បែកធ្លាយព័ត៌មាន Zendaya និង Tom Holland លួចរៀបការស្ងាត់ៗ

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បែកធ្លាយព័ត៌មាន Zendaya និង Tom Holland លួចរៀបការស្ងាត់ៗ

បែកធ្លាយព័ត៌មាន Zendaya និង Tom Holland លួចរៀបការស្ងាត់ៗ

នៅក្នុងពិធី Actor Awards 2026 ដែលធ្វើឡើងកាលពីយប់ថ្ងៃទី១ ខែកុម្ភៈនេះ Law Roach ដែលជា Stylist​ ផ្ទាល់ខ្លួនរបស់ Zendaya បានទម្លាយថា តារាស្រីបានរៀបការជាមួយនឹងមិត្តប្រុស Tom Holland រួចរាល់ហើយ។

Advertisement

ជាក់ស្ដែង ដំណឹងនេះត្រូវបានទម្លាយដោយ Law Roach ដែលជា Stylist​ ផ្ទាល់ខ្លួនរបស់ Zendaya នៅក្នុងកិច្ចសម្ភាសន៍ជាមួយ Access Hollywood  ដោយលោកនិយាយថា៖ “អាពាហ៍ពិពាហ៍បានកើតឡើងរួចហើយ។​ អ្នកខកខានវាហើយ”។

ទន្ទឹមគ្នានេះ នៅពេលដែលអ្នកកាសែតសួរបញ្ជាក់ថា តើវាជាការពិតទេ លោកបានឆ្លើយតបវិញថា៖ “វាជាការពិតបំផុត”។

@accesshollywood

EXCUSE US?! ⚠️ The Tomdaya wedding has already happened! Congrats shaylas 🥹 #awardseason #actorawards

♬ original sound – Access Hollywood

ជាក់ស្ដែង កាលពីឆ្នាំ ២០២៥ កន្លងទៅ ធ្លាប់មានពាក្យចចាមអារ៉ាមថា Zendaya និង Tom Holland បានភ្ជាប់ពាក្យជាមួយគ្នា ក្រោយពីតារាស្រីវ័យ ២៩ឆ្នាំបានពាក់ចិញ្ចៀនពេជ្រ ៥ ការ៉ាត់នៅលើម្រាមដៃនាងខាងឆ្វេង ចូលរួមកម្មវិធី Golden Globe Awards 2025។ ក្រោយមកទើប តារាប្រុសកើតឆ្នាំ ១៩៩៦ បានបញ្ជាក់ពីការភ្ជាប់ពាក្យ នៅក្នុងព្រឹត្តិការណ៍មួយ ដោយលោកបានប្រាប់ឱ្យអ្នកកាសែតម្នាក់ ហៅ Zendaya ថាជា “គូដណ្តឹង” របស់គាត់ជំនួសឱ្យពាក្យថា “មិត្តស្រី”។

គួររំឭកពីប្រវត្តិស្នេហារបស់តារាសម្ដែងទាំងគូថា អ្នកទាំងពីរបានជួបគ្នាជាលើកដំបូង នៅពេលដែលសម្ដែងរឿង Spider-Man: Homecoming ក្នុងឆ្នាំ ២០១៦។ ពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរបានចាប់ផ្ដើមទទួលបានការចាប់អារម្មណ៍ជារឿយៗ មុននឹងគូស្នេហ៍មួយនេះចេញមកបញ្ជាក់ជាផ្លូវការ នៅក្នុងឆ្នាំ ២០២១។

កន្លងមក Law Roach ក៏ធ្លាប់បង្ហើបឱ្យសារព័ត៌មាន E! News ដឹង អំពីអាពាហ៍ពិពាហ៍សម្ងាត់មួយនេះដែរថា Zendaya នឹងក្លាយជា “កូនក្រមុំសម្ងាត់” ខណៈលោកនិយាយទៀតថា តារាទាំងគូស្រឡាញ់គ្នាខ្លាំង អស់ពេលជាយូរមកហើយ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា