តារាកំប្លែង ប៉េងប៉ោង ប្រកាសលក់ផ្ទះបន្ទាន់ ដើម្បីយកប្រាក់ព្យាបាលម្ដាយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តារាកំប្លែង ប៉េងប៉ោង ប្រកាសលក់ផ្ទះបន្ទាន់ ដើម្បីយកប្រាក់ព្យាបាលម្ដាយ

តារាកំប្លែង ប៉េងប៉ោង ប្រកាសលក់ផ្ទះបន្ទាន់ ដើម្បីយកប្រាក់ព្យាបាលម្ដាយ

ដើម្បី​អ្នក​ម្ដាយ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ តារា​កំប្លែង ប៉េងប៉ោង សុខ​ចិត្ត​ប្រកាស​លក់​ផ្ទះ​ដែល​ជា​កេរ្តិ៍មរតក​ចុង​ក្រោយ​របស់​ឪពុក ខណៈ​មិន​អាច​ទុក​ម្ដាយ​ចោល​ឱ្យ​នៅ​បែប​នេះ ណា​ដើម្បី​ត្រៀម​លក្ខណៈ​ចាំ​បាច់​នៃ​តម្រូវ​ការ​ភ្លាមៗ​ផង​ដែរ។

Advertisement

កាល​ពី​ថ្ងៃ​ទី ២២ ខែ មីនា កន្លង​ទៅ អ្នក​នាង មឿន និមល ដែល​មហាជន​ស្គាល់​ថា​ជា តារា​កំប្លែង​ស្រី​ដែល​មាន​ឈ្មោះ​ហៅ ប៉េងប៉ោង បាន​បង្ហោះ​លើ​អាខោន​ផ្ទាល់​ខ្លួន ប្រកាស​លក់​ផ្ទះ​ជា​បន្ទាន់ ខណៈ​ដែល​ម្ដាយ​របស់​អ្នក​នាង​ស្រាប់​តែ​ចូល​ពេទ្យ​ និង​តម្រូវ​សង្គ្រោះ​បន្ទាន់។ ដំណឹង​នៃ​ការ​លក់​ផ្ទះ​របស់​កូន​ស្រី​តារា​កំប្លែង​ជើង​ចាស់ លោក​តា វីតាមីន សេ គឺ​ដើម្បី​យក​ប្រាក់​ទៅ​ព្យាបាល​ជំងឺ​របស់​អ្នក​ម្ដាយ​ដែល​កំពុង​ទទួល​ការ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ កាល់ម៉ែត្រ។ ជាមួយ​គ្នា ដំណឹង​នេះ​ត្រូវ​បាន​មហាជន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម បង្ហាញ​ក្ដី​អាណិត​អាសូរ ជា​ពន់​ពេក​ដល់​អ្នក​នាង ខណៈ​ឪពុក​ក៏​បាន​លាចាក​លោក​ចោល ណា​អ្នក​នាង​ផ្ទាល់​ក៏​មាន​បញ្ហា​សុខភាព ឥលូវ​ម្ដាយ​ចាស់​ក៏​ត្រូវ​មក​ជួប​បញ្ហា​បែប​នេះ​ទៀត ពិត​ជា​ទុក្ខ​ជាន់​លើ​ទុក្ខ​ពិត​មែន។

ជា​មួយ​ដំណឹង​ប្រកាស​លក់​ផ្ទះ​បន្ទាន់​នេះ​ដែរ អ្នក​នាង ប៉េងប៉ោង ក៏​បាន​ទម្លាក់​លេខ​ទូរ​ស័ព្ទ​ទំនាក់​ទំនង​សម្រាប់​អ្នក​ដែល​ចង់​ទិញ​ផ្ទះ​ដែល​អ្នក​នាង​បាន​ប្រកាស​លក់​នា​ពេល​នេះ 012553865/098429165 ៕

រូបភាព ៖ ប៉េងប៉ោង

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា