Sandara Park ជ្រើសរើសអភ័យទោសឱ្យ Park Bom ក្នុងខួប ១៧ឆ្នាំរបស់ 2NE1 | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Sandara Park ជ្រើសរើសអភ័យទោសឱ្យ Park Bom ក្នុងខួប ១៧ឆ្នាំរបស់ 2NE1

Sandara Park ជ្រើសរើសអភ័យទោសឱ្យ Park Bom ក្នុងខួប ១៧ឆ្នាំរបស់ 2NE1

នៅថ្ងៃទី១២ ខែឧសភា នេះ Sandara Park បានបង្ហាញពី ចំណងមិត្តភាពរវាងនាង និងសមាជិកក្រុម 2NE1 រួមទាំង Park Bom បើទោះបីជាធ្លាប់មានបញ្ហារកាំរកូសជាមួយគ្នាកន្លងមក។

Advertisement

ដើម្បីអបអរសាទរខួបទី១៧ របស់ក្រុម Sandara Park បានបង្ហោះរូបភាពរួមសមាជិកទាំង ៤នាក់ រួមមាន CL Minzy និង Park Bom ព្រមទាំងភ្ជាប់ជាមួយសំណេរខ្លីថា៖ “រីករាយខួបទី១៧”។

ការបង្ហោះនេះបានក្លាយជាទីចាប់អារម្មណ៍​ ដែលតារាខេប៉ុបរូបនេះបានបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំ និងការអនុគ្រោះចំពោះ Park Bom ដោយកាលពីខែមីនា កន្លងទៅ សមាជិក ២រូបនេះ ធ្លាប់មានបញ្ហារកំារកូសជាមួយគ្នា។

សូមរំឭកថា កាលពីខែមីនា ឆ្នាំ ២០២៦ នេះ Park Bom បានបង្ហោះសំបុត្រសរសេរដោយដៃនៅលើបណ្តាញសង្គម អះអាងថា៖ “Sandara Park ត្រូវបានគេចាប់បានថាប្រើប្រាស់គ្រឿងញៀន ដូច្នេះហើយទើបពួកគេធ្វើឱ្យខ្ញុំមើលទៅដូចជាអ្នកញៀនថ្នាំ ដើម្បីបិទបាំងរឿងនោះ”។  

ភ្លាមៗនោះ Sandara Park បានចេញមុខបដិសេធពាក្យចចាមអារ៉ាមខាងលើ ដោយនិយាយថា៖ “ខ្ញុំមិនដែលប្រើប្រាស់គ្រឿងញៀនទេ។ ខ្ញុំជូនពរឱ្យនាងជួបតែសេចក្តីសុខ”។ ក្រោយមក តារាស្រីវ័យ ៤១ ឆ្នាំក៏បានចុច Unfollow គណនីរបស់ Park Bom។

មួយខែក្រោយមក Park Bom បានដកសម្តីរបស់ខ្លួនជាសាធារណៈ ហើយបានងាកមកពោលពាក្យសរសើរដល់ Sandara Park ជំនួសវិញ។ នាងបានហៅ Sandara Park ថាជា “ព្រះនាងនៃប្រទេសហ្វីលីពីន” និងបានសារភាពថានាងគឺជាអ្នកគាំទ្រម្នាក់របស់ Sandara Park តាំងពីមុនពេលពួកគេបង្ហាញខ្លួនដំបូងម្ល៉េះ ដោយនាងស្រឡាញ់ភាពស្រស់ស្រាយ និងសំឡេងដ៏ពិរោះប្លែករបស់មិត្តរួមក្រុមរូបនេះ។ ទន្ទឹមគ្នាដែរ នាងការបានសុំឱ្យសាធារណៈជនបំភ្លេចបញ្ហាជុំវិញការប្រើប្រាស់គ្រឿងញឿនដែលនាងធ្លាប់បានលើកឡើង។

ដ្បិតមានជម្លោះក្នុងគ្រាកន្លងមកក្ដី តែការបង្ហោះរូបភាពរួមគ្នាទាំង ៤នាក់របស់ Sandara Park នៅគ្រានេះ បង្ហាញថា តារាស្រីបានជ្រើសរើសអភ័យទោសឱ្យ Park Bom  និងរួបរួមមិត្តភាពជាក្រុម 2NE1៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា