Skip to content
ប៊ុន សុធា ថាប៉ះ អ៊ូច ធារិទ្ធ មិនអាចប្រហែសបានសូម្បី១វិនាទី
    ទំព័រដើម  »  កីឡាជាតិ

ប៊ុន សុធា ថាប៉ះ អ៊ូច ធារិទ្ធ មិនអាចប្រហែសបានសូម្បី១វិនាទី


វាគឺជាជំនួបជាលើកដំបូងហើយ រវាងជើងខ្លាំងចិត្តសឿង ប៊ុន សុធា និងអ្នកលេងល្អចម្រុះក្បាច់ អ៊ូច ធារិទ្ធ ខណៈដែលពួកគេកំពុងឈរជើងជាកីឡាករលំដាប់ឆ្នើមៗ ក្នុងទម្ងន់៥៧កីឡូក្រាម និងក៏ជាជម្រើសជាតិដូចគ្នាដែរ សម្រាប់គុនខ្មែរ និង ប្រដាល់សកល។ ជម្រើសជាតិគុនខ្មែរ ប៊ុន សុធា កំពុងតែដាក់គោលដៅ ស្វែងរកជ័យជម្នះក្នុងការប្រកួត នៅថ្ងៃសៅរ៍នេះ ប៉ុន្តែពិតជាមិនអាចមិនទទួលស្គាល់ទេ ថា អ៊ូច ធារិទ្ធ ជាដៃគូដ៏ល្អមួយរូប។