ធុញនឹងការងារពេក អ្នកបើកយន្តហោះម្នាក់ចំណាយពេលជាង ២ ម៉ោង បើកបរយន្តហោះចេញជាអក្សរថា “ខ្ញុំធុញ” | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធុញនឹងការងារពេក អ្នកបើកយន្តហោះម្នាក់ចំណាយពេលជាង ២ ម៉ោង បើកបរយន្តហោះចេញជាអក្សរថា “ខ្ញុំធុញ”

ធុញនឹងការងារពេក អ្នកបើកយន្តហោះម្នាក់ចំណាយពេលជាង ២ ម៉ោង បើកបរយន្តហោះចេញជាអក្សរថា “ខ្ញុំធុញ”

នរណាក៏ធ្លាប់មានអារម្មណ៍ធុញទ្រាន់នឹងការងារដែរ ក៏ប៉ុន្តែអ្នកបើកយន្តម្នាក់នៅក្នុងចក្រភពអង់គ្លេស បានរំសាយភាពធុញទ្រាន់នេះទៅជាស្នាដៃដ៏ប្លែកមួយ ដោយបានចំណាយពេលជាង ២ ម៉ោងនៅលើផ្ទៃមេឃដើម្បីបើកបរយន្តហោះក្រឡឹងឱ្យចេញជាអក្សរថា “I’m bored” ឬមានន័យថា “ខ្ញុំធុញ”។

Advertisement

ទិន្នន័យពីគេហទំព័រតាមដានជើងហោះហើរ Flightradar24 បានបង្ហាញថា កាលពីថ្ងៃទី១១ ខែកក្កដា កន្លងទៅ យន្តហោះ Piper Tomahawk របស់ក្រុមហ៊ុនអាកាសចរណ៍ Ravenair បានចាប់ផ្តើមការហោះហើររយៈពេល ២ ម៉ោង ចេញពីទីក្រុង Liverpool ភាគពាយព្យនៃឆ្នេរសមុទ្រអង់គ្លេស ដោយបានហោះកាត់តំបន់កោះ Wirral និង Cheshire មុនពេលហោះឆ្លងទៅកាន់តំបន់ Wales ភាគខាងជើង។

យ៉ាងណាមិញ ចំណុចចាប់អារម្មណ៍នោះ គឺនៅត្រង់ថាពីឡុតរូបនេះបានបើកបរក្រឡឹងដើម្បីបន្សល់ទុកនូវអក្សរនៅលើផ្ទៃមេឃដែលមានន័យថា “ខ្ញុំធុញ” ដោយប្រើពេលបង្កើតអក្សរនេះត្រឹមតែ ២០ នាទីប៉ុណ្ណោះ។

ក្រោយមក ក្រុមហ៊ុនអាកាសចរណ៍ Ravenair បានបំភ្លឺថា ការហោះហើរលើកនេះ គឺជាការធ្វើតេស្តសាកល្បង ដោយគ្រូបង្វឹកហោះហើរម្នាក់ដែលមានអាយុខ្ទង់ ២០ ឆ្នាំ បន្ទាប់ពីមានការផ្លាស់ប្តូរគ្រឿងបន្លាស់មួយចំនួននៅក្នុងយន្តហោះ។

លោក Wayne Barrett អ្នកគ្រប់គ្រងប្រតិបត្តិការ បានប្រាប់សារព័ត៌មាន BBC ថា៖ “ខ្ញុំគិតថាក្រុមការងារហោះហើរប្រហែលជាធុញបន្តិចបន្តួចហើយ ព្រោះវាគ្រាន់តែជាការហោះហើរធ្វើតេស្តសាកល្បងប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំមិនអាចមិននិយាយបានទេថា នេះជាការហោះហើរដ៏ស្ទាត់ជំនាញខ្លាំងណាស់”។

លោកបានបន្តថា ការធ្វើតេស្តលើកនេះបានបង្ហាញថា យន្តហោះនោះ គឺរួចរាល់សម្រាប់ការប្រើប្រាស់ជាក់ស្តែងហើយ ព្រមទាំងបាននិយាយលេងសើចថា សមត្ថភាពរបស់ពីឡុតរូបនេះគឺគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ សម្រាប់មនុស្សម្នាក់ដែលនិយាយថាខ្លួនកំពុងធុញទ្រាន់នឹងភារកិច្ចរបស់ខ្លួន។

លោក Wayne Barrett បានរៀបរាប់ទៀតថា៖ “គាត់ប្រហែលជាធុញបន្តិចមែន ប៉ុន្តែការពិត គាត់ប្រាកដជាត្រូវប្រើប្រាស់សមាធិខ្ពស់ណាស់ក្នុងការប្រកបតួអក្សរទាំងនោះ។ ដូច្នេះ គាត់ប្រហែលជាមិនបានធុញទាល់តែសោះក្នុងពេលធ្វើវា”។

លោកបានបន្ថែមថា ពីឡុតរូបនេះនឹងមិនរងការស្តីបន្ទោសអ្វីឡើយ ដោយឱ្យដឹងទៀតថា៖ “ពេលនេះ យន្តហោះបានត្រឡប់ចូលចំណតយ៉ាងមានសុវត្ថិភាពហើយ ចំណែកឯពីឡុតរូបនោះក៏កំពុងតែសម្រាកលំហែពីការងារដែរ”៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា