Skip to content
បាល់បោះជិះរទេះជនមានពិការភាពអាស៊ានប៉ារ៉ាហ្គេមចាប់ផ្ដើមហើយ
    ទំព័រដើម  »  កីឡាជាតិ

បាល់បោះជិះរទេះជនមានពិការភាពអាស៊ានប៉ារ៉ាហ្គេមចាប់ផ្ដើមហើយ

កីឡាបាល់បោះជិះរទេះជនមានពិការភាពព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមបានចាប់ផ្ដើមហើយនៅព្រឹកថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ២០២៣ លើវិញ្ញាសា៣ទល់៣បុរស និង៣ទល់៣នារី។

ការប្រកួតវគ្គវិលជុំទាំងវិញ្ញាសាបុរស និងនារី នឹងបញ្ចប់នៅល្ងាចថ្ងៃដដែល ហើយការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រនឹងប្រព្រឹត្តទៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែមិថុនា។

គួរបញ្ជាក់ថា ការប្រកួតប្រភេទកីឡាបាល់បោះរៀបចំឡើងនៅទីលានសាលដំរីនៃពហុកីឡដ្ឋានជាតិមរតកតេជោ៕