Skip to content
លោកក Ryu Hirose ជ្រើសរើសកីឡាករវ័យក្មេងដោយសារពួកគេមានសក្ដានុពលក្នុងការប្រយុទ្ធ
    ទំព័រដើម  »  កីឡាជាតិ

លោកក Ryu Hirose ជ្រើសរើសកីឡាករវ័យក្មេងដោយសារពួកគេមានសក្ដានុពលក្នុងការប្រយុទ្ធ

ភ្នំពេញ៖ បន្ទាប់ពីមានសំនួរជាច្រើនទាក់ទង់ជាមួយការកោះហៅកីឡាករវ័យក្មេងៗរបស់លោក Ryu Hirose ចូលក្រុមជម្រើសជាតិក្នុងការប្រកួតជម្រុះវើលខាប់ជុំទីពីរក្នុងពូលស៊ីនៅប្រទេសបារ៉ែ។

លោក Ryu Hirose ដែលជាគ្រូបង្វិកក្រុមជម្រើសជាតិបានឆ្លើយតបនៅក្នុងសន្និសិតព័ត៌មានមុនប្រកួតកាលពីម្សិលមិញនៅប្រទេសបារ៉ែនថា៖

​ការ​ជ្រើស​រើស​លើក​នេះ​ ​លោក​បាន​ជ្រើស​រើស​កីឡាករ​ថ្មី និង​វ័យ​ក្មេង​មួយ​ចំនួន​ ពី​ព្រោះ​ការ​ជ្រើស​រើស​លើក​នេះ​គឺ​គោលដៅ​ធំ​សម្រាប់ Sea Games ។ លោក​ចង់​ឲ្យ​កីឡាករ​វ័យ​ក្មេង​​​​ទទួល​បាន​បទ​ពិសោធ​ដ៏​មាន​តម្លៃ និង​អនាគត​បាល់ទាត់​កម្ពុជា​។

​លោក​បន្ថែម​ថា លោក​​មើល​ឃើញ​កីឡាករ​ដែល​បាន​ជ្រើស​រើស​គឺ​មាន​សក្ដានុពល​​ក្នុង​ការ​ប្រយុទ្ធ ​បើ​ប្រៀបធៀប​ជា​មួយ​​កីឡាករ​ដែល​មាន​បទ​ពិសោធ​មួ​យ​​ចំនួន​។ កីឡាករ​វ័យ​ក្មេង​ទាំង​នោះ​មាន​ទំនុក​ចិត្ត​ខ្ពស់​ទោះបី​វ័យ​ និង​បទ​ពិសោធ​នៅ​​តិច​​ក៏​ដោយ។ លោក​ជឿជាក់​ថា​កីឡាករ​​ដែល​បាន​ជ្រើស​រើស​ទាំង​អស់​ នឹង​បង្ហាញ​ទម្រង់​លេង​ល្អ​ប្រសើរ​​​ជូន​អ្នក​គាំទ្រ​កម្ពុជា​​។

កីឡាករវ័យក្មេងដែលលោក Ryu Hirose កោះហៅឲ្យចូលក្រុមជម្រើសជាតិឈុតធំរួមមាន

លឹម ពិសុទ្ធ វុធ តុលា, ស រតនា, ញឹម លីហួរ និងឡេង ណូរ៉ា។

ជុំវិញការប្រកួតនៅថ្ងៃនេះវិញគ្រូបង្វិកក្រុមជម្រើសជាតិកម្ពុជាបានលើកឡើងថា វាពិតជាមានការប្រកួតប្រជែងខ្លាំងណាស់ ដើម្បីទទួលលទ្ធផលដែលយើងចង់បាននៅក្នុងពូលនេះ ប៉ុន្តែយើងមិនបោះបង់ឆន្ទះដើម្បីប្រជែងនឹងក្រុមដទៃទេ។ បារ៉ែជាក្រុមល្អទាក់ទងនឹងសមត្ថភាពរាងកាយ ប៉ុន្តែយើងមិនស្ទាក់ស្ទើក្នុងការប្រជែងជាមួយពួកគេទេ។

​នេះ​ជា​​ការ​ប្រកួត​ដំបូង​របស់​លោក Ryu Hirose ដែល​ជា​គ្រូបង្វឹក​ថ្មី ដែល​អ្នកគាំ​ទ្រ​​​ទាំង​អស់​កំពុង​រង់​ចាំ​ទស្សនា​និង​ចង់​ឃើញ​ទម្រង់​លេង​របស់កីឡាករក្រោមការបង្វិករបស់​លោក​​៕ ក្រុម​ជម្រើសជាតិ​កម្ពុជា នឹង​បើក​ការ​ប្រកួត​ជើង​ទី​២​​ទល់​ក្រុម​បារ៉ែន​នា​ម៉ោង​១១:៣០ នាទី​យប់​នេះ​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup 2022 ៕