ឱកាសបញ្ចេញស្នាដៃ! កម្មវិធីប្រកួតតែងនិពន្ធបទចម្រៀង និងកំណាព្យ ថ្វាយសម្តេចម៉ែ ក្នុងឱកាសគម្រប់ខួប ៩០ ព្រះវស្សា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱកាសបញ្ចេញស្នាដៃ! កម្មវិធីប្រកួតតែងនិពន្ធបទចម្រៀង និងកំណាព្យ ថ្វាយសម្តេចម៉ែ ក្នុងឱកាសគម្រប់ខួប ៩០ ព្រះវស្សា

ឱកាសបញ្ចេញស្នាដៃ! កម្មវិធីប្រកួតតែងនិពន្ធបទចម្រៀង និងកំណាព្យ ថ្វាយសម្តេចម៉ែ ក្នុងឱកាសគម្រប់ខួប ៩០ ព្រះវស្សា

សហភាពសហព័ន្ធយុវជនកម្ពុជាបម្រើការនៅក្រសួងព្រះបរមរាជវាំង ចូលរួមសហការជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌ និងវិចិត្រសិល្ប: បានរៀបចំកម្មវិធីប្រកួតតែងនិពន្ធបទចម្រៀង និងកំណាព្យ ដើម្បីចូលរួម «អបអរសាទរព្រះរាជពិធីខួបចម្រើនព្រះជន្ម គម្រប់ ៩០ ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

Advertisement

លក្ខខណ្ឌនៃការប្រកួត៖

  • បេក្ខជន និងបេក្ខនារី ត្រូវផ្ញើពាក្យសុំចូលរួម និងស្នាដៃតែងនិពន្ធ បទចម្រៀង ឬ កំណាព្យ រួមជាមួយអត្ថបទ មកគណៈកម្មាការដើម្បីវាយតម្លៃ ចាប់ពីថ្ងៃទី២ ខែមីនាឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៦ (ផុតកំណត់ម៉ោង ៥រសៀលជាកំហិត)។
  • បេក្ខជន និងបេក្ខនារី ត្រូវតែងនិពន្ធបទចម្រៀង ឬ កំណាព្យថ្មី (Original) ហើយមិនធ្លាប់ផ្សព្វផ្សាយ ឬបង្ហាញជាសាធារណៈពីមុនមក។ រាល់កំណាព្យទាំងអស់នឹងត្រូវបានពិនិត្យយ៉ាងហ្មត់ចត់បំផុត ពីសំណាក់គណៈកម្មការ។

បេក្ខជន និងបេក្ខនារី ដែលជាប់ជ័យលាភីចំនួន ២រូប នឹងត្រូវប្រកាសជាផ្លូវការដើម្បីទទួលរង្វាន់៖

ជ័យលាភីលើផ្នែកតែងនិពន្ធ​ចម្រៀង លេខ១ ទទួលបានពានរង្វាន់មួយ និងទឹកប្រាក់ចំនួន ៩ លានរៀល និងជ័យលាភី តែងនិពន្ធកំណាព្យ លេខ១ ទទួលបានពានរង្វាន់មួយ និង ទឹកប្រាក់ចំនួន ៤ បួនលានរៀល។

បេក្ខជន និងបេក្ខនារី ត្រូវផ្ញើស្នាដៃនិពន្ធបទចម្រៀង និងកំណាព្យ ដែលមានចំណងជើង និងការណែនាំខ្លួនទាំង អត្ថបទ និង MP3 មកកាន់គណៈកម្មការរៀបចំការប្រកួតតាមរយៈប្រព័ន្ធតេលេក្រាម (Telegram) ៖ ០១៥ ៧៩៨ ៥៩៥៕

សម្រាប់ពាក្យសុំចូលរួម និងពត៌មានផ្សេងៗ សូមចុចលើតំណភ្ជាប់ដើម្បីចូលរួមក្នុងគ្រុបតេលេក្រាម https://t.me/+pjrSayjXLXhkZmY1

រូបភាព ៖ សហភាពសហព័ន្ធយុវជនកម្ពុជា

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា