សមាគមសិល្បករខ្មែរ ប្រកាសជ្រើសរើសស្នាដៃផលិតវីដេអូ ចូលឆ្នាំខ្មែរ ជាមួយរង្វាន់ពិសេស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សមាគមសិល្បករខ្មែរ ប្រកាសជ្រើសរើសស្នាដៃផលិតវីដេអូ ចូលឆ្នាំខ្មែរ ជាមួយរង្វាន់ពិសេស

សមាគមសិល្បករខ្មែរ ប្រកាសជ្រើសរើសស្នាដៃផលិតវីដេអូ ចូលឆ្នាំខ្មែរ ជាមួយរង្វាន់ពិសេស

សមាគមសិល្បករខ្មែរ ប្រកាស​ជូន​ដំណឹង​ដល់​មហាជន អ្នក​ដែល​ស្រលាញ់​ការ​ផលិត​មាតិកា ចូល​រួម​ប្រកួត​ក្នុងក្នុងកម្មវិធី ប្រកួតវីដេអូខ្លី អបអរសាទរសង្ក្រាន្តឆ្នាំថ្មី ក្រោមប្រធានបទ «លេងសង្ក្រាន្ត មកលេងស្រុកខ្ញុំ»។

Advertisement

ការ​ចូល​រួម​នា​ពេល​នេះ ជា​ការ​បង្ហាញ​សមត្ថភាព និងធ្វើជាមគ្គុទេសក៍ផ្សព្វផ្សាយពីសក្តានុពលតំបន់ទេសចរណ៍ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងបរិបទនៃការរស់នៅ ក្នុងភូមិស្រុករបស់លោកអ្នក ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសក្នុងគោលបំណងរួមគឺ ជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ចំពោះ​លក្ខខណ្ឌ​នៃ​ការ​ចូលរួម​ប្រកួត

• បើកចំហចំពោះសាធារណជនទូទៅ (ជាលក្ខណៈ បុគ្គល ក្រុម និងសហគមន៍)

• វីដេអូមានរយៈពេល ត្រឹមមួយនាទី និងត្រូវមានតំឡើងអក្សរ (Subtitles) ជាភាសាអង់គ្លេស

• ចៀសវាងការផលិតវីដេអូដោយប្រើប្រាស់ប្រព័ន្ធ បញ្ញាសិប្បនិម្មិត (AI)

• ចៀសវាងខ្លឹមសារ និងរូបភាពណាដែលប៉ះពាល់ដល់នយោបាយ ជំនឿសាសនា និងព្រះមហាក្សត្រ

• ត្រូវបង្ហោះវីដេអូលើ Facebook ផ្ទាល់ខ្លួន និងតម្រូវឱ្យ Tag គេហទំព័រផ្លូវការរបស់ សមាគមសិល្បករខ្មែរ និងមានភ្ជាប់នូវ #លេងសង្រ្កាន្តមកលេងស្រុកខ្ញុំ #VisitSangkranta #VisitMyHometown

• បេក្ខភាពនីមួយៗត្រូវផ្ញើ Linkវីដេអូដែលបានបង្ហោះ និង Fileវីដេអូ គោរពតាមលក្ខន្តិកៈខាងលើមកកាន់ Telegram ផ្លូវការ សមាគមសិល្បករខ្មែរ

ម្ចាស់ជ័យលាភី ទាំង ៥ រូប/ក្រុម នឹង​ទទួល​បាន​រង្វាន់​ពិសេស​ដូច​ខាង​ក្រោម៖

1. Samsung Galaxy S25 Ultra (មួយរង្វាន់)

2. DJI Osmo Pocket 3 (មួយរង្វាន់)

3. ស្នាក់នៅ Royal Sand Koh Rong Resort (២យប់ សម្រាប់មនុស្ស២នាក់)

4. ស្នាក់នៅ Koh Apikjun Resort (២យប់ សម្រាប់មនុស្ស២នាក់)

5. ស្នាក់នៅ Eden Beach Resort (២យប់ សម្រាប់មនុស្ស២នាក់)

សម្រាប់​ការ​ប្រកាស​លទ្ធផល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៦ ខែ មេសា ឆ្នាំ ២០២៦។ ផុត​កំណត់​ទទួល​វីដេអូ ត្រឹម​ថ្ងៃ​ទី១២ ខែ​មេសា ឆ្នាំ២០២៦ ។ ជាមួយ​គ្នា សមាគមសិល្បករខ្មែរសុំរក្សាសិទ្ធិក្នុងការកែប្រែលក្ខន្តិកៈខាងលើក្នុងករណីចាំបាច់៕

រូបភាព ៖ សមាគមសិល្បករខ្មែរ & MEAS

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា