Jeongyeon សមាជិក TWICE បង្ហើបទាំងទឹកភ្នែកថា បងស្រីជាមនុស្សដំបូងបង្អស់ដែលមើលឃើញពីភាពមិនប្រក្រតីនៃជំងឺខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Jeongyeon សមាជិក TWICE បង្ហើបទាំងទឹកភ្នែកថា បងស្រីជាមនុស្សដំបូងបង្អស់ដែលមើលឃើញពីភាពមិនប្រក្រតីនៃជំងឺខ្លួន

Jeongyeon សមាជិក TWICE បង្ហើបទាំងទឹកភ្នែកថា បងស្រីជាមនុស្សដំបូងបង្អស់ដែលមើលឃើញពីភាពមិនប្រក្រតីនៃជំងឺខ្លួន

ថ្មីៗនេះកម្មវិធីកម្សាន្ដ “You Quiz on the Block” របស់ទូរទស្សន៍ tvN បានចេញផ្សាយនូវវគ្គ preview មួយដោយបានបន្ថែមសំណេរថា “Gong Seung Yeon តែងតែនៅក្បែរ Jeongyeon ក្នុងអំឡុងពេលដ៏លំបាកបំផុតនៃជីវិតរបស់នាង”។

Advertisement

ក្នុងនោះ Jeongyeon បានរំឮកទៅដល់ពេលវេលាដ៏លំបាកបំផុតនៅពេលដែលសុខភាពរបស់នាងចាប់ផ្ដើមធ្លាក់ចុះយ៉ាងគំហុក។ នាងបាននិយាយថាពេលនេះគឺជាពេលវេលាដែលនាងបានឆ្លងកាត់ដំណាក់កាលដ៏លំបាកជាទីបំផុតក្នុងជីវិត។ នាងបានបន្ដថាកំលុងពេលមនុស្សជាច្រើនមិនបានចាប់អារម្មណ៍ បងស្រីរបស់នាង គឺតារាស្រី Gong Seung Yeon ជាមនុស្សដំបូងបំផុត​បានសម្គាល់ឃើញពីភាពមិនប្រក្រតីរបស់ខ្លួន។

Jeongyeon បានបន្ដថា “បងស្រីរបស់ខ្ញុំបានឱបខ្ញុំហើយនិយាយថាវាហាក់ដូចជាមានអ្វីមួយដែលខុសប្រក្រតីជាមួយនឹងរាងកាយរបស់ខ្ញុំ។ នាងគិតថាខ្ញុំត្រូវទៅមន្ទីរពេទ្យ។ ដូច្នេះហើយទើបខ្ញុំអាចទទួលបានការធ្វើរោគវិនិច្ឆ័យដ៏ត្រឹមត្រូវ“។ សមាជិក Twice រូបនោះ​បាន​បន្ថែម​ទៀត​ថា ពេលនោះ​វាជាលើកដំបូងហើយដែលបានឮពាក្យថា Cushing Syndrome (ជំងឺ Cushing Syndrome ឬ​អាច​ហៅ​ថា ជំងឺ​មុខ​មូល​ដូច​ព្រះ​ចន្ទ។

Jeongyeon ថានាងពិតជាអរគុណដល់បងស្រីខ្លួនមែនទែន ទើបនាងទទួលបានការព្យាបាល និងមានសុខភាពល្អឡើងវិញ។ តារា​ចម្រៀង​ស្រី​វ័យ ២៩ ឆ្នាំ​រូបនេះពិតជាដឹងគុណបងស្រីនាងខ្លាំងណាស់។ នាងបានបន្ដទាំងទឹកភ្នែកថាខ្ញុំពិតជារីករាយណាស់ដែលបងស្រីរបស់ខ្ញុំមានសុខភាពល្អ និងទទួលបានក្តីស្រឡាញ់យ៉ាងច្រើន។ សូមអរគុណដែលបានក្លាយជាបងស្រីរបស់ខ្ញុំ ហើយខ្ញុំក៏សូមអភ័យទោសផងដែរ។

តារាស្រី Gong Seung Yeon ជាមនុស្សបានណែនាំឲ្យ Jeongyeon រស់នៅជាមួយគ្នា និងបានផ្អាកសកម្មភាពជាបណ្តោះអាសន្ន ដោយសារតែស្ថានភាពសុខភាពកាន់តែអាក្រក់របស់នាង។ ស្របគ្នានោះ Gong Seung Yeon បានពន្យល់ថា Jeongyeon កំពុងតែតស៊ូយ៉ាងខ្លាំងនៅពេលនោះ ហើយ Jeongyeon មានអាការៈថប់បារម្ភពេលទុកនាងឱ្យនៅម្នាក់ឯង។

Gong Seung Yeon បន្ត​ថា “សូម្បីតែពេលនាងរស់នៅក្នុងអន្តេវាសិកដ្ឋានក៏ដោយ ខ្ញុំតែងតែទៅលេងនាង ឬនាំនាងមកផ្ទះខ្ញុំព្រោះខ្ញុំចង់នៅក្បែរនាង។ នោះហើយជាមូលហេតុដែលខ្ញុំបានសុំនាងរស់នៅជាមួយខ្ញុំ។ ខ្ញុំពិតជាដឹងគុណណាស់ដែលនាងបានយកឈ្នះលើអ្វីៗគ្រប់យ៉ាង“។

នាងក៏បានបន្ថែមថាមនុស្សជាច្រើនតែងតែប្រាប់ Jeongyeon នាងនឹងកាន់តែស្រស់ស្អាតឡើងវិញ ហើយទទួលបានថ្ងៃដ៏ល្អបំផុតរបស់នាងមកវិញ។ ការឮដូច្នេះធ្វើឱ្យ Seung Yeon សប្បាយចិត្តមិនគួរឱ្យជឿដែរ។ “នាងជាមនុស្សម្នាក់ដែលធ្វើអ្វី គឺធ្វើអស់ពីចិត្ត ដូច្នេះខ្ញុំមិនដែលសង្ស័យនាងទេ“។ Seung Yeon បានបន្ថែម។

ត្រលប់ទៅឆ្នាំ ២០២០ Jeongyeon ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺ Cushing syndrome ដែលបណ្តាលមកពីផលប៉ះពាល់នៃសារធាតុថ្នាំស្តេរ៉យក្នុងអំឡុងពេលព្យាបាលជំងឺលៀនឌីសកញ្ចឹងក។ នៅពេលនោះនាងបានឡើងទម្ងន់ភា្លមៗដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងពីបណ្ដាមហាជន។ ទោះជាមានបញ្ហាបែបនេះក៏ដោយ ក៏ TWICE មិនបោះបង់នាងចោលនោះដែរ។ ថ្មីៗនេះអ្នកគាំទ្រពិតជាសប្បាយចិត្ត និងកោតសរសើរនាងយ៉ាងខ្លាំងក្រោយឃើញនាងបានធូរស្បើយ សម្រកទម្ងន់បានជោគជ័យ និងមានសុខភាពល្អឡើងវិញ។ គួរបញ្ជាក់ផងដែរ Cushing Syndrome ឬ​អាច​ហៅ​ថា ជំងឺ​មុខ​មូល​ដូច​ព្រះ​ចន្ទ កើត​ឡើង​នៅ​ពេល​ដែល​រាងកាយ​យើង​មាន​អ័រម៉ូន cortisol ច្រើន​ពេក។ វា​អាច​បណ្ដាល​មក​ពី​ការ​ប្រើ​ថ្នាំ​មាន​ផ្ទុក​សារធាតុ corticosteroid ឬ​រាងកាយ​ផលិត​អ័រម៉ូន cortisol លើស​កម្រិត៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា