ចំណងដៃដ៏មានន័យ! Taylor Swift និងគូដណ្ដឹងបរិច្ចាគ ២៦ លានដុល្លារ ទៅកាន់អង្គការសប្បុរសធម៌ ២០ កន្លែង ខណៈជិតដល់ថ្ងៃរៀបការ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចំណងដៃដ៏មានន័យ! Taylor Swift និងគូដណ្ដឹងបរិច្ចាគ ២៦ លានដុល្លារ ទៅកាន់អង្គការសប្បុរសធម៌ ២០ កន្លែង ខណៈជិតដល់ថ្ងៃរៀបការ

ចំណងដៃដ៏មានន័យ! Taylor Swift និងគូដណ្ដឹងបរិច្ចាគ ២៦ លានដុល្លារ ទៅកាន់អង្គការសប្បុរសធម៌ ២០ កន្លែង ខណៈជិតដល់ថ្ងៃរៀបការ

គូស្នេហ៍តារាចម្រៀងអាមេរិក Taylor Swift និងកីឡាករបាល់ឱប Travis Kelce បានបរិច្ចាគថវិកាចំនួន ២៦ លានដុល្លារអាមេរិក ទៅកាន់អង្គការសប្បុរសធម៌នានានៅក្នុងសប្តាហ៍នេះ ខណៈដែលពិធីអាពាហ៍ពិពាហ៍របស់ពួកគេនឹងត្រូវរៀបចំឡើងនៅថ្ងៃសុក្រ (ទី ៣ កក្កដា) នេះ នៅឯកីឡដ្ឋាន Madison Square Garden។

Advertisement

យោងតាមអ្នកនាំពាក្យរបស់ Taylor Swift បានឱ្យដឹងថា ថវិកាបរិច្ចាគទាំងនេះត្រូវបានបែងចែកទៅកាន់អង្គការសប្បុរសធម៌ក្នុងស្រុក និងថ្នាក់ជាតិចំនួន ២០ កន្លែង ដោយភាគច្រើនមានទីតាំងនៅក្នុងតំបន់ដែលគូស្នេហ៍មួយគូនេះមានទំនាក់ទំនងយ៉ាងស៊ីជម្រៅ។ នៅក្នុងសេចក្តីប្រកាសនោះមិនមានការលើកឡើងអំពីពិធីអាពាហ៍ពិពាហ៍របស់ Taylor Swift និង Travis Kelce ឡើយ ប៉ុន្តែមន្ត្រីអនុវត្តច្បាប់ម្នាក់ដែលទទួលបានព័ត៌មានសង្ខេបអំពីផែនការសន្តិសុខ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា ពិធីមង្គលការនឹងត្រូវរៀបចំឡើងនៅថ្ងៃសុក្រ ជាមួយនឹងការរៀបចំពិធីជប់លៀងសាកល្បងខ្នាតតូចមួយនៅយប់ថ្ងៃព្រហស្បតិ៍។

អង្គការដែលត្រូវបានជ្រើសរើសចំនួន ៩ មានមូលដ្ឋាននៅក្នុងទីក្រុងញូវយ៉ក ចាប់តាំងពីធនាគារអាហារ Food Bank For NYC, អង្គការ City Harvest រហូតដល់អង្គការមិនរកប្រាក់ចំណេញ Musical Mentors ដែលជាស្ថាប័នភ្ជាប់ទំនាក់ទំនងរវាងគ្រូបង្រៀនតន្ត្រី និងសិស្សានុសិស្សដែលខ្វះខាត។

ទោះជាយ៉ាងណាក៏ដោយ ចំនួនទឹកប្រាក់ពិតប្រាកដដែលអង្គការសប្បុរសធម៌នីមួយៗទទួលបាន មិនត្រូវបានលាតត្រដាងឡើយ។

ចំណែកឯអង្គការសប្បុរសធម៌ផ្សេងទៀត គឺឆ្លុះបញ្ចាំងពីទីកន្លែងដែល Taylor Swift និង Travis Kelce ធ្លាប់បានរស់នៅ រួមមានធនាគារអាហារ Rhode Island Community Food Bank ដែលជាកន្លែង Taylor Swift មានផ្ទះវីឡាផ្ទាល់ខ្លួននៅ Watch Hill និងមន្ទីរពេទ្យកុមារ Children’s Mercy Hospital នៅក្នុងទីក្រុង Kansas City រដ្ឋ Missouri ជាកន្លែង Travis Kelce លេងក្នុងតំណែង Tight end ឱ្យក្រុមបាល់ឱប Kansas City Chiefs។

ក្រុមអង្គការថ្នាក់ជាតិមួយចំនួនក៏ទទួលបានថវិកានេះដែរ រួមមានកម្មវិធីចែកសៀវភៅ Dolly Parton’s Imagination Library ដែលដឹកនាំដោយតារាចម្រៀងរូបនេះ, សមាគមអាមេរិកសម្រាប់ការការពារការធ្វើបាបសត្វ (ASPCA) និងអង្គការ Feeding America។

គួររម្លឹកថា Taylor Swift និង Travis Kelce បានចាប់ផ្តើមទំនាក់ទំនងស្នេហាចាប់តាំងពីឆ្នាំ ២០២៣ មកម្ល៉េះ ដោយបានទាក់ទាញចិត្តមនុស្សរាប់លាននាក់នៅទូទាំងពិភពលោក។ ទំនាក់ទំនងរបស់ពួកគេត្រូវបានកត់ត្រាទុកតាមរយៈរូបថតរាប់មិនអស់នៃការអបអរសាទររបស់ Taylor Swift នៅក្នុងការប្រកួតរបស់ក្រុម Chiefs និងវីដេអូរបស់អ្នកគាំទ្រដែលបង្ហាញពី Travis Kelce រាំតាមបទចម្រៀងនៅក្នុងការប្រគំតន្ត្រី Eras Tour របស់ Taylor Swift។ នៅក្នុងឆ្នាំ ២០២៥ ពួកគេបានប្រកាសពីការភ្ជាប់ពាក្យ ប៉ុន្តែបានរក្សាភាពស្ងប់ស្ងាត់ចំពោះព័ត៌មានលម្អិតនៃពិធីមង្គលការ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា