វត្តមាន Treasure លើទឹកដីកម្ពុជាអង្រួនចិត្តអ្នកគាំទ្រអន្ដរជាតិពេញបណ្ដាញសង្គម X

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វត្តមាន Treasure លើទឹកដីកម្ពុជាអង្រួនចិត្តអ្នកគាំទ្រអន្ដរជាតិពេញបណ្ដាញសង្គម X

វត្តមាន Treasure លើទឹកដីកម្ពុជាអង្រួនចិត្តអ្នកគាំទ្រអន្ដរជាតិពេញបណ្ដាញសង្គម X

ថ្មីៗនេះក្រុមចម្រៀងបុរស Treasure ដែលជាកូនពៅនៃផលិតកម្មយក្ស YG Entertainment បានបង្ហាញវត្តមានជាផ្លូវការនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ការមកដល់នេះមិនត្រឹមតែបង្កើតជាភាពភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រក្នុងស្រុក ឬ Cam-Teume ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើបណ្តាញសង្គម X កម្រិតអន្តរជាតិផងដែរ។

Advertisement

ចាប់តាំងពីការប្រកាសដំណឹងរហូតដល់វិនាទីដែលសមាជិកក្រុមនីមួយៗបានឈានជើងមកដល់ទឹកដីកម្ពុជាភ្លាម ឈ្មោះរបស់ក្រុម Treasure រួមជាមួយ Hashtag ពាក់ព័ន្ធនឹងកម្ពុជាបានហក់ឡើងចំណាត់ថ្នាក់ខ្ពស់ជាលំដាប់​ ឬ Trending ភ្លាមៗនៅលើបណ្តាញសង្គម X។ រូបភាព និងវីដេអូនៃសកម្មភាពរបស់សមាជិកក្រុមនីមួយៗត្រូវបានអ្នកគាំទ្រអន្តរជាតិដែលមានចំនួនអ្នកតាមដានច្រើនៗបានចែករំលែកបន្តគ្នារាប់ម៉ឺនដងក្នុងរយៈពេលដ៏ខ្លី។

អ្វីដែលកាន់តែពិសេស និងគួរឱ្យមោទនភាពនោះគឺអ្នកគាំទ្រអន្តរជាតិជាច្រើនរួមមានកូរ៉េ ជប៉ុន ចិន និងភីលីពីនជាដើមបានបញ្ចេញមតិកោតសរសើរយ៉ាងខ្លាំង ចំពោះអ្នកគាំទ្រក្នុងស្រុក (Cam-Teume) នៅលើបណ្តាញសង្គម X។ ពួកគេបានលើកឡើងថាអ្នកគាំទ្រកម្ពុជាមានសណ្ដាប់ធ្នាប់ និងការពារឯកជនភាពរបស់សិល្បករបានយ៉ាងល្អថែមទាំងមានភាពរួសរាយរាក់ទាក់ជាមួយនឹងអ្នកគាំទ្រមកពីបណ្ដាប្រទេសដទៃទៀតផង។ ការស្វាគមន៍យ៉ាងកក់ក្តៅនេះបានធ្វើឱ្យរូបភាពរបស់អ្នកគាំទ្រខ្មែរមានភាពលេចធ្លោជាខ្លាំងក្នុងក្រសែភ្នែកអន្តរជាតិ។

តាមរយៈថាមពលដ៏ខ្លាំងក្លា និងការគាំទ្រយ៉ាងសន្ធឹកបែបនេះ ទាំងអ្នកគាំទ្រអន្តរជាតិ និងក្នុងស្រុកជាច្រើន សង្ឃឹមថាផលិតកម្ម YG នឹងពិចារណាដាក់បញ្ចូលប្រទេសកម្ពុជាទៅក្នុងបញ្ជីនៃការប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ក្រុម Treasure នាពេលខាងមុខ។ មតិជាច្រើនបានលើកឡើងថា “ថាមពលរបស់អ្នកគាំទ្រខ្មែរពិតជាមិនធម្មតា ពួកគេសមនឹងទទួលបានការប្រគំតន្ត្រីពេញលេញមួយនៅទីនោះ”។

គួរបញ្ជាក់ផងដែរថាវត្តមានរបស់ក្រុម Treasure នៅកម្ពុជាលើកនេះមិនត្រឹមតែជាព្រឹត្តិការណ៍កម្សាន្តធម្មតានោះទេ ប៉ុន្តែវាបាននាំមកនូវផលប្រយោជន៍សំខាន់ៗជាច្រើនដល់វិស័យកម្សាន្ត និងសេដ្ឋកិច្ចជាតិផងដែរដូចជាការទាញចំណាប់ពិភពលោក ការបង្កើនគុណភាពស្ដង់ដាអ្នកគាំទ្រ ការផ្សព្វផ្សាយទេសចរណ៍ ការបង្កើនចំណូលអាជីវកម្មក្នុងស្រុក ជាពិសេសការទាក់ទាញទំនុកចិត្តពីវិនិយោគគិនកាន់តែច្រើន៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា