Taeyang ត្រៀមត្រឡប់មកវិញជាមួយស្នាដៃទោល ខណៈជិតឡើងឆាក Coachella | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Taeyang ត្រៀមត្រឡប់មកវិញជាមួយស្នាដៃទោល ខណៈជិតឡើងឆាក Coachella

Taeyang ត្រៀមត្រឡប់មកវិញជាមួយស្នាដៃទោល ខណៈជិតឡើងឆាក Coachella

Taeyang សមាជិកនៃក្រុមចម្រៀង BigBang កំពុងត្រៀមខ្លួនបង្ហាញវត្តមានជាថ្មីក្នុងនាមជាតារាចម្រៀងទោល ក្រោយខកខានចេញស្នាដៃថ្មីអស់ ៣ ឆ្នាំមកហើយនោះ។

Advertisement

នៅថ្ងៃទី១ ខែមេសា នេះ The Black Label ដែលជាទីភ្នាក់ងារគ្រប់គ្រងការងារសិល្បៈរបស់ Taeyang បានបង្ហើបពីការវិលត្រឡប់មកវិញរបស់តារាប្រុសវ័យ ៣៧ឆ្នាំ តាមរយៈការបង្ហោះរូបភាព Teaser នៅលើបណ្ដាញសង្គមផ្លូវការ។ ក្នុងរូបភាពដែលមានចំណងជើងថា “QUINTESSENCE” បានភ្ជាប់ជាមួយសារអាថ៌កំបាំង ដែលផ្ដើមថា៖ “ពាក្យមួយដែលស្ថិតនៅក្នុងចិត្តរបស់ខ្ញុំ ហើយក៏ជាពាក្យដែលចាំបាច់បំផុតសម្រាប់មនុស្សជំនាន់នេះ។ ខ្ញុំបានដាក់គ្រប់យ៉ាងដែលជាខ្លួនខ្ញុំទៅក្នុងដំណើរការមួយនេះ មិនថាជាក្ដីស្រឡាញ់ ក្ដីសប្បាយរីករាយ ឬចំណង់ចំណូលចិត្តរបស់ខ្ញុំនោះទេ ប៉ុន្តែជួនកាល ខ្ញុំក៏ត្រូវប្រឈមមុខនឹងភាពឆ្កួតលីលារបស់ខ្លួនឯងនៅតាមផ្លូវនោះដែរ”។

ដ្បិតមិនទាន់អាចបញ្ជាក់ពីអត្ថន័យនៃពាក្យថា “QUINTESSENCE” តែ Taeyang បានបង្ហើបថា ដំណើរស្វែងរកអត្ថន័យនៃពាក្យនេះហើយ ដែលបង្កើតឱ្យចេញនូវអាល់ប៊ុមថ្មីនេះ។ មុននឹងបញ្ចប់ រូបភាពនេះក៏បានបន្សល់នូវប្រយោគចុងក្រោយ បង្កើនចម្ងល់ដល់អ្នកគាំទ្រថា៖ “អ្វីដែលសំខាន់បំផុត តែមិនអាចមើលឃើញដោយភ្នែកទេ”។

អាល់ប៊ុលទោលថ្មីនេះ គឺជាការវិលត្រឡប់មកវិញក្នុងរយៈពេល ៣ឆ្នាំរបស់ Taeyang បន្ទាប់ពីការចេញផ្សាយអាល់ប៊ុម EP ទីពីរ ដែលមានចំណងជើងថា “Down to Earth” កាលពីខែមេសា ឆ្នាំ ២០២៣។ ទន្ទឹមគ្នាដែរ នៅថ្ងៃទី១២ ខែមេសា ខាងមុខនេះ តារាប្រុសរួមជាមួយសមាជិកក្រុម BigBang នឹងបង្ហាញវត្តមាននៅក្នុងកម្មវិធី Coachella Valley Music and Arts Festival ដែលជាមហោស្រពតន្ត្រីដ៏ធំបំផុតនៅក្នុងសហរដ្ឋអាមេរិក៕  

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា