ដំណឹងល្អសម្រាប់ Carat! SEVENTEEN ប្រកាសបន្ដកិច្ចសន្យាគ្រប់សមាជិកទាំង ១៣ នាក់ដដែល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដំណឹងល្អសម្រាប់ Carat! SEVENTEEN ប្រកាសបន្ដកិច្ចសន្យាគ្រប់សមាជិកទាំង ១៣ នាក់ដដែល

ដំណឹងល្អសម្រាប់ Carat! SEVENTEEN ប្រកាសបន្ដកិច្ចសន្យាគ្រប់សមាជិកទាំង ១៣ នាក់ដដែល

ក្រុមចម្រៀងបុរសលំដាប់ពិភពលោក SEVENTEEN បានធ្វើឱ្យអ្នកគាំទ្រ ជាពិសេស Carat នៅទូទាំងសកលលោករំភើប និងកក់ក្តៅជាខ្លាំងបន្ទាប់ពី S.Coups ដែលជាមេក្រុមបានទម្លាយថាពួកគេបានបន្ដកិច្ចសន្យាជាក្រុម SEVENTEEN ជាមួយនឹងសមាជិក ១៣ នាក់ក្រោមផលិតកម្ម​ Pledis Entertainment ក្នុងកំលុងពេល SEVENTEEN WORLD TOUR [NEW_] Encore នៅប្រទេសកូរ៉េខាងត្បូងថ្ងៃទី៤-៥ ខែមេសា ឆ្នាំ២០២៦។

Advertisement

លោកបាននិយាយទៅកាន់អ្នកគាំទ្ររាប់ម៉ឺននាក់ដោយអារម្មណ៍រំភើបថាយើងនឹងបន្តជិះនៅលើទូកហើយយើងចែវទូកទៅមុខជាមួយគ្នា។ មូលហេតុធំបំផុតនៃការសម្រេចចិត្តបន្ដកិច្ចសន្យាមួយនេះគឺដោយសារតែវត្តមានដ៏សំខាន់របស់ Carat។ តាមរយៈការបន្តកិច្ចសន្យាលើកទីពីរនេះ SEVENTEEN បានបន្តដំណើរការងារសិល្បៈរបស់ពួកគេជាមួយផលិតកម្ម Pledis លើសពី ១០ ឆ្នាំហើយដោយរាប់ពីឆ្នាំ ២០១៥​​ ជាឆ្នាំនៃការបង្ហាញមុខលើកដំបូង។

ទោះបីជាបច្ចុប្បន្នមានសមាជិកចំនួន ៤ រូបកំពុងបំពេញកាតព្វកិច្ចយោធាក៏ដោយ ក៏ផលិតកម្មបានបញ្ជាក់ថាក្រុមនឹងមិនឈប់សម្រាកឡើយ ដោយ SEVENTEEN នឹងបន្តបញ្ចេញស្នាដៃតន្ត្រីក្នុងទម្រង់ជាក្រុមធំ (Full Group), ក្រុមរង (Sub-units) និងការងារទោល (Solo Projects) ដើម្បីរក្សាទំនាក់ទំនងល្អ និងមិនចង់ឱ្យអ្នកគាំទ្ររបស់ពួកគេឯកោនោះទេ។

បន្ថែមពីនេះសមាជិកដែលកំពុងតែសកម្មក៏បានត្រៀមខ្លួនសម្រាប់ការសម្តែងនៅទីក្រុង Incheon និងទីក្រុង Kaohsiung ប្រទេសតៃវ៉ាន់ក្នុងខែនេះផងដែរ។ ចំណែកឯកម្មវិធីជួបជុំអ្នកគាំទ្រខ្នាតធំនឹងត្រូវរៀបចំឡើងនៅខែមិថុនាខាងមុខ។ គួរឱ្យដឹងផងដែរថាក្រុម Seventeen បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងខែឧសភា ឆ្នាំ២០១៥ ក្រោមការគ្រប់គ្រងរបស់ Pledis Entertainment ដែលក្រោយមកត្រូវបាន HYBE ទិញយកមកធ្វើជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងឆ្នាំ ២០២០។ ក្រុមបុរសដែលមានសមាជិក ១៣ នាក់នេះត្រូវបានគេស្គាល់ជាបន្ដបន្ទាប់តាមរយៈបទចម្រៀងល្បីៗដូចជា “Very Nice” (2016), “Hot” (2022), “Super” (2023) និង “Cheers to youth” (2024)។

ការសម្រេចចិត្តបន្តកិច្ចសន្យារបស់សមាជិកទាំង ១៣ នាក់ក្នុងពេលតែមួយនេះត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ដ៏កម្រ និងជាគំរូនៃសាមគ្គីភាពដ៏រឹងមាំនៅក្នុងឧស្សាហកម្ម K-pop ដែលជាធម្មតាតែងតែជួបប្រទះការបែកបាក់សមាជិកនៅពេលផុតកិច្ចសន្យា៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា