ត្រឹម ១៥ ម៉ោង វីដេអូ សុភ័ក្រ កុសុម៉ា បង្ហាញការមានផ្ទៃពោះលើកទី២ មានអ្នកគាំទ្រច្រើនលើសលប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ត្រឹម ១៥ ម៉ោង វីដេអូ សុភ័ក្រ កុសុម៉ា បង្ហាញការមានផ្ទៃពោះលើកទី២ មានអ្នកគាំទ្រច្រើនលើសលប់

ត្រឹម ១៥ ម៉ោង វីដេអូ សុភ័ក្រ កុសុម៉ា បង្ហាញការមានផ្ទៃពោះលើកទី២ មានអ្នកគាំទ្រច្រើនលើសលប់

តារា​ស្រី សុភ័ក្រ កុសុម៉ា និង​ស្វាមី​រូប​សង្ហា ញញឹម​បិទ​មាត់​មិន​ជិត​ក្រោយ​បាន​ដឹង​ថា​បាន​ក្លាយ​ជា​ឪពុកម្ដាយរបស់​កូន​នៅ​ក្នុង​ផ្ទៃ។ វត្តមាន​របស់គភ៌​​នៅ​ពេល​នេះ បាន​ឆក់​យក​ស្នាម​ញញឹម​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មិន​តិច​នាក់​នោះ​ទេ។

Advertisement

ដំណក់​ឈាម​​រួម​គ្នា​ដ៏​សែន​មាន​ន័យ​របស់​តារា​ស្រី សុភ័ក្រ កុសុម៉ា និង​ស្វាមី កំពុង​ត្រៀម​បង្ហាញ​វត្តមាន​នៅ​លើ​ពិភពលោក​ដ៏​សែន​ស្រស់​ស្អាត។ កាល​ពី​រាត្រី​ម្សិលមិញ ម្ចាស់ KOSOMA ENTERTAINMENT បាន​បញ្ចេញ​វីដេអូ​បង្ហាញ​ដំណឹង​ដ៏​សែន​រីករាយ​ចំពោះ​វត្តមានកូនក្នុងផ្ទៃ​​អ្នក​នាង​​កំពុង​ចាប់​កំណើត​នៅ​ក្នុង​ផ្ទៃ។ ជាមួយ​គ្នា វីដេអូ​ដែល​បង្ហាញ​ពី​ការ​មាន​ផ្ទៃ​ពោះ​របស់​តារា​ស្រី​សម្បុរ​ស្រអែម​ស្រស់​រូប​នេះ ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​លើស​លុប​ពី​សំណាក់​ហ្វេន ក៏​ដូច​ជា​មហាជន​អ្នក​តាម​ដាន​ក្នុង​បណ្ដាញ​សង្គម ដោយ​ត្រឹម​រយៈពេល​តែ ១៥ ម៉ោង​មាន​អ្នក​ចូល​ចុច ឡែក ស៊ែរ និង​ខមិន រាប់​ពាន់​នាក់​ឯ​ណោះ។

ដំណឹង​ដ៏​សែន​រីករាយ​នេះ​បាន​ធ្វើ​ឱ្យ​មហាជន​អ្នក​តាម​ដាន ​និង​លេង​នៅ​ក្នុង​បណ្ដាញ​សង្គម​ចូល​រួម​អបអរ​សាទរ​អ្នក​នាង សុភ័ក្រ កុសុម៉ា និង​ស្វាមី សម្រាប់​វត្តមាន​កូនក្នុង​ផ្ទៃ ហើយបាន​ជូន​ពរ​ឱ្យ​កូន​ និង​ម្ដាយ​មាន​សុខភាព​ល្អ​​ផង​ដែរ៕

រូបភាព ៖ Sopheak Kosoma

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា