តារាប្រុសជើងចាស់ ទេព រិនដារ៉ូ បើកមុខរបរថ្មី ដែលមិនសូវមានសិល្បករណា​ប្រកប​អាជីព​នេះណាស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តារាប្រុសជើងចាស់ ទេព រិនដារ៉ូ បើកមុខរបរថ្មី ដែលមិនសូវមានសិល្បករណា​ប្រកប​អាជីព​នេះណាស់

តារាប្រុសជើងចាស់ ទេព រិនដារ៉ូ បើកមុខរបរថ្មី ដែលមិនសូវមានសិល្បករណា​ប្រកប​អាជីព​នេះណាស់

ទើបតែ​ផ្ទុះ​ព័ត៌មាន​ថា​តារា​ប្រុស​ជើង​ចាស់ ទេព រិនដារ៉ូ បាន​បើក​ហាង​ធំ​មួយ​យ៉ាង​ស្ងៀមស្ងាត់ ក្រៅ​ពី​អាជីព​តារា​ជា​អ្នក​សិល្ប។ នោះ​គឺ​សេវាកម្ម​ថែទាំ រថយន្ត ដោយ​ដំណើរការ​តាំងពី​ចុង​ឆ្នាំ ២០២៥ មក​ម្ល៉េះ និង​មាន​តែ​សិល្បករ​គ្នាឯង​ប៉ុណ្ណោះ​ដែល​ស្គាល់ ហើយ​ទៅ​គាំទ្រ​អាជីវកម្ម។

Advertisement

សម្រាប់​តារា​ប្រុស​ជើង​ចាស់ ទេព រិនដារ៉ូ បាន​ចាប់​អាជីព​ខុស​ប្លែក​ពី​សិល្បករ​ដទៃ​ដោយ​ជ្រើស​រើស​ បើក​ជា​ហាង​ឯកទេស​បិត​ស្គុត​ឡាន និង​ថែទាំ​រថយន្ត។ សម្រាប់​តារា​ប្រុស​រូប​នេះ ពិតជា​ជ្រើសរើស​អាជីព​ប្លែក​ពី​តារា​ដទៃ​ដែល​ភាគច្រើន​មាន​ទំនោរ​បើក​ជា​ហាង​ម្ហូប​អាហារ ហាង​លក់​សម្លៀកបំពាក់ និង​ហាង​លក់​ផលិតផល​ថែរក្សា​សម្រស់​ជាដើម។

លោក ទេព រិនដារ៉ូ ពិតជា​សិល្បករ​ម្នាក់​ដែល​នៅតែ​មាន​ទីផ្សារ​ភាពយន្ត​សម្ដែង និង​មាន​អាជីព​ក្រៅ​ពី​សិល្បៈ​ច្បាស់លាស់ ដែល​អាច​ជួយ​ផ្គត់ផ្គង់​ខ្លួន និង​គ្រួសារ​រស់នៅ​បាន​យ៉ាង​សុខ​ស្រួល បើ​ទោះ​ជា​វិស័យ​ភាពយន្ត​មិន​សូវ​រីក​ដុះដាល​ខ្លាំង ក្នុង​សង្គម​សិល្បៈ​ខ្មែរ។

មួយ​វិញ​បញ្ជាក់​យ៉ាង​ច្បាស់​ថា តារា​ប្រុស​ជើង​ចាស់​រូប​នេះ​ចេះ​គិតគូរ និង​គ្រប់គ្រង​ហិរញ្ញវត្ថុ​បាន​យ៉ាង​ត្រឹមត្រូវ។ តួឯក​ប្រុស​រឿង «ចាស់​កំព្រា» ប្រឡូក​សិល្បៈ​ជិត ៤០ ឆ្នាំ​ហើយ តែ​លោក ក្រៅពី​អាជីព​ជា​តារ ក៏​បន្ត​សិក្សា​ស្វែងយល់​ពី​រឿង​ជាច្រើន ដែល​ធ្វើឲ្យ​លោក​អាច​នៅតែ​មាន​ទីផ្សារ​ការងារ មាន​សុខភាព​ល្អ ព្រម​ទាំង​សន្សំ​បាន​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន សម្រាប់​ចិញ្ចឹម​ជីវិត​ជា​ពោះ​ម៉ាយ​បាន។

ក្រៅពី​សម្ដែង​ហើយ​នោះ លោក​ក៏​ជា​តារា​ប្រុស​ដែល​ចាប់អារម្មណ៍​លើ​សុខភាព​ជា​ចាំបាច់​ដែរ ដោយ​ហាត់​ប្រាណ តាមដាន​សុខភាព​ជាប្រចាំ។ ធ្វើឲ្យ​មហាជន​មើល​ឃើញ​យ៉ាង​ច្បាស់​ថា តារា​ប្រុស​វ័យ ៦៣ ឆ្នាំ នៅតែ​សង្ហា ក្មេង​ជាង​វ័យ រាង​កាយ​មាំមួន និង​សុខភាព​ល្អ ដែល​ជា​មូលហេតុ​អាច​សម្រេច​អ្វី​ៗ​តាម​បំណង ពេល​សុខភាព​សមប្រកប។

តាម​រយៈ​ការ​បកស្រាយ​ផ្សេង​ៗ​ឃើញ​ថា ការ​បើក​អាជីវកម្ម​ថែទាំ​រថយន្ត​នេះ លោក ទេព រិនដារ៉ូ ពិតជា​មាន​ជំនាញ​ប្រាកដ​មែន ហើយ​បាន​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ស្វែងរក​ដៃគូ​ផ្គត់ផ្គង់​ដោយ​ខ្លួនឯង​ផ្ទាល់៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា