នេះជាឈុតដែល អូលីវ៉ា គង់ នៅមហោស្រពភាពយន្តកាន ឆ្នាំ ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នេះជាឈុតដែល អូលីវ៉ា គង់ នៅមហោស្រពភាពយន្តកាន ឆ្នាំ ២០២៦

នេះជាឈុតដែល អូលីវ៉ា គង់ នៅមហោស្រពភាពយន្តកាន ឆ្នាំ ២០២៦

ទី​បំផុត​បំណង​ប្រាថ្នា​ អូលីវ៉ា គង់ បានសម្រេចហើយ ដោយ​បាន​នាំ​យក​ឈុត “ជ័យជម្នះ​នៃ​ព្រះ​វិស្ណុ​ផ្លែងសរ” សម្រាប់​គ្រង​ដើរ​លើ​កម្រាល​ព្រំ​ក្រហម មហោស្រព​ភាពយន្ត​កាន ឆ្នាំ ២០២៦ នា​ប្រទេស​បារាំង។

Advertisement

អ្នក​ច្នៃ​ម៉ូដ និង​គ្រូបង្ហាត់​ដើរ​ម៉ូដ​ដែល​ទៅ​ពី​ខ្មែរ​រូប​នេះ បាន​បង្ហាញ​ខ្លួន​លើ​កម្រាល​ព្រំ​ក្រហម Cannes Festival 2026 ដោយ​មោទនភាព​ខ្ពស់​បំផុត។ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បាន​ឲ្យ​ដឹង​ថា លោក​មាន​អារម្មណ៍​រំភើប ខណៈ​បំណង​ក្នុង​ការ​នាំ​យក​ឈុត “ជ័យជម្នះ​នៃ​ព្រះវិស្ណុ​ផ្លែងសរ” របស់​លោក ទៅ​បង្ហាញ​នៅ​ឆាក​អន្តរជាតិ​បាន​សម្រេច។

អូលីវ៉ា គង់ បានដើរលើកម្រាលព្រំក្រហម នៃព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុងកាន លើក​ទី​៧៩ ឆ្នាំ ២០២៦ ប្រទេស​បារាំង ដែល​ជា​កម្មវិធី​ដ៏​ធំ​មួយ​ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​តារា​ប្រុស​ស្រី​ល្បី​ៗ អ្នក​ដឹក​នាំ​រឿង អ្នក​នៅ​ក្នុង​វិស័យ​ភាពយន្ត និង​វិស័យ​សិល្បៈ​ជ។វិញ​ពិភពលោក បាន​ជួប​ជុំ​គ្នា។ សម្រាប់​លោក នេះ​ជា​លើក​ទី ២ ហើយ ដោយ​ឆ្នាំ​មុន អូលីវ៉ា ក៏​មាន​វត្តមាន​ទៅ​កម្រាល​ព្រំ​ក្រហម​នោះ​ដែរ។

អ្នក​ជំនាញ​ដើរ​ម៉ូដ​រូប​នោះ បាន​បន្ថែម​ពី​ពី​ចំណាប់​អារម្មណ៍​លោក​បន្ត​ទៀត​ថា ឈុត​នេះ​មិនមែន​ត្រឹមតែ​សម្លៀកបំពាក់ទេ ប៉ុន្តែ​ជា​និមិត្ត​រូប​នៃ​ជ័យជម្នះ កម្លាំង​ជំនឿ និង​ពន្លឺ​នៃ​វប្បធម៌​ខ្មែរ ដែល​ឆ្លុះ​បញ្ចាំង​លើ​ឆាក​ពិភពលោក។ ដំណើរនេះពោរពេញដោយការលំបាក ប៉ុន្តែ​ចុង​ក្រោយ​វា​ពិត​ជា​មាន​តម្លៃ​ខ្លាំង៕

រូបភាព៖ Oliva Kong

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា