មានហេតុផលបែបនេះ ទើប Tiffany សម្រេចចុះអេតាស៊ីវិលជាមួយ Byun Yo Han មុនចូលរោងមង្គល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មានហេតុផលបែបនេះ ទើប Tiffany សម្រេចចុះអេតាស៊ីវិលជាមួយ Byun Yo Han មុនចូលរោងមង្គល

មានហេតុផលបែបនេះ ទើប Tiffany សម្រេចចុះអេតាស៊ីវិលជាមួយ Byun Yo Han មុនចូលរោងមង្គល

នៅក្នុងកម្មវិធី Please Take Care of My Refrigerator ដែលបានចាក់ផ្សាយកាលពីថ្ងៃទី ៥ ខែមេសា កន្លងទៅ Tiffany សមាជិកក្រុម Girls’ Generation បានចែករំលែករឿងរ៉ាវដ៏ផ្អែមល្ហែមអំពីជីវិតអាពាហ៍ពិពាហ៍របស់នាងជាមួយតារាសម្តែង Byun Yo Han។

Advertisement

នៅក្នុងកម្មវិធីដែលចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ JTBC តារាចម្រៀងប្រែខ្លួនជាអ្នកសម្ដែងរូបនេះ បានពន្យល់ពីមូលហេតុដែលនាង និងស្វាមីរួមអាជីពសម្រេចចិត្តចុះសំបុត្រអាពាហ៍ពិពាហ៍ មុនពេលរៀបចំពិធីមង្គលការជាផ្លូវការ។ តារាសម្ដែងស្រីវ័យ ៣៧ ឆ្នាំបានរៀបរាប់ថា៖ “ពិធីមង្គលការគឺជារឿងសំខាន់ ប៉ុន្តែការបានចំណាយពេលនៅជាមួយគ្នាជារៀងរាល់ថ្ងៃគឺរឹតតែសំខាន់សម្រាប់ពួកយើង។ នោះហើយជាមូលហេតុដែលយើងជ្រើសយកការក្លាយជាប្តីប្រពន្ធស្របច្បាប់ មុននឹងរៀបចំពិធីមង្គល”។

ស្របគ្នានឹងការឱ្យដឹងនេះ ពិធីករលោក Ahn Jung Hwan បានសួរបញ្ជាក់ថា តើការចុះសំបុត្រអាពាហ៍ពិពាហ៍មុនចូលរោងការនេះ ក៏ព្រោះតែ Tiffany ចង់រស់នៅជាមួយ Byun Yo Han ឱ្យបានឆាប់តាមដែលអាចធ្វើទៅបានមែនទេ? Tiffany បានញញឹម ហើយឆ្លើយតបវិញថា៖ “ចាស មែនហើយ”។

គួរឱ្យដឹងផងដែរថា មិត្តរួមក្រុម Girls’ Generation គឺ Hyoyeon ក៏បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលចំពោះដំណឹងល្អនេះដែរ ដោយនាងបាននិយាយលេងសើចថា នាងធ្លាប់គិតថា Tiffany ប្រហែលជាមិនរៀបការឡើយ ព្រោះនាងជាមនុស្សដែលផ្តោតលើអាជីពការងារខ្លាំង។​ តាមរយៈសម្ដីនេះ Tiffany បានតបជាមួយនឹងចម្លើយផ្អែមល្ហែមវិញថា៖ “មនុស្សម្នាក់ដែលត្រូវមកចែករំលែកពេលវេលាដ៏មានតម្លៃជាមួយខ្ញុំ គឺបានបង្ហាញខ្លួនហើយ»។

សូមរំឭកពីប្រវត្តិស្នេហារបស់តារាគូនេះថា Tiffany និង Byun Yo Han បានជួបគ្នាដំបូងនៅពេលថតរឿង «Uncle Samsik» ចាក់ផ្សាយកាលពីឆ្នាំ ២០២៤។ តារាទាំង ២ រូប បានក្លាយជាប្តីប្រពន្ធផ្លូវការស្របតាមផ្លូវច្បាប់ កាលពីខែកុម្ភៈកន្លងទៅ ខណៈគម្រោងមង្គលការជាលក្ខណៈឯកជន មិនទាន់បានកំណត់កាលបរិច្ឆេទជាក់លាក់នៅឡើយទេ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា