Skip to content
ទោះបី Lewandowski រកបាន៤១គ្រាប់ តែពានកីឡាករល្អជាងគេ​នៅ Bundesliga បានលើ Haaland
    ទំព័រដើម  »  កីឡាជាតិ

ទោះបី Lewandowski រកបាន៤១គ្រាប់ តែពានកីឡាករល្អជាងគេ​នៅ Bundesliga បានលើ Haaland

ថ្វី​បើ​ខ្សែ​ប្រយុទ្ធ Robert Lewandowski រក​បាន​៤១​គ្រាប់​សម្រាប់​ជើងឯក Bayern Munich និង​ឈ្នះ​ស្បែកជើង​មាស​ ប៉ុន្តែ​ពាន​រង្វាន់​កីឡាករ​ល្អ​ជាង​គេ​ប្រចាំ Bundesliga ​រដូវកាល​២០២០-២១ បាន​លើ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Erling Haaland ​របស់ Borussia Dortmund។

Lewandowski បាន​បំបែក​កំណត់ត្រា​គ្រាប់​​បាល់​​ក្នុង​មួយ​រដូវកាល​​របស់​លោក Gerd Muller ដែល​រក​បាន​៤០​គ្រាប់​ក្នុងមួយ​រដូវកាល​ក្នុងលីគ​កំពូល​អាល្លឺម៉ង់​។ ឯតទគ្គកម្ម​របស់​​ Legend អាល្លឺម៉ង់​រូប​នេះ​បាន​ឈរ​ជើង​យ៉ាង​រឹងមាំ​​តាំង​ពី​រដូវកាល​១៩៧១-៧២​មក​។ ប៉ុន្តែ​ក្នុង​រដូវកាល​២០២០-២១ ខ្សែ​ប្រយុទ្ធ​ឆ្នើម​ប៉ូឡូញ​វ័យ​៣២​ឆ្នាំ រក​បាន​៤១​គ្រាប់​ពី​ការ​ចូលលេង​២៩​លើក​សម្រាប់ Bayern​។

ចំណែក ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ន័រវេស Haaland ​វិញ​រក​បាន​២៧​គ្រាប់​ពីការ​ចូលលេង​២៨​ដង​សម្រាប់ Dortmund ក្នុង​លីគ​។ ទោះ​​បែប​នេះ​ក្ដី គេ​​ត្រូវ​បាន​ជ្រើសរើស​ជា​ម្ចាស់​ពាន Bundesliga Player of the Season​។

Haaland និយាយ​ថា​វា​ជា​កិត្តិយស​ក្នុង​ការ​ឈ្នះ​ពាន​នេះ​។ តែ​ការ​សម្រេច​បាន​សមិទ្ធផល​មួយ​នេះ​មិនមែន​សម្រាប់​គេ​ម្នាក់​ឯង​ឡើយ គឺ​សម្រាប់​គ្រួសារ Dortmund ទាំង​មូល​។

សូម​រំឭក​ថា ពាន​រង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​រដូវ​កាល​នេះ រដូវកាល​មុន Lewandowski ជា​អ្នក​ឈ្នះ​៕