Skip to content
Dybala ​ទិញ​ឡាន​ស្ព័រ​​តម្លៃ​​ជិត​​កន្លះ​លាន​ដុល្លារ​ជា​កាដូ​​អបអរ​គ្រាប់​ទី​១០០​នៅ Juventus
    ទំព័រដើម  »  កីឡាជាតិ

Dybala ​ទិញ​ឡាន​ស្ព័រ​​តម្លៃ​​ជិត​​កន្លះ​លាន​ដុល្លារ​ជា​កាដូ​​អបអរ​គ្រាប់​ទី​១០០​នៅ Juventus

ថ្មី​ៗ​នេះ Cristiano Ronaldo ​​បាន​ធ្វើ​ដំណើរ​ទៅ Maranello ដែល​ជា​​តំបន់​​ផលិត​រថយន្ត​ Ferrari​ ​ដ៏​ល្បីល្បាញ ហើយ​ពេលនេះ​មិត្ត​រួម​ក្រុម​របស់​គេ Paulo Dybala ក៏មិន​នៅ​ស្ងៀមដែរ​។

ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​​រូបនេះ​បាន​ប្រើប្រាស់​គ្រាប់​បាល់​ទី​១០០​របស់​គេ​សម្រាប់ Juventus ជា​លេស​មួយ​ដើម្បី​ចាយ​លុយ​ជិត​កន្លះ​លាន​ដុល្លារ ដើម្បី​ទិញ​រថយន្ត​ស្ព័រ Lamborghini ជា​កាដូ​សម្រាប់​ខ្លួន​ឯង​។

Dybala ​បាន​ធ្វើ​ដំណើរ​ទៅ​ទីស្នាក់ការ​របស់ Lamborghini នៅ Sant’ Agata ក្នុង​ទីក្រុង Bologna ដើម្បី​ទិញ Lamborghini Aventador S Roadster ​ពណ៌​លឿង និង​បាន​​ដើរ​មើល​​ចង្វាក់ផលិត​កម្ម​​​ក្នុង​រោងចក្រ​​ផង​ដែរ​។

អតីត​យុវជន​​ក្លិប Instituto ​កម្ពស់​១,៧៧​ម៉ែត្រ​ និយាយ​ថា​គេ​លង់ស្រលាញ់​ Lamborghini Aventador S Roadster តាំង​ពី​ឃើញ​​ចេញ​ម៉ូដ​​ដំបូង​ភ្លាម​ ហើយ​គេ​បាន​រង់ចាំ​ពីរ​បី​ឆ្នាំ​ដើម្បី​កុម្ម៉ង់​។ វា​ជាកិត្តិយស​មួយ​ដែល​គេ​មាន​១​គ្រឿង​ជា​កម្មសិទ្ធិ​ពេលនេះ​។

Dybala វ័យ​២៧​ឆ្នាំ បានផ្លាស់​ពី Palermo មក Juventus ក្នុង​ឆ្នាំ​២០១៥​ ជា​ឆ្នាំ​ដែល​គេ​ផ្ដើម​ជាប់​​ជម្រើស​ជាតិ​អាហ្សង់ទីន​។ មក​ទល់ពេល​នេះ Dybala លេង​ឱ្យ​ក្រុម​សេះបង្កង់​បាន​២៥១​លើក ស៊ុត​ចូល​១០០​គ្រាប់​។ នៅ​ជម្រើសជាតិ​វិញ កីឡាករ​ជំនាញ​ជើង​ឆ្វេង​រក​បាន​២​គ្រាប់​ពីការ​ចូលលេង​២៩​លើក​​៕