ស្ដាំ​ទ្រង់​ត្រីសូល៍ ព្រះហស្ត​ឆ្វេង​ទ្រង់​កៅទណ្ឌ (ធ្នូ) ភក្សាហារ​លោហិត (ឈាម) គង់​លើ​អស្សតរ​ជា​ពាហនៈ (សេះ)។

អ្នកអង្គម្ចាស់​ក្សត្រិយ៍​ នរោត្តម ចេណ្ណា ក៏​បាន​ថ្វាយ​ពរជ័យ​ក្នុង​ឱកាស ពិធី​ចូលឆ្នាំ​ថ្មី ប្រពៃ​ណី​ជាតិ ឆ្នាំ​មមី អដ្ឋស័ក​ពុទ្ធ​សករាជ ២៥៦៩ ដែល​នឹង​ឈាន​មកដល់​ខាង​មុខ​នេះ​ថា «ខ្ញុំ​សូម​បួងសួង​ដល់​គុណ​បុណ្យ ​ព្រះរតនត្រ័យ គុណ​កែវ​ទាំង​បី វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះ​មហាវីរក្សត្រ ព្រះ​មហាក្សត្រី​យានី​ខ្មែរ​គ្រប់​ព្រះអង្គ និង​ទេព្ដា​ឆ្នាំ​ថ្មី ព្រះនាម «រាក្យសាទេវី» សូម​លោក​ប្រោះព្រំ​ប្រសិទ្ធ​ពរជ័យ សិរី​មង្គល វិបុលសុខ បវរ​មហា​ប្រសើរ និង​ជួយ​តាម​ថែរក្សា​បីបាច់ ដល់​ថ្នាក់ដឹកនាំ និង​ប្រជានុរាស្ត្រ​ខ្មែរ ទូទាំង​ព្រះនគរ ឱ្យ​ទទួល​បាន​នូវ​សេចក្ដី​សុខ សុភមង្គល ប្រកប​កិច្ច​ការងារ​តូច​ធំ​ក្ដី​បាន​សម្រេច​ជោគជ័យ ដើម្បី​អភិវឌ្ឍជាតិ មាតុភូមិ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន»៕

រូបភាព៖ Jenna Norodom

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា